Pages

រឿង​៖ កាដូ​ខួប​កំនើត

រឿង​៖ កាដូ​ខួប​កំនើត

ឪពុក៖ ថ្ងៃ​ខួប​កំនើត កូន​ឯង​ចង់​បានអី?
កូន៖ អត់​អី​ច្រើន​ទេ​ប៉ា សុំ​តែ​រ៉ាដ្យូ​ម៉ា​គ្រឿង ប្រដាប់​ដោយ​រថយន្ត​ស្ព័រ​ស៊េរី​ថ្មី​​ទៅ​បាន​ហើយ។​


ឪពុកនិយាយ​ទាំង​ក្តៅ​ក្រហាយ​ទៅ​កូន៖ គ្រូ​ឯង​ប្រាប់​ប៉ា​ថា គាត់​ប្រដៅ​​ឯង​លែង​កើតហើយ។
កូន៖ ដូច​ខ្ញុំ​ប្រាប់​ប៉ា​អញ្ចឹង គាត់​មិន​មែន​ជា​គ្រូ​ល្អ​ទេ។


មែនេជ័រ៖ សូម​អភ័យ​ទោស​ ខ្ញុំ​មិន​អាច​ទទួល​យក​លោក​អោយ​ធ្វើ​ការ​បាន​ទេ។ កន្លែង​របស់​យើង​មិន​សូវ​មាន​ការងារ​សំរាប់​អោយ​លោក​ធ្វើ​ឡើយ។
បេក្ខជន៖ មិន​អី​ទេ សូម​លោក​កុំ​ទើស​ទាល់​អី។ ខ្ញុំ​រក​តែ​អា​ហ្នឹង មិន​សូវ​មាន​ការងារ​ក៏​បាន អោយ​តែ​បើក​ប្រាក់​ខែ​អោយ។​




ពាក្យ​រៀល​យក​ពីរម្មណីដ្ឋាន​ទន្លេ​បាទី

បានចុះផ្សាយ​លើ​ ខែសីហា 9, 2007 ដោយ Sambath
  • អាត្មា​សូម​ចំរើន​ពរ កន្ទុយ ងរ ឆ្កែ ភ្នែក​ក្រឡែ​ឆ្មា ក្រឡេក្រឡា​ពស់ ងោះ​ៗ គូរូ មូរ​ៗ ត្រី​រ៉ស រាប់​មិន​ចេះ​អស់​កន្តេះ​ឡង់ ឆ្អេះ​ឆ្អង់​កណ្ដុរ​ប្រម៉េះ រៀន​មិន​ចេះ​ឆ្មា​ម៉េវ ។
  • កុំ​លេង​ដី​កើត​មេ​រោក កុំ​លេង​លោក​បាប កុំលេង​ចាប​បោច កុំ​លេង​ខ្មោច​លង ។
  • ផ្ទះ​អី ផ្ទះ​ថ្ម ថ្មអី ថ្ម​ពិល ពិល​អី ពិល​ទឹក ទឹក​អី ទឹក​ក្រូច ក្រូច​អី ក្រូច​ឆ្មា ឆ្មាអី ឆ្មា​ឱង ឱង​អី ឱង​ម៉េវ ។
  • ផោម​លឺ​គេធាក់ ផោម​លាក់​គេ​ជេរ ផោម​ដាក់​កណ្ដាល​ទន្លេ​ក្រពើ​កើត​ទុក្ខ ផោម​ដាក់​ជង្រុក​កើតស្រូវ​កើត​អង្ករ ផោមដាក់​ឆ្នាំង​សំឡ​កើត​ត្រី​កើត​សាច់ ផោម​លេច​ទាំង​អាចម៍ ផោម​ផ្ដាច់​អា​យុះ ។
  • ផោមផាំង​អាណា​ផោម​ខ្លាំង​រលួយ​ក្ដិត ដេញ​ចង្រិត​ចូល​រន្ធ ដេញ​មាន់​ឡើង​ទ្រើង ដេញ​ប្រក្រពើ​ចុះ​ទឹក ដេញ​ប្រវឹក​ហើរ​ផុល ។
បាលី​ពី​ដើម​ដែល​ខ្ញុំ​ធ្លាប់​​ចេះ​កាល​នៅ​តូច ជា​ថ្មាំ​រាក​ខ្លាំង
  • អូមម៉ា​រូម​នាគ អូមម៉ា​រាច់​អៀក អូមម៉ា​សាធី​ស្វា​ហែក​យក្ស យក្ស​ហែក​ក្ដិត​ស្វា
អូម​ម៉ា​ត្រឡូម​តូម​ទាន គាលាម​ម្រាក់ គន្លាក់​ឈឺ​ខូច គ្លូច​ពង​ក្ដ​លោក​គ្រូ​លេង អូ​ម៉ា​ខ្នោរ​បាន​ស្រា ជាក់​ពឹង​ជាក់ ផ្សែង​អាកាស ដាស់​ព្រះ​ធរណី តាពោក​យាយជី ក្ដ​លោក​នេន ។
(មិនទាន់​ចប់)
    • បំណកស្រាយ ៖ អូមម៉ា​រាច់​អៀក = រាក​អាចម៍ ខ្មោរ​បាយ​ស្រា = ខ្មុរ​បាយ​ស្រា ផ្សែង​អាកាស = ទឹក​ឃ្មុំ ដាស់​ព្រះ​ធរណី = មើម​ស្មៅ​ក្រវាញ​ជ្រូក តាពោក​យាយ​ជី = សំបក​ឈើ​ស៊ី​ផ្លែ ៧ មុខ (អំពិល ពុទ្រា សង្កែ ប្របែក …) ក្ដលោកនេន = ក្ដ​ត្នោត ។
    • រាក​អាចម៍​ជា​មុខ​ជំងឺ
      • គ្រឿង​ផ្សំ ខ្មុរ​បាយ​ស្រា ទឹក​ឃ្មុំ មើម​ស្មៅ​ក្រវាញ​ជ្រូក សំបក​ឈើ ៧​មុខ ក្ដត្នោត ដាក់​បញ្ចូល​គ្នា​ដាំ​ទឹក​បី យកទឹក​មួយ ។ យក​ថ្នាំ​នោះ​ទៅ​ពិ​សា​មិន​លើស​ពី ប្រាំ​ដង​ហាន​ធា​នា​ថា​បាត់​ទៅ​ហោង ។




លាពាក់ស្បែកតោ (លាពាក់ស្បែកខ្លា)

សម័យ ​ថ្ងៃមួយ​ សត្វ​លា​បាន​​ឃើញ​ស្បែក​តោ​ដែល​ព្រាន​ប្រមាញ់​ហាល​ទុក​ចោល​យក​មកពាក់។ បន្ទាប់​មក​វា​ក៏​បានដើរ​ចូល​ទៅ​ក្នុង​ភូមិ​ដោយ​ពាក់​ស្បែក​តោនេះ ទាំង​មនុស្ស​ទាំង​សត្វ​នៅ​ក្នុង​ភូមិ​ នាំ​គ្នា​រត់​​​ប្រាស​អាយុ។ វា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ក៏​លោត​រាំ​ហើយ​ស្រែក​យ៉ាង​ខ្លាំង! ពុទ្ធោ! វា​មិន​អាច​លាក់​សម្លេង​ពី​ធម្មជាតិ​របស់​វា​បានទេ! អ្នក​ភូមិ​ដឹង​ថា​វា​ជា​សត្វ​លា ក៏​នាំ​​ប្រមូល​គ្នា​ដេញ​វាយ​វា។ វា​រត់​ផុត​ចេញ​ពី​អ្នក​ភូមិ​ ក៏​ទៅ​ជួប​នឹង​កញ្ជ្រោង​១​ក្បាល។ កញ្ជ្រោល​ក៏​និយាយ​ថា៖ «​គ្រាន់​តែ​ស្តាប់​សម្លេង​ យើង​ដឹង​ថា​ឯងជា​នរណា​ទៅហើយ» និយាយ​ចប់​ វា​ក៏​លោត​សង្គ្រប់​ខាំ​លា​នោះ​​ស៊ី​បាត់​ទៅ​ហោង។
មូលន័យ៖ ខោ​អាវ​គ្រាន់​​តែ​ជា​គ្រឿង​បន្លំ ប៉ុន្តែ​ពាក្យ​សម្តី​បង្ហាញ​អំពី​ចរិត​មនុស្ស