Pages

រៀង៖ កំពូល​មេធាវី​គ្មាន​ពីរ​លើ​លោក​!!

រៀង៖ កំពូល​មេធាវី​គ្មាន​ពីរ​លើ​លោក​!!

មេធាវី ​ម្នាក់​មាន​ទិញ​ស៊ីការ (cigar) ដ៏ថ្លៃ​មួយ​ប្រអប់ បន្ទាប់​មក​គាត់​ក៏​ទិញ​ធានា​រ៉ាប់រង​សំរាប់​ស៊ីការ​របស់​គាត់​ ដែល​ក្នុង​នោះ​មាន​ធានា​រ៉ាប់រង​អគ្គិភ័យ​។ ក្នុង​មួយ​ខែ​ក្រោយ​មក​ គាត់​បាន​ជក់​ស៊ីការ​នោះ​រហូត​ទាល់​តែ​អស់​។ គាត់​ក៏​ទៅ​ទាម​ទារ​លុយ​ធានា​រ៉ាប់​រង​ពី​ក្រុម​ហ៊ុន ព្រោះ​ស៊ីការ​របស់​គាត់​បាន​ឆេះ​អស់​គ្មាន​សល់​។
ក្រុមហ៊ុន​ធានា​រ៉ាប់​រង​មិន​ព្រម​ព្រោះ​ថា គាត់​បាន​ដុត​បារី​នេះ​ជក់​ខ្លួន​ឯង​។
មេធាវី​នេះ​ក៏​ប្តឹង​ទៅ​តុលាការ​។
តុលាការ​បាន​ចេញ​សាលក្រម​អោយ​មេធាវី​នោះ​ឈ្នះ ដោយ​តំរូវ​អោយ​ក្រុមហ៊ុន​ធានា​រ៉ាប់​រង​សង​លុយ​លោក​មេធាវី​ នូវ​ទឹក​ប្រាក់​ចំនួន ១៥០០០ ដុល្លារ​។ តុលាការ​ពន្យល់​ថា ក្រុមហ៊ុន​ធានា​រ៉ាប់​រង​បាន​យល់​ព្រម​ធានា​ស៊ីការ​របស់​មេធាវី​ពី​ការឆេះ ដោយ​មិន​មាន​បញ្ជាក់​អំពី​មូលហេតុ​ជា​ពិសេស​ណា​មួយ ដែល​បណ្តាល​អោយ​ឆេះ​ឡើយ​។
ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​មិន​ចង់​មាន​រឿង​វែង​ឆ្ងាយ​ច្រើន ក៏​យល់​ព្រម​បង់​ប្រាក់​ពិន័យ​នេះ​។


បន្ទាប់​ពី​លោក​មេធាវី​នោះ ទទួល​បាន​លុយ​សំនង ក្រុមហ៊ុន​ធានា​រ៉ាប់រង​ក៏​ប្តឹង​ត​គាត់​វិញ ពី​បទ​បំផ្លាញ​ទ្រព្យសម្បត្តិ​ដែល​ត្រូវ​បាន​ធានា​។ លោក​មេធាវី​ ត្រូវ​បាន​គេ​រក​ឃើញ​ទោស​ពី​បទ​ដុត​ស៊ីការ ដែល​ធានា​ដោយ​ក្រុម​ហ៊ុន​ធានា ដោយ​ចេតនា។ ដូច្នេះ​តុលាការ​ពិន័យ​គាត់​ជា​ប្រាក់​ ២៤០០០​ដុល្លារ​ និង​ដាក់​គុក​២​ឆ្នាំ​។ !!!!   


 ប៉ោមមាស
ប៉ោមមាស

កាល​ពី​ ព្រេងនាយ​មានព្រះចៅអធិរាជ​មួយ​អង្គ។ ជា ព្រះចៅអធិរាជ​ដែល​មិន​ល្អ មិន​អាក្រក់ ប៉ុន្តែ​ជា​ ព្រះចៅអធិរាជ​ ដែល​មហា​គំរិះបំផុត ហើយ​ពូកែ​អផ្សុក​បំផុត។

ថ្ងៃ​ គាត់ចង់​កំសាន្តកែអផ្សុក ដោយ​គាត់​បញ្ជូន​អ្នក​នាំ​ពាក្យ​របស់​គាត់​ទៅកាន់​គ្រប់ទិសទី​ទាំងអស់ ទាំងទីក្រុងតូច ធំ និង​ ជនបទ ឲ្យ​ប្រកាសថា

បើ​នរណា​អាច​និយាយ​រឿង​ដែល​​ព្រះរាជា​មិន​ជឿ​ បាន​ អ្នក​នោះ​នឹងទទួល​បាន​ផ្លែ​ប៉ោមមាស។

បន្ទាប់​មក​ មាន​មនុស្សម្នា​ជា​ច្រើន មក​ពី​គ្រប់ទិសទី ទីក្រុងតូច​ធំ និង ស្រុកស្រែចំការ។ មានទាំង​ព្រះអង្គម្ចាស់ អភិជន អ្នក​ជំនួញ និង​អ្នក​ស្រែ។ ខ្លះ​ជិះសេះមក ខ្លះ​ជិះ​រទេះ ខ្លះ​ដើរ​មក ដោយម្នាក់​ៗ​សង្ឃឹម​ថា​នឹង​ទទួល​បាន​ផ្លែ​ប៉ោម​មាស សំរាប់​រឿងនិទាន​របស់​ខ្លួន។
តែ​គ្មាន​ រឿង​របស់​ព្រះអង្គម្ខាស់ណាមួយ របស់​សេដ្ឋីណាម្នាក់ របស់​អ្នក​ជំនួញ​ណា​ម្នាក់ របស់​អ្នក​ស្រែ​ណាម្នាក់​ដែល​ស្តេច​មិន​ជឿឡើយ។ បើ​ទោះ​ជា​ស្តេច​មិន​ចង់​ជឿ​រឿង​ខ្លះ​ក៏​ដោយ ក៏​គាត់​នៅ​តែ​និយាយ​ថា ជឿ​ដែរ​ព្រោះ​គាត់​មិន​ចង់​ឲ្យ​ផ្លែ​ប៉ោម​មាស​នោះ​ទៅ​គេ។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ស្តេចបាន​ស្តាប់​គេ​និទាន​រឿង​ប្លែកៗ។ ដូច្នេះ​គាត់​លែង​អផ្សុក​ទៀត​ហើយ។
ល្ងាច​មួយ មាន​បុរសក្ររហេម​រហាម​ម្នាក់​បាន​មកដល់​រាជវាំង។ គាត់​កាន់​ល្អី​​ធំ​មួយ​នៅ​នឹង​ដៃ​។
អ្នក​យាម​ទ្វារ​សួរថា តើ​អ្នក​ឯង​មករក​អ្វី?”
បុរស​នោះ​តប​ថា ខ្ញុំ​មក​និទាន​រឿង​ដែល​ស្តេច​មិន​ជឿ។
បន្ទាប់​មក​អ្នក​យាម​ក៏នាំ​បុរស​នោះ​ទៅ​ជួប​ស្តេច។
ស្តេច​បង្គាប់​ថា ចូរ​ឯង​និយាយ​រឿង​ដែល​ឯង​ចង់​និយាយ​ប្រាប់​យើង​នោះ​មក
បុរសនោះ​ តបថា សូម​ឲ្យ​ព្រះ​អង្គ​មាន​ព្រះ​ជន្មយឺនយូរ។ ខ្ញុំ​មក​នេះ​មករក​​ប្រាក់​របស់​ខ្ញុំ។ ព្រះ​អង្គ​ជំពាក់​ខ្ញុំ​ នូវ​មាស​មួយ​ល្អី​នេះ។
ស្តេច​តប​ថា ផ្តេសផ្តាស​! មិន​អាច​ទេ! អ្នក​ឯង​កុហក​អញ! អញ​មិន​ជឿ​ឯង​ជា​ដាច់​ខាត!
បុរសនោះ​តបថាអញ្ចឹង​បើ​ព្រះ​អង្គ​មិន​ជឿ សូម​ព្រះ​អង្គ​ប្រគល់​ប៉ោម​មាស​នោះ​មក​ទូល​បង្គំមក
ស្តេច​ភ្ញាក់ ខ្លួន​រួច កែ​សំដី​ថា ទេ ទេ អ្នក​ឯង​មិន​កុហកទេ…”
បុរសនោះ​តបថា អញ្ចឹងបើ​ទូល​បង្គំមិន​កុហក​ទេ សូម​ព្រះ​អង្គ​សង​មាស​មួយ​ល្អី​មក​ទូល​បង្គំមក
ទី​បំផុត​ស្តេច​ដាច់​ចិត្ត​ប្រគល់​ប៉ោម​មាស​ទៅ​បុរស​នោះ​វិញ៕

 
បុរសលោភលន់ និងបុរសច្រណែន   បុរស ​ពីរ​​នាក់​ដែល​នៅ​ជិត​គ្នា ​បាន​នាំ​គ្នា​មក​បន់ស្រន់​មុខ​ព្រះ​ជា​ម្ចាស់​ ដើម្បី​ឲ្យ​សម្រេច​បំណង​ប្រាថ្នា​របស់​គេ។ បុរស​ម្នាក់​ពោរពេញ​ដោយ​ចិត្ត​លោភលន់​ចង់​បាន​លើស​គេ​តែឯង ឯ​ម្នាក់​ទៀត​ពោរ​ពេញ​ដោយ​ចិត្ត​ច្រណែន​ខ្លាច​គេ​បាន​ល្អ​ជាងខ្លួន។ ដោយ​ដឹង​ពី​គំនិត​​អាក្រក់​របស់​ពួក​គេ​ ព្រះជាម្ចាស់​​​បាន​យល់​ព្រម​តាម​សំណើរ​របស់​ពួក​គេ ក្រោម​លក្ខខ័ណ្ឌ​ថា​ បើ​ម្នាក់​ទទួល​បាន​អ្វី​មួយ ម្នាក់​ទៀត​នឹង​ទទួល​បានលើស​នោះពីរ​ដង។ បុរស​លោភលន់​បាន​សុំ​ព្រះ​ជា​ម្ចាស់​ ឲ្យ​ផ្តល់​ឲ្យ​គាត់​នូវ​មាស​មួយ​ឃ្លាំង​ធំ។ គ្រាន់​តែ​និយាយ​ចប់​ភ្លាម គាត់​ក៏ទទួល​បាន​​មាស​មួយ​ឃ្លាំង​ភ្លាម តែ​​គាត់​សប្បាយ​ចិត្ត​មិនបានប៉ុន្មាន​ផង​ គាត់​ក៏​សោក​ស្តាយ​យ៉ាង​ខ្លាំង​ដោយ​ដឹង​​ថា​បុរស​មួយ​ទៀត​ទទួល​បាន​មាស​ពីរ​ ឃ្លាំង​។ ​បន្ទាប់​មក​ ក៏​ដល់​វេន​របស់​បុរស​​ច្រណែន គាត់​កំពុង​គិត​រក​វិធី​ណា​កុំ​ឲ្យ​បុរស​លោភលន់​បាន​សោយ​សុខ​មាស​របស់​គាត់​ ឲ្យ​សោះ។ គាត់​ក៏​បាន​សុំ​ឲ្យ​ព្រះ​ជា​ម្ចាស់​ខ្វះ​ភ្នែក​គាត់​ម្ខាង ដែល​មាន​ន័យ​ថា​ បុរស​លោភលន់​នឹង​ខ្វាក់​ភ្នែក​ទាំង​សងខាង។ ​មូលន័យ៖ ប្រព្រឹត្ត​អបាយ​មុខ នឹង​ទទួល​រង​​ទារុណកម្ម (ធ្វើ​អាក្រក់បាន​អាក្រក់)  



រឿង​និទាន​៖ អាទិទេព​ដង្កូវនាង​

 ប្រវត្តិ​នៃ​សត្វ​ដង្កូវនាង​សូត្រ មាន​រឿងដំណាល​ថា ក្នុង​សម័យ​បុរាណ​ដ៏​យូរលង់​មក​មាន​បុរស​ម្នាក់​បាន​ចាកចេញ​ពី​ផ្ទះ​ធ្វើ​ ដំណើរ​ផ្សងព្រេង​ទៅ​រកស៊ី​នៅ​ស្រុក​ឆ្ងាយ ហើយ​ទុក​ចោល​កូនស្រី​មាន​រូប​សម្ផស្ស​ស្អាត និង​សេះមួយ​ក្បាល​នៅ​ចាំផ្ទះ​។ នៅ ពេល​ឪពុក​មិន​នៅផ្ទះ កូនស្រី​បុរស​នោះ​តែងតែ​យក​ស្មៅ​ឲ្យ​សេះ​ស៊ី ឬ​ឃ្វាល​សេះ​ជា រៀងរាល់ថ្ងៃ​។ នៅ​វេលា​ថ្ងៃ​មួយ កូនស្រី​រូបនោះ​មាន​សេចក្តី​នឹករលឹក​ដល់​ឪពុក​យ៉ាងខ្លាំង ហើយ​បាន​និយាយ​ទៅកាន់​សេះ​នោះ​ថា « សេះ​អើយ​សេះ​! បើ​អ្នក​អាច​នាំ​ឪពុក​ខ្ញុំ​ត្រឡប់មកផ្ទះ​វិញ ខ្ញុំ​នឹង​រៀប​ការធ្វើជា​ប្រពន្ធ​របស់​អ្នក »​ ក្រោយពេល​ស្តាប់​ពាក្យសម្តី​ម្ចាស់​ស្រី​ដែល​ជា​នារី​រូប​ស្អាត​នោះ សេះ មាន​សេចក្តីរំភើប​យ៉ាងខ្លាំង ក៏​គ្រវី​កន្ទុយ ហើយ​ងក់ក្បាល​។ ក្រោយពេល​ស៊ី​ស្មៅ ឆ្អែត សេះ​បាន​បោល​ផាយ​ចេញទៅ​យ៉ាង​លឿន​។ សេះ​បាន​រត់​អស់​រយៈពេល​ជាច្រើន​យប់​ថ្ងៃ ទីបំផុត​បាន​រកឃើញ​ទីកន្លែង​ដែល​ឪពុក​កូនស្រី​នោះ​រស់នៅ​។ ក្រោយពេល បានឃើញ​សេះ​របស់ខ្លួន ដែល​បាន​រត់​ពី​ភូមិកំណើត​ដី​រាប់ពាន់​គីឡូម៉ែត្រ​ធ្វើឲ្យ​ឪពុក​កូនស្រី​នោះ ​មាន​សេចក្តី​រីករាយ និង​រំភើប យ៉ាងខ្លាំង​។ បុរស​ជា​ម្ចាស់​សេះ​បានឲ្យ ចំណី និង​ទឹក​ដល់​សេះ ហើយ​ជិះ​មើល ទេសភាព​កម្សាន្ត​។ ទោះបីជា​យ៉ាងណា សេះ​នោះ​មិន​បាន​ចេញដំណើរ​ទៅ​ណា​ឡើយ ក្រៅពី​សម្លឹង​ទៅ​ទិសដៅ ដែល​សេះ​បាន​ធ្វើដំណើរ​មក​ជា​ច្រើន​លើក​ច្រើន​សា​។ បុរស​ជា​ឪពុក​កូនស្រី​នោះ​មាន​សេចក្តី​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ពេល​ឃើញ​អា​ ការៈសេះ​ដូច្នេះ​។​



​គាត់​បាន​មាន​មន្ទិលសង្ស័យ​ដោយ​សញ្ជឹង​គិតថា តើ​មាន​អ្វី​បាន​កើតឡើង​នៅ​ឯ​ភូមិ កំណើត ព្រោះ​សេះ​នោះ​បាន​សម្តែង​ឥរិយាបថ​យ៉ាង​ចម្លែក​បែបនេះ​?​ ហេតុនេះ​គាត់​បាន​ឡើង​ជិះសេះ​វិល​ត្រឡប់​ទៅផ្ទះ​វិញ​យ៉ាង​ប្រញាប់ ប្រញាល់​។ ពេលមកដល់ ផ្ទះ​ភូមិកំណើត គាត់​បាន​រកឃើញថា មិន​មាន​រៀង​ហេតុ​អ្វី​កើតឡើង​ទេ ប៉ុន្តែ​បាន​ដឹងថា​កូនស្រី​របស់​គាត់​មាន​សេចក្តី​នឹករឭក​ចំពោះ​ឪពុក​។ សេះ​បាន​យល់​ពី​អារម្មណ៍​ពី​មនុស្ស​ដែល​ជា​ម្ចាស់ ក៏​បញ្ជិះ​ម្ចាស់​ក្នុង​អារម្មណ៍​សប្បាយរីករាយ​។ ឪពុក​កូនស្រី នោះ​មិន​យល់ដឹង​ពី​ពាក្យ​និយាយ​សន្យា​របស់​កូនស្រី​ជា​មួយ​សេះ​ឡើយ ហើយក៏ បាន​យក​ស្មៅ​មក​ឲ្យ​សេះ​ស៊ី ប៉ុន្តែ​សេះ​មិន ស៊ី​ស្មៅ​ទេ​។ ស្រប​ពេល​គ្នា​នោះ កូនស្រី​ក៏ ដើរកាត់​ក្រោលសេះ សេះ​បាន​សម្តែង​កាយវិការ​រីករាយ​គោះ​ជើង ទន្ទ្រាំ​ដី និង​សម្តែង ធ្វើ​ទឹកមុខ​យ៉ាង​ចម្លែក​។ ដោយ​សេចក្តី​ភ្ញាក់ផ្អើល ឪពុក​បាន​សាកសួរ​កូនស្រី តើ​មាន រឿង​អ្វី​បាន​កើតឡើង​?​ កូនស្រី​នោះបាន​និយាយ​ប្រាប់​រឿង​ពិត​ថា នាង​គ្រាន់តែ និយាយ​លេង​ជាមួយ​សេះ កាលពី​ពេលមុន នៅពេលដែល​នាង​នឹក​ឪពុក​ពេក​។ ឪពុក នាង​មាន​កំហឹង​ខ្លាំង ហើយ​បាន​និយាយថា « នេះ​គឺជា​រឿង​គួរ​ឲ្យ​ខ្មាស់​អៀន​ណាស់ ហេតុ​នេះ​មិន​ត្រូវ​និយាយ​ប្រាប់​នរណា​ឲ្យដឹង​អំពី​រឿង​នេះ​ឡើយ »​ ទោះបីជា​បុរស នោះ​ស្រឡាញ់​សេះ​ក្តី ក៏​គាត់​មិន​ចង់​បាន​កូនប្រសារ​ជា​សត្វ​សេះ​ដែរ​។ ហេតុនេះ​គាត់​ក៏​បាញ់​សម្លាប់​សេះ​នោះ​ជាមួយ​ផ្លែ​ព្រួញ​របស់គាត់ ហើយ​ព្រលាត់​ស្បែក​សេះ​ហាលថ្ងៃ​ទុកឲ្យ​ស្ងួត​។ នៅ​ថ្ងៃ​មួយ​ឪពុក​បាន​ចេញ ដំណើរ​ទៅ​ស្រុក​ឆ្ងាយ​ទៀត​។ នៅពេល​កូនស្រី​កំពុង​លេង​ជាមួយ​ក្មេងស្រី​នៅក្នុង​ភូមិ កូនស្រី​បាន​ឃើញ​ស្បែក​សេះ ដែល​ឪពុក បានដាក់​ហាល​នៅ​ទីធ្លា នាង​មាន​កំហឹង យ៉ាងខ្លាំង ហើយ​ស្ទុះ​ទៅ​ទាត់​ស្បែក សេះ ដែល​ហាល​នោះ ដោយ​និយាយថា « អ្នក ឯង​ចង្រៃ​ណាស់​! អ្នកឯង​យល់សប្តិ​ទាំង​ថ្ងៃ​ចង់​រៀបការ​ជាមួយ​មនុស្ស​ផង​! » ទើប ត្រូវស្លាប់​ខ្លួន​បែបនេះ​!​។ និយាយ​មិន​ទាន់ ចប់​ផង ស្បែក​សេះ​នោះ​បាន​ហើរ​មក​រុំ​ត្រ​សោ​ប​ខ្លួន​កូនស្រី​នោះ​ជិត​។ ស្របពេល គ្នា​នោះ​មាន​ខ្យល់ព្យុះ​យ៉ាងខ្លាំង ហើយ​ក៏​កួច​កូនស្រី​នោះ​ឡើង​ទៅលើ​អាកា​សបាត់​។​


​ក្មេងស្រី​ក្នុងភូមិ​ឯ​ទៀត​បាន​ឃើញ ហើយ មាន​សេចក្តី​ភ័យខ្លាច​យ៉ាងខ្លាំង ដែល​មិន​អាច​ជួយសង្គ្រោះ​កូនស្រី​របស់​បុរស​នោះ​បាន​។ មនុស្សម្នា​នៅក្នុង​ភូមិ​កុលសម្ព័ន្ធ​ទាំងមូល​បាន​ស្វែងរក​អស់​រយៈពេល​ជា ច្រើន​ថ្ងៃ ហើយ​ចុងក្រោយ​បាន​ឃើញ​កូនស្រី​នោះ​រុំ​ជាប់​ជាមួយ​ស្បែក​សេះ ទើរ​នៅ លើ​មែក​ដើមឈើ​ដ៏​ធំ​មួយ​។ រូបរាងកាយ​បាន​ក្លាយជា​ដង្កូវ​មួយ​មាន​ដងខ្លួន​វែង​មាន ក្បាល​ដូច​សត្វ​សេះ​។ នាង​បាន​បង្ហូរ​ចេញ​ពី​មាត់​នូវ​សរសៃរ​ឆ្មា​រៗ​ពណ៌​ស​។ មនុស្សម្នា​បាន​មក​មើល​ពី​រឿង​ចម្លែក​នូវ​សរសៃរ​អំបោះ​ឆ្មារៗ​ពណ៌​ស​ដែល​ រសាត់​ចេញពី​មាត់​កូនស្រី ហើយ​បាន​ហៅថា « ឆាន » (​ដង្កូវ​សូត្រ) ដែល​ជា​សរសៃរ​សូត្រ​រុំ​ព័ទ្ធ​ខ្លួនឯង​បាន​ចេញ​ពី​មាត់​ដង្កូវ​។ ដើមឈើ នោះ​ត្រូវបាន​ដាក់ឈ្មោះថា « សាង » (​ដើម​មន)​។ 

​នេះ​ជា​រឿងនិទាន​ពី​ប្រវត្តិ​សត្វ​ដង្កូវ​នាង សូត្រ ហើយ​កូនស្រី​រូប​នោះ​ក៏​បាន​ក្លាយជា អាទិទេព​ដង្ហូ​វនាង​។ បន្ទាប់​ព្រះឥន្ទ្រ ហុង​ទី​បាន​បង្ក្រាប ឈី​យូ កូនស្រី​ដង្កូវនាង​បាន​បញ្ចេញ​សរសៃរ​សូត្រ ដើម្បី​បង្ហាញ​ព្រះ​ឥន្ទ្រ ហុង​ទី ដើម្បី​អបអរសាទរ​ពី​ជ័យជម្នះ​៕