Pages

ទឹក​ចិត្ត​​ស្រឡាញ់​របស់​កុមារ​ម្នាក់



ទឹក​ចិត្ត​​ស្រឡាញ់​របស់​កុមារ​ម្នាក់

នៅ​មុន​ថ្ងៃ​បុណ្យ​ គ្រីស្ទម័ស​មួយ​ថ្ងៃ ខ្ញុំ​បាន​ប្រញាប់ប្រញាល់​ទៅ​ផ្សារ​ដើម្បី​ទិញ​កាដូ​ខ្លះ​ដែល​មិន​ទាន់​បាន​ ទិញ។ ពេល​ទៅ​ដល់​ផ្សារ​ខ្ញុំ​ឃើញមនុស្ស​ណែន​តាន់​តាប់។ ​ពេល​ឃើញ​មនុស្ស​ច្រើនបែប​នេះ ខ្ញុំ​ក៏​ចាប់​ផ្តើម​រអ៊ូរ​ក្នុង​ចិត្ត​ថា
ចាំ​ម៉ា​​ង៉ៃ​ទៀត​ក៏​ទិញ​អី​មិន​បាន​ផង ត្រូវ​ទិញ​អីវ៉ាន់​កន្លែង​ផ្សេង​ទៀត​ផង”​
ថ្ងៃ​បុណ្យ​ គ្រីស្ទម័ស កាន់​តែ​គួរ​ឲ្យ​ធុញ​ទ្រាន់​ទៅ​ៗ​ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ តាម​តែ​ចិត្ត​ខ្ញុំ​គឺ​ដេកលេង​យ៉ាង​​ស្រួល មិន​បាច់​ធ្វើ​អី​ទេ។​
ខ្ញុំ​ក៏​ចេញ​ពី​ទី ​នោះ​ទៅ​កន្លែង​លក់​របស់​ក្មេង​លេង។ ខ្ញុំ​ចាប់​ផ្តើម​ពិនិត្យ​មើល​តម្លៃ ខ្ញុំ​ឆ្ងល់​ថា ក្មេង​លេង​របស់​ថ្លៃ​បែប​ហ្នឹង​ដែរ?
ពេល​កំពុង​តែ​ សម្លឹង​មើល​ទៅ​កន្លែង​លក់​គ្រឿង​ក្មេង​លេង ខ្ញុំ​ឃើញ​ក្មេង​ប្រុស​ម្នាក់​អាយុ​ប្រហែល​ប្រាំ​ឆ្នាំ កំពុង​តែ​ឱប​កូន​ក្រមុំ​ជ័រ​​មួយ​នៅ​នឹង​ទ្រូង។ វា​អង្អែល​សក់​កូន​ក្រមុំ​នោះ។ វា​មាន​ទឹក​មុខ​គួរ​ឲ្យ​អាណិត។ ខ្ញុំ​ក៏​ឆ្ងល់​ថា​តើ​ក្មេង​ប្រុស​នេះ​ចង់​បាន​កូន​ក្រមុំ​ជ័រ​នេះ​ទៅ​ឲ្យ​ អ្នក​ណា?។ ពេល​នោះ​ ក្មេង​ប្រុស​ម្នាក់​នេះ​ បែរ​មុខ​ទៅ​លោក​យាយ​ចាស់​ម្នាក់​នៅ​ជិត​វា ហើយ​និយាយ​ថា លោក​យាយ ចៅ​ពិត​ជា​គ្មាន​លុយ​គ្រប់​មែន​..?”
យាយ​ចាស់​នោះ​តប​ថា
ចៅ​សម្លាញ់​យាយ​លុយចៅ​ឯង​ទិញ​តុក្កតា​នេះ​មិន​​បាន​​​ទេ
បន្ទាប់​មក​យាយ​ ម្នាក់​ក៏​ឲ្យ​ក្មេង​ប្រុស​នៅ​ចាំ​គាត់​ទី​នោះ​ប្រាំ​នាទី ព្រោះ​គាត់​ត្រូវ​ដើរ​មើល​ទំនិញ​​ខ្លះ​ទៀត។ គាត់​ក៏​ដើរ​ចេញ​បាត់​ទៅ។ ក្មេង​តូច​នោះ នៅ​តែ​កាន់​​កូន​ក្រមុំ​ជ័រក្នុង​ដៃ​​​ដដែល។
ខ្ញុំ​ក៏​ដើរ​ទៅ​ជិត​ក្មេង​នោះ រួច​សួរ​វា​ថា
ក្មួយ​ឯង​ចង់​បាន​វា​ ទុក​ឲ្យ​នរណា?”
នេះ ​ជា​កូន​ក្រមុំ​ដែល​បង​ស្រី​របស់​ខ្ញុំ​ស្រឡាញ់​បំផុត ហើយ​ចង់​បាន​វា​ជា​កាដូ​ថ្ងៃ​​បុណ្យ​គ្រីស្ទម័សនេះ។ បង​ស្រី​ជឿ​ថា​តា​សាន់តា​ក្លូស​នឹង​ឲ្យ​កាដូ​​កូន​ក្រមុំ​ជ័រ​នេះ​ដល់​គាត់ នៅ​ថ្ងៃ​​បុណ្យ​គ្រីស្ទម័សនេះ ក្មេង​នោះ​តប។
ខ្ញុំ​ក៏​តប​ថា
ប្រហែល​ជា​តា​សាន់តា​ក្លូស​នឹង​ឲ្យ​កាដូ​កូន​ក្រមុំ​ជ័រ​នេះ​ដល់​នាង​ហើយ ក្មួយមិន​បាច់​បារម្ភ​ទេ
តែ​ក្មេង​នោះ​តប​មក​ខ្ញុំ​វិញ​ទាំង​ទឹក​មុខ​ក្រៀម​ក្រំ​។
ទេ សាន់តា​ក្លូស​មិន​អាច​យក​កាដូ​នេះ​ទៅ​ឲ្យ​បងស្រី​​បាន​ទេ។ ខ្ញុំ​ត្រូវ​យក​កាដូ​នេះ​ទៅ​ឲ្យ​ម៉ាក់​របស់​ខ្ញុំ រួច​ហើយ​គាត់​នឹងយក​វា​ទៅ​ឲ្យ​បង​ស្រី​ពេល​គាត់​ទៅ​ជួប​នឹង​បង​ស្រីនៅ​ទី​ នោះ​
ក្មេង​នោះមាន​កែវ​ភ្នែក​គួរ​ឲ្យ​អាណិត​ណាស់ ​ពេល​ដែល​វា​និយាយ​មកកាន់​ខ្ញុំ។
“​បង ​ស្រី​ គាត់​ទៅ​នៅ​ជាមួយ​ព្រះ​នៅ​ឯ​ស្ថាន​សួគ៌។ ប៉ា​និយាយ​ប្រាប់​ថា ម៉ាក់​នឹង​ទៅ​នៅ​ស្ថាន​សួគ៌​ឆាប់ៗ​នេះ​ហើយ។ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា​ ម៉ាក់​នឹង​យក​កូន​ក្រមុំ​ជ័រ​នេះ​ទៅ​ឲ្យ​បង​ស្រី។
បេះដូង​របស់​ខ្ញុំ​ស្ទើរ​តែ​ឈប់​ដើរ​ទៅ​ហើយ។ ក្មេង​ប្រុស​ម្នាក់​នោះ​សម្លឹង​មើល​មក​ខ្ញុំ ហើយ​និយាយ​ថា
ខ្ញុំ​ប្រាប់​ប៉ា​ថា​ កុំ​ទាន់​ឲ្យ​ម៉ាក់​ទៅ​អី។ ខ្ញុំ​សុំ​ឲ្យ​គាត់​ចាំ​ខ្ញុំ​ត្រឡប់ទៅ​​ពី​ផ្សារ​វិញ។
បន្ទាប់​មក​ក្មេង​ប្រុស​នោះ​បង្ហាញ​រូប​ថត​មួយ​សន្លឹក​របស់​វា កំពុង​សើច។ វា​ប្រាប់​ខ្ញុំ​ថា
ខ្ញុំ​ចង់​ឲ្យ​ម៉ាក់​យក​រូប​ថត​នេះ​ទៅ​ជា​មួយ​គាត់​ ដើម្បី​កុំ​ឲ្យ​គាត់​ភ្លេច​ខ្ញុំ”​
“​ ខ្ញុំ​ស្រឡាញ់​ម៉ាក់​ណាស់ ខ្ញុំ​មិន​ចង់​ឲ្យ​គាត់​ចាក​ចេញ​ពី​ខ្ញុំ​ទេ តែ​ប៉ា​ប្រាប់​ថា ម៉ាក់​ត្រូវ​តែ​ទៅ ព្រោះ​គាត់​ត្រូវ​ទៅ​មើល​បង​ស្រី
​បន្ទាប់​មក​ក្មេង​ ប្រុស​នោះ​ក៏​ក្រឡេក​មើល​ទៅ​កូន​ក្រមុំ​ជ័រ​នោះ​ម្តង​ទៀត ដោយ​ទឹក​មុខយ៉ាង​កម្សត់ យ៉ាង​ស្ងៀម​ស្ងាត់។ ខ្ញុំ​ក៏​លួច​យក​កាបូក​លុយ​របស់​ខ្ញុំ រួច​ដក​យក​លុយ​ប៉ុន្មាន​សន្លឹក​ចេញ​មក ខ្ញុំ​និយាយ​នឹង​ក្មេង​នោះ​ថា
ឥលូវ​យើង​នាំ​គ្នា​រាប់​លុយ​របស់ក្មួយ​ឯង​ម្តង​ទៀត​មើល ក្រែង​លោ​គ្រប់
បាទ ក្មេង​នោះ​តប ខ្ញុំ​សង្ឃឹម​ថា​នឹង​គ្រប់​
ខ្ញុំ​ក៏​លួច​ បន្ថែម​លុយ​របស់​ខ្ញុំ​ចូល​ក្នុង​លុយ​របស់​ក្មេង​នោះ ដោយ​មិន​ឲ្យ​វា​ដឹង​ខ្លួន យើង​ក៏​ចាប់​ផ្តើម​រាប់។ លុយ​មាន​​គ្រប់​អាច​នឹង​ទិញកូន​ក្រមុំ​ជ័រ​នោះបាន ហើយ​ថែម​ទាំង​សល់​ខ្លះ​ថែម​ទៀត​ផង។
ក្មេង​នោះអរជា​ខ្លាំង ​និយាយ​ថា
សូម​អរគុណ​ទេវតា ដែល​ជួយ​ឲ្យ​ខ្ញុំ​មាន​លុយ​គ្រប់
វា​មើល​មុខ​ខ្ញុំ ហើយ​និយាយ​ថា
ម្សិល ​មិញ មុន​នឹង​ចូល​គេង​ ខ្ញុំ​បាន​បន់​ដល់​ទេវតា​ សុំ​ជួយ​ឲ្យ​ខ្ញុំ​មាន​លុយ​គ្រប់ ដើម្បី​ទិញ​កូន​ក្រមុំ​ជ័រ​នេះ​ ឲ្យ​បង​ស្រី។ ឥលូវ​នេះ​ ទេវតា​ពិត​ជា​ជួយ​មែន។
តាម ​ពិត ខ្ញុំ​ចង់​មាន​លុយ​ទិញ​ផ្កា​កុលាប​ស​ សម្រាប់​ម៉ាក់​ទៀត តែ​មិន​ខ្ញុំ​មិន​ហ៊ាន​សុំ​ទេវតា​ច្រើន​ពេក​ទេ។ ប៉ុន្តែ​ទេវតា​ ឲ្យ​លុយ​ខ្ញុំ​គ្រប់អាច​​ទិញ​បាន​កូន​ក្រមុំ​នេះហើយ សល់​លុយ​អាច​ទិញ​បាន​​ផ្កា​កុលាប​ស​ទៀតសម្រាប់​ម៉ាក់​ទៀត។
“​លោក​ពូ​ដឹង​ទេ ម៉ាក់​ខ្ញុំ​ចូល​ចិត្ត​កុលាប​ស​ណាស់។
បន្តិច​ក្រោយ​មក​ ស្ត្រី​ចំណាស់​នោះ​ក៏​មក​ដល់ ហើយ​ខ្ញុំ​ដើរ​ចេញ​ពី​ក្មេង​ប្រុស​នោះ។ ខ្ញុំ​ចេញ​ពី​ហាង​ទំនិញវិញ ដោយ​ក្នុង​ចិត្ត​ខុស​ស្រឡះ​ពី​កាល​ចូលទៅ​​ក្នុង​ហាង​នេះ។ ខ្ញុំ​មិន​អាច​បំភ្លេច​ក្មេង​ប្រុស​នោះ​ ពី​ក្នុង​ចិត្ត​របស់​ខ្ញុំ​បានទាល់​តែ​សោះ។​
ខ្ញុំ​នឹក​ឃើញ​ថា កាល​ពី​ពីរ​ថ្ងៃ​មុន កាសែត​ក្នុង​ស្រុក​មួយ​បាន​រាយការណ៍​ថា បុរស​ស្រវឹង​ស្រា​ម្នាក់​បាន​ជិះ​ឡានដឹក​ដី បុក​កូន​ឡាន​មួយ ដែល​បើក​បរ​ដោយ​ស្ត្រី​ជំទង់​ម្នាក់ ហើយ​មាន​ក្មេង​ស្រី​ម្នាក់​ជិះ​ជាមួយ​ផង។ ក្មេង​ស្រី​បាន​ស្លាប់​ភ្លាម​នៅ​កន្លែង​កើត​ហេតុ រី​ឯ​ម្តាយ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​សភាព​គ្រោះ​ថ្នាក់​ដល់​ជីវិត។​
ជា​គ្រួសារ​របស់​ក្មេង​ប្រុស​នោះ​ទេ​ដឹង?
ពីរ​ថ្ងៃ​ក្រោយ​មក​ ខ្ញុំ​ទទួល​ដំណឹង​ថា ស្ត្រី​ម្នាក់នោះ​បាន​លា​ចាក​លោក​នេះ​ហើយ។ ខ្ញុំ​ទ្រាំ​មិន​បាន​ ក៏​ទិញ​ផ្កា​កុលាប​ស​មួយ​បាច់ ហើយ​ទៅ​កន្លែង​បញ្ចុះសព​ស្រ្តី​នោះ ដែល​កំពុង​តែ​រៀប​ចំ​បញ្ចុះ។
នាង​នៅ​ទី​នោះ នៅ​ក្នុង​មឈូសរបស់​នាង នាង​កាន់​ផ្កា​កុលាប​ស​មួយ​ទង​នៅ​នឹង​ដៃ ​រូប​ថត​របស់​ក្មេង​ប្រុស​នោះ កូន​ក្រមុំ​ជ័រ​ដាក់​លើ​ទ្រូង​របស់​នាង។ ខ្ញុំ​​ចេញ​ពី​ទី​នោះ​មក​វិញ​ទាំង​ទឹក​ភ្នែក ខ្ញុំ​មាន​អារម្មណ៍​ថា​ជីវិត​របស់​ខ្ញុំ​បាន​ផ្លាស់ប្តូរ​ទាំង​ស្រុង។ សេចក្តី​ស្រឡាញ់​របស់​ក្មេង​ប្រុស​ម្នាក់​នេះ​ចំពោះ​ម្តាយ​របស់​វា ចំពោះ​បង​ស្រី​របស់​វា រហូត​មក​ដល់​ថ្ងៃ​នោះ ខ្ញុំ​នៅ​តែ​មិន​អាច​បំភ្លេច​បាន​។ តែ​​​បុរស​ប្រមឹក​ម្នាក់ ​បាន​ឆក់​យកអ្វី​ៗ​ទាំង​អស់​ពី​​ក្មេង​ប្រុស​ម្នាក់​នោះ តែ​ក្នុង​មួយ​ប៉​ព្រិច​ភ្នែក។
បើ​ អ្នក​ផឹក​ស្រា​ទៅ​ហើយ សូម​កុំ​បើក​បរ។ បើ​អ្នក​នៅ​តែ​ធ្វើ​បែប​នេះ ជីវិត​ដ៏​ថោកទាប​របស់​អ្នក​ អាច​នឹង​បំផ្លាញ ជីវិត​របស់​ត្រកាល​របស់អ្នក​ដទៃ​​បាន
ដក​ស្រង់​ចេញ​​ពី​




សុំទោសកូននិយាយកុហក
ជែន្នី ទើបដូរមកនៅផ្ទះថ្មី ក្នុងក្រុង។ នេះជាលើកទីមួយហើយក្នុងជីវិតរបស់នាង ដែលបានមករស់នៅក្រុងមួយដែលនាងពេញចិត្ត។ នាងរៀបចំសម្លៀកបំពាក់របស់នាងចេញពីវ៉ាលីស។ នាងសំលឹងមើលវាំងននបង្អួចរបស់នាងបក់ចុះឡើងៗ អារម្មណ៍របស់នាងបានអណ្តែតត្រសែតគ្មានគោលដៅ។ នាងពេញចិត្តនឹងបន្ទប់ផ្ទាល់ខ្លួនរបស់នាងជាខ្លាំង។ សាលាថ្មីរបស់នាងនឹងចាប់ចូលរៀនបន្តិចទៀតនេះ។ នាងនឹងមានមិត្រថ្មី។ បន្តិចទៀតនេះ នាងនឹងបានដើរលេង ចូលរួមពិធីជប់លៀង ហើយដើរលេងមិនចូលផ្ទះ ដេកផ្ទះពួកម៉ាក។ល។ នាងរីករាយក្នុងចិត្តជាខ្លាំង។ នេះជាអ្វីដែលនាងចង់បានក្នុងជីវិតរបស់នាង។
នៅថ្ងៃចូលរៀនដំបូង អ្វីៗដែលនាងបានជួបនៅថ្ងៃនោះពិតជាអស្ចារ្យជាខ្លាំង។ នាងបានជួបមិត្រថ្មី នាងរកបានសង្សារម្នាក់ថែមទៀតផង។ នាងគិតថា
ខ្ញុំចង់ធ្វើជាមនុស្សល្បី ហើយខ្ញុំនឹងល្បី ព្រោះខ្ញុំជាសង្សាររបស់កំពូលបុរសម្នាក់នៅសាលានេះ។
មែនហើយ នាងបានទាក់ទងគ្នាជាមួយ ជែហ្វ ជាបុរសដ៏មានប្រជាប្រិយម្នាក់នៅសាលានេះ។
នាងមានតែបញ្ហាមួយគត់ គឺឪពុកម្តាយនាងមិនចង់ឲ្យនាងមានសង្សារ។ ពួកគាត់គិតថា នាងនៅក្មេងពេក មិនសមនឹងមានសង្សារឡើយ។ នាងគិតថា
មិនអីទេ ខ្ញុំនឹងមិនប្រាប់ពួកគាត់គ្រប់រឿងនោះទេ។ តើធ្វើម៉េចពួកគាត់ដឹង?។ តើមានខាតបង់អីទៅ?”
នាងបានសុំឪពុកម្តាយនាង ដេកផ្ទះពួកម៉ាកមួយយប់។ ឪពុកម្តាយនាងរារែកក្នុងចិត្ត តែទីបំផុតនិយាយថា
មិនអីទេ។
នាងសប្បាយចិត្តជាខ្លាំង។ នាងក៏ប្រញាប់ប្រញាល់ទៅចូលរួមពិធីនោះយ៉ាងតក់ក្រហល់។ តែនាងមានអារម្មណ៍ក្នុងចិត្តថាដូចជាមិនសមរម្យ ដោយនិយាយកុហកឪពុកម្តាយនាងបែបនេះ។ តែថា ចូលញ៉ាំភីសា ជប់លៀងរាំរែក ហើយដើរលេងសារសងគ្នាក្រោមពន្លឺព្រះចន្ទ សប្បាយណាស់! នាងក៏ភ្លេចកង្វល់នេះអស់។ មែនហើយភីសាពិតជាឆ្ងាញ់ កម្មវិធីជប់លៀងរាំរែកពិតជាសប្បាយ ហើយនៅសល់តែការដើរលេងក្រោមពន្លឺចន្ទជាមួយនឹងជែហ្វមួយទៀតប៉ុណ្ណោះ។ នៅពេលនោះ ជែហ្វស្រវឹងយ៉ាងខ្លាំង។
តែ ជែហ្វបានថើបនាង ហើយនិយាយប្រាប់នាងថាវាមិនអីទេ អាចបន្តទៀតបាន។ បន្ទប់ជប់លៀងនោះពោរពេញដោយផ្សែងបារី ហើយ ជែហ្វបានយកបារីមកជក់ដែរ។ នាងមិននឹកស្មានថា ជែហ្វចេះជក់បារីសោះ។ ជែហ្វជក់អស់មួយដើមហើយ បន្តមួយដើមទៀត។
ពួកគេទាំងពីរបានចូលក្នុងឡានដើម្បីចេញទៅសាសងគ្នានៅកន្លែងស្ងាត់ ជែហ្វ មិនបានខ្វល់ថាវាស្រវឹងស្រានោះទេ។ ពួកគេបានមកដល់កន្លែងស្ងាត់មួយ ជែហ្វក៏ចាប់ផ្តើមលួងលោមដើម្បីយកខ្លួនប្រាណនាង។ ជែន្នី នាងមិនបានគិតដល់ថ្នាក់នេះទេ។ នាងចង់ត្រឹមតែសាសងគ្នាធម្មតាប៉ុណ្ណោះ។ នាងគិតក្នុងចិត្តថា
ប៉ាម៉ាក់ខ្ញុំគាត់ប្រហែលជានិយាយត្រូវ។ ខ្ញុំក្មេងពេកហើយ។ លោកអើយ ហេតុម៉េចបានជាខ្ញុំល្ងង់ដល់ថ្នាក់នេះ?
នាងក៏រុញ ជែហ្វ ចេញមួយទំហឹង។ នាងនិយាយថា
នាំខ្ញុំទៅផ្ទះវិញ! ខ្ញុំមិនចង់នៅទីនេះទៀតទេ
ជែហ្វខឹង ក៏បញ្ឆេះម៉ាស៊ីនឡាន ជាន់ហ្គាសយ៉ាងខ្លាំង។ ជែហ្វបានបើកឡានយ៉ាងលឿន ទាំងកំហឹង។ ជែន្នីគិតក្នុងចិត្តថាជីវិតរបស់នាងស្ថិតនៅក្នុងគ្រោះថ្នាក់ជាប្រាកដ។ នាងបានអង្វរ ជែហ្វឲ្យបន្ថយល្បឿន តែ ជែហ្វកាន់តែបង្កើនល្បឿនលឿនឡើងៗ។
នៅខណៈនោះនាងឃើញភ្លើងមកពីមុខ ចាំងភ្នែកនាង នាងស្រែកថា
ជួយផង!…”
នាងមិនចាំថាកម្លាំងបុករវាងឡានទាំងពីរខ្លាំងប៉ុណ្ណាទេ។ គ្រាន់តែដឹងថា ភ្លាមៗនោះពិភពលោកនេះត្រឡប់ទៅជាខ្មៅងងឹត។ នាងមានអារម្មណ៍ថា ដូចជាមាននរណាម្នាក់អូសនាងចេញពីឡានដែលខ្ទេចខ្ទីរនោះ ហើយឮគេនិយាយថា
ឆាប់ហៅឡានពេទ្យមក! ក្មេងពីរនាក់នេះមានគ្រោះថ្នាក់ហើយ។
នាងឮតែប៉ុន្មានម៉ាត់នេះតែប៉ុណ្ណោះ។ តែនាងចាំបានថា មានឡានពីរបុកគ្នា។
នាងចង់ដឹងថាតើ ជែហ្វយ៉ាងម៉េចហើយ តើអ្នកក្នុងឡានមួយទៀតនោះយ៉ាងម៉េចដែរ។ នាងដឹងខ្លួនវិញ ឃើញដំបូងគឺទឹកមុខក្រៀមក្រំ។ គេនិយាយប្រាប់នាងថា
នាងបានរងគ្រោះថ្នាក់ចរាចរណ៍
គេប្រាប់នាងថា ជែហ្វបានស្លាប់បាត់ទៅហើយ។ គេនិយាយប្រាប់នាងទៀតថា
ជែន្នី ពួកយើងបានប្រឹងប្រែងអស់ពីសមត្ថភាពរបស់ពួកយើង ដើម្បីសង្គ្រោះនាង។ តែមើលទៅគ្មានសង្ឃឹមទេ។
នាងជែន្នីក៏សួរថា
ចុះអ្នកក្នុងឡានមួយទៀតនោះ ពួកគេយ៉ាងម៉េចទៅហើយ?”
ពួកគ្រូពេទ្យតបថា
សុំទោស ពួកគេស្លាប់ទាំងអស់
នាងជែន្នីក៏បន់ដល់ព្រះថា
ព្រះជាម្ចាស់អើយ សូមអភ័យទោសដល់កូនចៅផង។ ខ្ញុំគ្រាន់តែចង់សប្បាយតែមួយយប់ប៉ុណ្ណោះ។ សូមលោកមេត្តាជួយនិយាយប្រាប់ក្រុមគ្រួសាររបស់ពួកគេផង ថាខ្ញុំសុំទោសដែលធ្វើឲ្យពួកគេជួបរឿងអាប់អួរបែបនេះ…”
សូមអ្នកគ្រូពេទ្យមេត្តាជួយប្រាប់ប៉ាម៉ាក់ខ្ញុំផង ថាខ្ញុំសុំទោសដែលនិយាយកុហកគាត់ នេះជាកំហុសរបស់ខ្ញុំដែលធ្វើឲ្យមនុស្សជាច្រើននាក់បានស្លាប់។ អ្នកគ្រូពេទ្យអ្នកគ្រូអាចប្រាប់គាត់ផងបានទេ?..”
អ្នកគ្រូពេទ្យឈរនៅនឹងថ្កល់មិនចេញស្តី ហាក់ដូចជាចង់ប្រាប់ថាគាត់មិនអាចជួយនាងបានទេ។ តែអ្នកគ្រូពេទ្យនោះ កាន់ដៃរបស់នាងយ៉ាងជាប់ ហើយស្រក់ទឹកភ្នែក។ មួយស្របក់ក្រោយមក ជែន្នីក៏ស្លាប់។ គ្រូពេទ្យម្នាក់សួរអ្នកគ្រូពេទ្យថា
ហេតុដូចម្តេចបានជាអ្នកគ្រូមិនយល់ព្រមនឹងសំណូមពររបស់នាងផងទៅ?”
អ្នកគ្រូពេទ្យមើលទៅមុខគ្រូពេទ្យយ៉ាងកម្សត់ ហើយនិយាយថា
ពីព្រោះអ្នកដែលនៅក្នុងឡានមួយទៀតនោះ ជាប៉ាម៉ាក់របស់នាង..


 

ស្រមោច និងកណ្តូប (ស្រមោច និងរៃ)


នៅ ​រដូវ​ក្តៅ នៅ​កណ្តាល​វាល​មួយ​​សត្វ​កណ្តូប​មួយ​ក្បាល​កំពុង​តែ​ស្រែក​ច្រៀង​យ៉ាង​ សប្បាយ​ ដោយ​មិន​ខ្វល់​ពី​អ្វី​ទាំង​អស់។ ស្រមោច​មួយ​បាន​វារ​កាត់​ ដោយ​មាន​ពាំ​​ផង​ដែរ​នូវ​គ្រាប់​ធញ្ញជាតិ​។
«ម៉េច​ក៏​មិន​មក​ច្រៀង​លេង​និង​ខ្ញុំកណ្តូប​និយាយ «កុំ​ទៅ​ជញ្ជូន​នាំ​ខាត​ពេល​អត់​ប្រយោជន៍​ធ្វើ​អ្វី។ មកៗ…»
ស្រមោច​ក៏តប​ថា៖ «ខ្ញុំ​ខំ​ជញ្ជួន​ស្បៀង​ទុកពេល​រដូវ​ភ្លៀង បង​កណ្តូប​ឯង​​មិន​គិត​រក​ស្បៀង​ទុកទេឬ? ប្រយ័ត្ន​គ្មាន​អី​ហូប​ពេល​រដូវ​ភ្លៀង​មក​ដល់»
«ចាំ​បាច់​ទៅ​ខ្វល់​អី​ដល់​រដូវ​ភ្លៀង​ យើង​មាន​ស្បៀង​គ្រប់​គ្រាន់​នៅ​ពេល​នេះ​ហើយ» កណ្តូប​និយាយ។
ស្រមោច​លែង​ខ្វល់​ ក៏​គិត​តែ​ពី​ខំ​ពាំជញ្ជួន​ស្បៀង​ទុក។ នៅ​ពេល​ដែល​រដូវ​ភ្លៀវ​មក​ដល់​ កណ្តូប​គ្មាន​អ្វី​ហូប​ទាល់​តែ​សោះ។ នៅ​ពេល​ដែល​វា​ដាច់​ពោះ​ជិត​នឹង​ស្លាប់​ហើយ​នោះ  វា​ក៏​ឃើញ​​ពួក​សត្វ​ស្រមោច​នាំ​គ្នា​ហូប​ស្បៀង​អាហារ​ ដែល​​ពួក​គេ​​បាន​ប្រមូល​ទុក​ពី​រដូវ​ក្តៅ។ ជា​ចុង​ក្រោយ​សត្វ​កណ្តូប​ក៏​ភ្ញាក់​ខ្លួន​ ហើយ​ដឹង​ថា៖
មូលន័យ៖ ការ​ការពារ​ប្រសើរ​ជាង​ការ​​ព្យាបាល