Pages

រឿង៖ ចង​កណ្តឹង​ក​ឆ្មារ



ចង​កណ្តឹង​ក​ឆ្មារ
សម័យ ​ថ្ងៃ​មួយ​ ពួក​សត្វ​កណ្តុរ​បាន​នាំគ្នា​បើក​អង្គ​ប្រជុំ​មួយ​ដើម្បី​រក​វិធី​ទប់ទល់​ នឹង​សត្រូវ​ស៊ូរ​ពួជ​របស់​គេ​គឺ​ សត្វ​ឆ្មារ។ កណ្តុរ​មួយ​និយាយ​អញ្ចេះ កណ្តុរ​មួយ​និយាយ​អញ្ចុះ មិន​មាន​មតិ​ស្រប​គ្នា​សោះ តែ​ពេល​នោះ​ក៏​មាន​កណ្តុរ​ក្មេង​មួយ​​ចេញ​មក​និយាយ​ថា ​វា​មាន​ដំណោះស្រាយ​ដ៏​ពិសេស​មួយ។
«អ្នក​ទាំង​អស់​គ្នា​ប្រាកដ​ជា​យល់​ស្រប​នឹង​ខ្ញុំ។ សត្រូវ​របស់​យើង​មក​រក​ចាប់​យើង​ដោយ​មិនឲ្យ​យើង​ដឹង​មុន​ឡើយ ដូច្នេះ​បើ​សិន​ជា​យើង​អាច​​ទទួល​បាន​សញ្ញា​មុន​ពេល​ដែល​វា​​មក​ដល់ យើង​​ប្រាកដ​ជា​គេច​ខ្លួន​បាន​ដោយ​សុវត្ថិភាព។ ដំណោះ​ស្រាយ​របស់​ខ្ញុំគឺថា យក​យក​កណ្តឹង​មួយ​ចង​និង​ខ្សែ​ ហើយ​យក​ទៅ​​ពាក់​​នឹង​​ក​វា​ទៅ។ ​អញ្ចឹង​យើង​ប្រាកដ​ជា​អាច​ដឹង​ថា​វានៅ​ឯណា ហើយ​បើ​វា​មក​ជិត​យើង​ប្រាកដ​ជា​អាច​គេច​ខ្លួន​បាន​ទាន់ពេល»
មាន​សម្លេង​ទះ​ជើង​បាន​លឺ​​ឡើង​យ៉ាង​កង​រំពង​ តែ​រំពេច​នោះ​មាន​កណ្តុរ​ចាស់​មួយ​និយាយ​ថា៖
«ពិត​ជា​ដំណោះ​ស្រាយ​ដ៏​អស្ចារ្យ​មែន តែ​ថា​នរណា​នឹង​យក​កណ្តឹង​នេះ​ទៅ​ចង
ពួក​កណ្តុរ​នាំ​គ្នា​មើល​មុខ​គ្នា​ឡេង​ឡង់​ទៅ​វិញ​ទៅ​មកកណ្តុរ​ចាស់​ក៏​បាន​បង្ហើយ​ថា៖
មូលន័យ៖ កិច្ច​ការ​ដែល​មិន​អាច​​ធ្វើ​​កើត​​តែង​តែ​ស្រួល​ក្នុង​ការ​និយាយ



មេធាវី​ចិត្ត​ល្អ

​ធម៌​ដើម្បី​ការ​ការពារ​ប្រាសាទ​ព្រះវិហារ ​​ក្រោយ​ពី​ពិនិត្យ​មើល​​ទឹក​ប្រាក់​វិភាគ​ទាន​ បាន​មក​ពី​សប្បុរសជននានា​រួច​មក​​ ក៏​រក​ឃើញ​ថា ពួក​គេ​មិន​បាន​​ទទួលវិភាគទានមួយ​កាក់​មួយ​សេន​​ទាល់​តែ​សោះ​​ពី​លោក​ មេធាវីល្បី​ល្បាញ​បំផុត​ប្រចាំ​ក្រុង​។ អ្នក​ទទួល​បន្ទុក​រៃ​អង្គាស បានទូរសព្ទ​ទៅ​ទាក់​ទង​គាត់​ដើម្បី​និយាយ​បញ្ចុះ​បញ្ចូល​អោយ​លោក​មេធាវី​ជួយ ​ផ្តល់​ជា​វិភាគ​ទាន​ខ្លះ។

តាម​ការ​ស្រាវ​ជ្រាវ​របស់​យើង​បាន​រក​ឃើញ​ថា ប្រាក់​ចំនូលរបស់​យើង​​មាន​រហូត​ដល់​ទៅ​៥​សែន​ដុល្លារ​ ក្នុង​នោះ​សូម្បី​តែ​អ្នក​សុំ​ទាន​ក៏​បាន​ផ្តល់​វិភាគ​ទាន​ដល់​ពួក​យើង​ដែរ។ អញ្ចឹង​ តើ​លោក​ អាច​មាន​សទ្ធា​ជ្រះ​ថ្លា ផ្តល់​ជា​ជំនួយលុយ​កាក់​​បន្តិច​បន្តួច​ដល់​ពួក​យើង​ខ្លះ​បាន​ទេ?
លោក​មេធាវី​គិត​មួយ​ស្របក់ ហើយ​តបវិញ​ផូងៗ​​ថា ជា​ដំបូង តើ​ការ​ស្រាវជ្រាវ​របស់​លោក​ មាន​បាន​រក​ឃើញ​ថា ម្តាយ​របស់​ខ្ញុំ​បាន​ស្លាប់​បន្ទាប់​ពី​ឈឺ​រ៉ាំ​រ៉ៃ​អស់​រយៈកាល​ជា​យូរ​ ឆ្នាំ​ដែរ​រឺ​ទេ ហើយ​​ចំនាយ​ថ្នាំ​ពេទ្យ​នោះ ថ្លៃ​ហួស​​ប្រាក់​ចំនូល​ប្រចាំ​ឆ្នាំ​របស់​គាត់​ឡើងកប់​ពពក?”
បុគ្គលិក​មូលនិធិ​មនុស្ស​ធម៌ មាន​ការ​ខ្មាស់​អៀន ក៏​និយាយ​តប​ថា អឹ.មបាទ​អត់​ដឹង​…”
លោក​មេធាវី​ក៏​និយាយ​កាត់​ថា ហើយ..ហើយ បង​ប្រុស​របស់​ខ្ញុំ​ ពិការ រស់​លើ​រទេះ​រហូត លោក​ដឹង​ទេ?”
បុគ្គលិក​មូលនិធិ​​ក៏​និយាយ​សូម​ទោស ប៉ុន្តែ​ត្រូវ​លោក​មេធាវី​និយាយ​កាត់​ក្តែងៗ​ទៀត​ថា “​ប្តី​របស់​ប្អូន​ស្រី​ខ្ញុំ​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍។ ទុក​អោយ​នាង​នៅ​ម៉េម៉ាយ​ ព្រម​ទាំង​កូន​កំព្រា​ដល់​ទៅ​បី​នាក់!
បុគ្គលិក​មូលនិធិ​​ក៏​និយាយ​សូម​ទោស​ម្តង​ទៀត។
ម្តង​នេះ​លោក​មេធាវី​ក៏​និយាយ​កាត់​ទាំង​មួម៉ៅ​ម្តង​ទៀតមួយ​រៀល​ខ្ញុំ​​មិន​អោយពួក​គេ​ផង រឿង​អី​ខ្ញុំ​អោយ​លោក​ឯង? អីលូវ​លោក​ឯង​គិត​មើល!

 



រង់ចាំដោយគ្មានពាក្យសន្យា
អនុស្សាវរីយ៍​រវាងនាង​និង​បុរសម្នាក់​នេះ​ក្នុង​សហករណ៍​ជាមួយ​គ្នា​ បាន​បណ្ដាល​អោយ​នាង​លង់​ខ្លួន​ស្រលាញ់​គាត់​ដោយ​មិន​ដឹង​ខ្លួន។ គឺមិន​ដឹង​ខ្លួន​ថានាង​ស្រលាញ់​គាត់​តាំង​ពី​ពេល​ណា។ នាង​មិន​ដឹង​ថា នាង​បាន​ស្រលាញ់​គាត់​ដោយ​សារ​តែអ្វីផង។ គាត់​សង្ហារ?​ គាត់​ជាមនុស្ស​ល្អ? រឺមក​ពីគាត់​ជា​មនុស្ស​មាន​​ការ​យល់​ដឹង​ច្រើន?។ តែ​នាង​ដឹង​ថា នាង​ស្រលាញ់​គាត់។ សេចក្ដី​ស្រលាញ់​តែ​មួយ​ វា​បាន​បិទបាំង​រូបគាត់​ជិត មិន​អោយ​នាង​មើល​ឃើញ​អ្វីទាំង​អស់​ផ្សេង​ពី​នេះមិន​ត្រឹម​តែប៉ុណ្ណោះ​វា​ថែម​ទាំង​ធ្វើ​អោយ​បញ្ញា​របស់​នាង​លែង​ដំណើរ​ការត​ ទៅ​ទៀត។
គំនាប​ប្រពៃណីខ្មែរ​បាន​កៀបរិត​នាង​ជាប់ ​មិន​អនុញ្ញាត​អោយ​នាង​សំដែង​សេចក្តី​ស្រលាញ់​របស់​នាង​ចំពោះ​បុរសម្នាក់​ នេះ​បាន​ឡើយ។ សង្គម​ក្អែក​ខ្មៅ ស្នេហា​ជា​ទង្វើ​ខុស​សីលធម៌ ជាកំអែល​សក្តិភូមិ ជា​ទង្វើ​អាវាសែ។ តែ​គំនាប​នេះ មិនអាច​ហាម​ឃាត់​ចិត្តនាង​មិន​អោយ​លួច​ស្រលាញ់​គាត់​បាន​ឡើយ។
អ្វី​ដែល​បុរស​ម្នាក់​នេះ​បាន​ធ្វើ​ទៅ​លើរូប​នាង បាន​ធ្វើ​អោយ​នាង​ស្មានដោយ​ព្រាវៗ​ថាគាត់​ប្រហែល​ជា​ស្រលាញ់​នាង។ តែ​ជួនកាល​នាង​គិត​ថា គាត់​ប្រហែល​ជាមិន​ស្រលាញ់​នាង​ទេ​ គេ​មិន​ដែល​និយាយថាស្រលាញ់​នាង​ផង គេ​ប្រហែល​ជា​គ្រាន់​តែរាប់​អាន​នាង​ធម្មតា​តែ​ប៉ុណ្ណោះ។
សហករណ៍​រលាយ​ បុរសម្នាក់​នេះក៏​ត្រូវវិល​ទៅ​ស្រុក​របស់​គេ​វិញដែរ។ នៅ​ពេល​ដែល​គាត់​ចាក​ចេញ​ទៅ នាង​ចង់​និយាយ​អ្វីម្យ៉ាង​ប្រាប់​ដល់​គាត់​ តែ​នាងមិន​អាច​និយាយ​ចេញ​បាន បាន​ត្រឹម​តែ​លួច​មើល​ពី​ចំងាយ។ តួ​ឯកក្នុងប្រលោមលោក ​គេ​សន្យា​ដល់​នារី​កំពូល​ស្នេហ៍​របស់​គេ​នៅពេល​ដែល​បែក​គ្នា ថា​គេ​នឹង​វិល​វិញ វិល​​មក​រក​នារី​របស់​គេ​តាម​ពាក្យ​សន្យា.. មួយ​ឆ្នាំ​ ពីរ​ឆ្នាំ​ បី​ឆ្នាំ តែ​បុរស​កំពូល​ស្នេហ៍​របស់​នាង​បាន​ចាក​ចេញ​ទៅ​ដោយ​គ្មាន​បន្សល់​ពាក្យសន្យា ​អ្វី​មួយម៉ាត់ ។ តែ​នោះ​វាមិន​មែន​ជា​កំហុស​របស់​គាត់ទេ។ គាត់​មិន​ដែល​និយាយ​ថា​ស្រលាញ់​នាង​ផង ហើយ​នាង​ក៏​មិន​ដែល​និយាយ​ថា​ស្រលាញ់​គាត់​ដែរ។ ស្នេហា​នោះ​វា​ឋិត​នៅ​ជា​អាថ៌កំបាំង​ក្នុង​ចិត្ត​នាង ដែល​មាន​តែ​នាង​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​ដឹង ហើយ​ប្រហែល​នាងលួច​ស្រលាញ់​គាត់​តែ​ម្នាក់​ឯង​ផង​ក៏​មិន​ដឹង។
ទោះ​បី​ជា​មិន​ដឹង​ថា គាត់​នឹង​វិល​មក​វិញឬក៏​អត់​ក៏​ដោយ នាង​នៅ​តែរង់​ចាំ​គាត់ រង់​ចាំ​ថ្ងៃ​ដែល​គាត់​មក​ស្ដី​ដណ្ដឹង​នាង​តាម​ប្រពៃណី។ រង់ចាំ​ថ្ងៃនោះ​ ​ទោះគ្មាន​សង្ឃឹមនិង​មានសង្ឃឹម។ រង់ចាំ​ថ្ងៃ​នោះ​ទោះ​គ្មាន​ពាក្យ​សន្យា៕




ច្បាប់​អ្នក​ស្រែ
នា ​ថ្ងៃ​សៅរ៍​មួយ​នោះ លោក​មេធាវី​ម្នាក់​នៅ​ក្រុង​ភ្នំ​ពេញ ដែល​ទើប​តែ​ប្តឹង​លោក​នៅ​វត្តមួយ​ពី​បទ​សូត្រ​ធម៌​និង​ទូង​ស្គរ តំលង់​រក​គាត់​សំរាន្តមិន​បាន​ បាន​ចេញ​ទៅ​ដើរ​លេង​បាញ់​សត្វ​នៅ​ស្រុក​ស្រែ។
គាត់​បាន​ឃើញ​សត្វ​សារិកា​កែវ​មួយ​ក្បាល​ទុំ​លើ​មែក​ឈើ​ក៏​បាញ់​ទំលាក់​។ តែ​សត្វ​នោះ​ក៏​ធ្លាក់​ចូល​ក្នុង​ចំការ​បុរស​ម្នាក់។ លោក​មេធាវី​ក៏​ចូល​ទៅ​រើស តែ​ពេល​ដើរចេញ​មក​វិញ​មិន​ទាន់​ផុត​ពី​របង​ផង ម្ចាស់​ចំការ​ក៏​ស្រែក​ថា
ហេ​ យក​​សត្វ​នេះទៅ​ណា យក​មក​​វិញ​ភ្លាម!។​
លោក​មេធាវី​ក៏​តប​ថា នេះ​ជា​សត្វ​ខ្ញុំ​អ្នក​បាញ់ ទេ​តើ?”
ទេ​សត្វ​នេះ​ធ្លាក់​លើ​ដី​នរណា របស់​អ្នក​ហ្នុងអ្នក​ស្រែ​តប។
នែ ខ្ញុំ​ជា​មេធាវី​ណា ប្រយ័ត្ន​ខ្ញុំ​ប្តឹង ​លោក​ឯង​ច្បាស់​ជាធ្ងន់​ក​មិន​ខាន..
អ្នក​ស្រែ​តប​ថា នៅ​ឯណា​មិន​ដឹងទេ នៅ​ទី​នេះ​គេ​មិន​ឡើង​តុលាការ​ទេ គេ​កាត់​សេចក្តី​ដោយ​ច្បាប់​ទាត់បី​ជើង
មេធាវី​តប​ថា អញ្ចឹង​ក៏​បាន ច្បាប់​ហ្នឹង​យ៉ាង​ម៉េច​ខ្លះ?”
អ្នក​ស្រែ​តប ខ្ញុំ​ទាត់​អ្នក​ឯង​បី​ជើង រួច​ហើយ​អ្នក​ឯង​ទាត់​ខ្ញុំ​បី​ជើង​វិញ ទាត់​រហូត​ដល់​នរណា​គេ​​ព្រម​ចុះ​ចាញ់..
លោក​មេធាវី​ធ្លាប់​ហាត់​ក្បាច់​គុន​តៃ​ក្វាន់​ដូ​ផង ក៏​យល់​ព្រម តែ​កសិករ​ទាម​ទារ​ទាត់​មុន។ កសិករ​ក៏​ទាត់​មេធាវី​មួយ​ជើង​យ៉ាង​ធ្ងន់ ឈឺ​ចុកចាប់​ពេក​ លោក​មេធាវី​ក៏​អោន​ក្បាល​មក​ក្រោម​ កសិករ​​ក៏​ថែម​​មួយ​​ជើង​​ទៀត​​ចំ​ក្បាល រួច​ដាក់​មួយ​ជើង​ចុង​ក្រោយ​ចំ​ពោះ។
មេធាវី​នោះ​ក៏​និយាយ​ថា អីលូវ​ដល់​វេណ​ខ្ញុំ​វិញ​ម្តង​..
កសិករ​ក៏​តប​ថា ទេ ខ្ញុំ​ចាញ់​ហើយ លោក​ឯង​យក​សត្វ​នេះ​ចុះ




រឿង តោ និង កូន​ឆ្កែ



  
កាល​សម័យ​ ថ្ងៃ​មួយ នៅ​ទីក្រុង​ឡុង មាន​សួន​សត្វ​មួយ ដែល​គេ​អាច​ចូល​ទៅ​ទស្សនា​បាន ដោយ​ទិញ​សំបុត្រ រឺបើ​មិន​ទិញ​សំបុត្រ​គេ​អាច​យក​ឆ្កែ​រឺ​ឆ្មា​សំរាប់​ជា​ចំណី​សត្វ​នៅ​ទៅ​ នោះឲ្យ​ទៅ​អ្នក​យាមក៏​បាន​។
មាន​បុរស​ ក្រី​ក្រ​ម្នាក់​ចង់ចូល​ទស្សនា​សួន​សត្វ​នោះ តែ​គាត់​​គ្មាន​លុយកាក់​​គ្រប់​គ្រាន់​សម្រាប់​​​ទិញ​សំបុត្រចូល​ទេ។ ថ្ងៃ​មួយ​គាត់​រើស​បាន​កូន​ឆ្កែ​អនាថា​មួយក្បាល។ គាត់​ចាប់​កូន​ឆ្កែ​នោះ រួច​ប្រគល់​ទៅ​ឲ្យ​អ្នក​យាម​ដើម្បី​បាន​ចូល​សួន​សត្វនោះ​។ គេ​ក៏ឲ្យ​គាត់​ចូល។ ចំណែក​ឯ​ឆ្កែ​នោះ​វិញ គេ​បាន​យក​វា​ទៅ​ឲ្យ​តោ​មួយ​ក្បាល​ជា​ចំណី។
កូន​ឆ្កែ​ យក​កន្ទុយ​របស់​វា​ដាក់​ចន្លោះ​ជើង ហើយទៅ​ក្រាប​​នៅ​ជ្រុង​ម្ខាង​នៃ​ទ្រុង។ តោ​ដើរ​ទៅ​ជិត​កូន​ឆ្កែ ហើយ​ហិតកូន​ឆ្កែ​មួយ​ស្របក់។ កូន​ឆ្កែ​ដេក​បះ​ជើង​ឡើង​លើ ហើយ​បក់​កន្ទុយ។​ តោ​លើក​ជើង​ម្ខាង​ទុច​ចុះ។ កូន​ឆ្កែ​ក៏​ងើប​ឈរ​ជើង​ពីរ​ កាច់​រាង​ដាក់​សត្វ​តោ។ តោ​តាម​សំលឹង​មើល​កូន​ឆ្កែ ងាក​ក្បាល​ម្តង​មក​ឆ្វេង ម្តង​មក​ស្តាំ ហើយ​មិន​ប៉ះ​កូន​ឆ្កែ​ទេ។

ពេល​អ្នក​យាមយក​សាច់​ជា​ចំនី​មកឲ្យ​​តោ តោ​ខាំ​ហែក​មួយ​ចំណែក​ទុកឲ្យ​កូន​ឆ្កែ។
នៅ​ពេល​ ល្ងាច កូន​ឆ្កែ​មិន​ចេញ​ពី​ទ្រុង​របស់​តោ​ទេ។ ពេល​ខ្លះ​តោ​ទុកឲ្យ​កូន​ឆ្កែ​នៅ​តែ​ម្នាក់​ឯង។ ពេល​ខ្លះទៀតតោ​ប្រឡែង​​លេង​ជា​មួយ​កូន​ឆ្កែ។
ថ្ងៃ​មួយ​ មាន​បុរស​ម្នាក់ ដែល​បាន​មក​ទស្សនា​នៅ​សួន​សត្វ​នេះ បាន​ទៅ​ប្តឹង​អ្នក​យាម​នៅ​សួន​សត្វ​ថា កូន​ឆ្កែ​ដែល​នៅក្នុង​ទ្រុង​តោ​នោះ ជា​កូន​ឆ្កែ​របស់​គាត់។ ហើយ​គាត់​សុំ​ឲ្យ​គេ​ប្រគល់​មកឲ្យ​គាត់​វិញ។ នាយកគ្រប់​គ្រង​សួន​សត្វ​ក៏​យល់​ព្រម​តាម​សម្នើ​របស់​គាត់ រួចឲ្យ​គេ​ចាប់​ឆ្កែ​នោះ​មក​ប្រគល់​មក​ឲ្យ​គាត់​វិញ។ តែ​ពេល​ដែល​គេ​ហៅ​កូន​ឆ្កែ​នោះ​ដើម្បី​ទាញ​ចេញ​ពី​ទ្រុង តោ​បាន​គ្រហឹម​គំរាម រួចសម្តែង​​កំហឹងយ៉ាង​ខ្លាំង។​
តោ​និង​ កូន​ឆ្កែ​រស់​នៅ​ជា​មួយ​គ្នា​ក្នុង​ទ្រុង​នោះ​អស់​រយៈពេល​មួយ​ឆ្នាំ​ពេញ។ ថ្ងៃ​មួយ​កូន​ឆ្កែ​បាន​ធ្លាក់​ខ្លួន​ឈឺ ហើយ​ស្លាប់ទៅ។ ពេល​នោះ​តោ​ក៏​ឈប់​លែង​នឹក​នា​ស៊ី​ចំនី​ទៀត។ វា​ចេះ​តែ​ហិត​ៗបបោស​អង្អែល​កូន​ឆ្កែ។ វា​យក​ជើង​របស់​វា​មក​ប៉ះ​កូន​ឆ្កែ។
នៅ​ពេល​ ដែល​វា​ដឹង​ថា កូន​ឆ្កែ​នោះ​បាន​ស្លាប់​ វា​ចាប់​ផ្តើម​ខឹង​ច្រលោតកញ្ជ្រោល​ ស្រែក​រោទិ៍ រត់​បំបុក​ហើយ​ករកេរ​ចំរឹង​ដែក ខាំ​ហែក​ក្តារ​ក្រាល​។ វា​សម្តែង​កំហឹង​ពេញ​មួយ​ថ្ងៃ។ វា​ដើរ​ទៅ​មក​ៗ​គ្រប់​ជ្រុង​នៃ​ទ្រុង​របស់​វា​ ដោយ​កំហឹង។ រហូត​ដល់​ពេល​ព្រលប់ ទើប​វា​ទៅ​ដេក​នៅ​ជិតខ្មោច​ឆ្កែនោះ។ អ្នក​យាម​ព្យាយាម​ទាញ​យក​ខ្មោច​ឆ្កែ​ចេញ​ក្រៅ តែ​តោ​មិនឲ្យ​នរណា​មក​ជិត​បាន​ឡើយ។
នាយក​ គ្រប់​គ្រង​សួន​សត្វ​ក៏ឲ្យ​គេ​យក​កូន​ឆ្កែ​មួយ​ផ្សេង​ទៀត​ទៅ​ដាក់ឲ្យ​តោ​នោះដើម្បី​​រំងាប់​កំហឹង​វា​។ តោ​ក៏ខាំ​ហែក​កូន​ឆ្កែ​នោះ​ជា​ចំណែក​ៗភ្លាម​ៗ។ បន្ទាប់​មក​តោ​បាន​យក​ខ្មោច​ឆ្កែ​មិត្ត​របស់​វាមក​ដាក់​នៅ​ចន្លោះ​ជើង ហើយ​ដេកឱប​កូន​ឆ្កែ​របៀប​នេះ​អស់​រយៈប្រាំ​ថ្ងៃ​។
តោ​នោះ​បាន​ស្លាប់ នៅ​ថ្ងៃ​ទី​ប្រាំ​មួយ ។




រឿង បុរសច្រណែននឹងប្រពន្ធ

មានកាល​មួយ​នោះ ​បុរស​ម្នាក់កើត​ក្ដី​នឿយហត់​ ហើយ​ធុញ​ទ្រាន់ចំពោះការងារ​ក្រៅ​ផ្ទះ ផ្ទុយ​ពី​ភរិយា​របស់​គាត់​​ដែល​នៅ​តែ​ផ្ទះ។ ហើយ​អ្វី​ដែល​ធ្វើ​អោយ​គាត់​កាន់​តែច្រណែន​នាង​ទៅ​ទៀត​នោះ គឺ​នាង​នៅ​តែ​ផ្ទះ​ហើយ​ នៅ​មាន​គេ​ប្រារព្ធ​ទិវាសិទ្ធិ​នារី​៨មីនាសំរាប់​នាងថែម​ទៀត។

គាត់​ចង់​អោយ​ប្រពន្ធរបស់​គាត់​បាន​ដឹងពី​ការ​លំបាក​របស់​គាត់ ដូច្នេះ​គាត់​ក៏​បួង​សួង​ដល់​ទេវតា៖
« ទេវតា​អឺយ មួយ​ថ្ងៃ​ខ្ញុំ​ធ្វើ​ការ​ប្រាំបី​ម៉ោង ចំនែក​ឯភរិយា​ខ្ញុំ​វិញ នាង​នៅ​តែផ្ទះ ។ ខ្ញុំ​ចង់​អោយ​នាង​យល់​ពី​ការ​លំបាក​របស់​ខ្ញុំ។ ដូច្នេះ សូម​ព្រះ​អង្គ​ ជួយប្ដូរ​កាយ​យើង​ទាំង​ពីរ​ អោយ​បាន​មួយ​ថ្ងៃ​ ដើម្បី​អោយ​នាង​យល់​ពី​ខ្ញុំ​ផង »
ទេវតា​យល់​ដល់​សេចក្ដី​អធិដ្ឋាន​របស់​បុរស​ ម្នាក់ ក៏​ប្រទានពរ​តាម​ប្រាថ្នា។ បុរស​ជា​ប្ដី​ក្លាយ​ជា​ស្ត្រី​មេផ្ទះ រី​ឯនាង​ជា​ភរិយា​ក៏​ក្លាយ​ជា ប្ដី​ជា​អ្នក​ធ្វើ​ការក្រៅ​វិញ។
ព្រឹក​ឡើង​បុរស​នោះ​ក្រោក​ឡើង​ក្នុង​កាយ​ជា​ស្ត្រី។
គាត់​ក្រោក​ទៅ​ធ្វើ​ម្ហូប​សំរាប់​ប្ដី​និង​កូន គាត់​ដាស់​កូន​អោយ​ក្រោក។
ស្លៀកពាក់​អោយ​កូន។ បញ្ចុក​ចំនី។
ជូន​កូន​ទៅ​រៀន។
ទៅ​ផ្សារ។
ពិនិត្យ​មើល​ចំនូលចំនាយ ប្រចាំ​ថ្ងៃ។ បង់​លុយ​ទឹក​ភ្លើង។
មុជ​ទឹក​អោយ​ឆ្កែ។
ម៉ោង១ថ្ងៃ ស្រេច!!
រៀបចំ​ពូក។
បោក​ខោអាវ។
បោស​ផ្ទះ។
ទៅ​យក​កូន​ចេញ​ពី​សាលា។ ឈ្លោះ​ជាមួយ​កូន​តាម​ផ្លូវ​មក​ផ្ទះ។
បញ្ចុក​ចំនី ទឹកដោះ​គោ។
បង្រៀន​កូន ជួយ​មើល​កិច្ចការសាលា។
បន្ទាប់មក​អ៊ុតខោ​អាវបណ្ដើរ មើលទូរទស្សន៍​បណ្ដើរ។
បន្ទាប់​មក​រៀបចំ​បន្លែ សាច់​ធ្វើ​ ម្ហូប។
រៀប​បាយ​ល្ងាច។
ជូត​ចង្ក្រាន លាង​ចាន។
មុជ​ទឹក​អោយ​កូន។ ផ្ដេក​កូន។
បុរស​នោះ​ អស់​កំលាំង​ជា​ខ្លាំង តែ​គាត់​ត្រូវ​មាន​ភារកិច្ច​មួយ​ទៀត គឺ​រឿង​ស្នេហា​លើ​គ្រែ។
ព្រឹក​ឡើង​បុរស​នោះ​ ប្រញាប់​ប្រញាល់​ ដោយ​មិន​បង្អង់​យូរ បួង​សួងដល់​ទេវតា សុំ​ដូរ​កាយ​ជា​បុរស​ដូច​ដើម​វិញ។
« ទេវតា​អឺយ ខ្ញុំ​គិត​ខុស​ហើយ ដែល​ច្រណែន​ប្រពន្ធ​នៅ​ផ្ទះ។ ទេវតា​អឺយ​ សូម​មេត្តា​ប្រែរូបខ្ញុំ​អោយ​ដូច​ដើម​វិញ​មក »
ទេវតា​ក៏​តប​ទៅ​បុរស​នោះ​វិញ​ថា
« ដោយ​យើង​ឃើញ​ថា​ឯង​យល់​នូវ​កំហុស​របស់​ខ្លួន យល់​ដឹង​ពី​ទុក្ខលំបាក​របស់​ប្រពន្ធ ដូច្នេះ​យើង​នឹង​ប្រែកាយ​ឯង​អោយ​ដូច​ដើម​វិញ។ តែ​ឯង​ត្រូវ​ចាំ​៩​ខែ​ទៀត​សិន ព្រោះឯង​មាន​ផ្ទៃ​ពោះ​ តាំង​ពី​យប់​ម៉ិញនេះ ! »