Pages

និយាយ​អំពី​រឿង “ចង្កៀង​និទាន​រឿង​ខ្មោច”…



និយាយ​អំពី​រឿង “ចង្កៀង​និទាន​រឿង​ខ្មោច”…
ប្រលោមលោក​រឿង ចង្កៀង​និទាន​រឿង​ខ្មោច​ដែល​ជា​ស្នាដៃ​និពន្ធ​របស់ សុខ ចាន់ផល មាន​អ្នក​ខ្លះ​​ដំណាល​​ថា​ជា​រឿង​ខ្មោច ប៉ុន្តែ​មិន​មែន​ជា​រឿង​ដែល​គួរ​ឲ្យ​ខ្លាច ជា​រឿង​បែប​កំប្លែង ចំណែក​ខ្ញុំ​យល់​ថា​​ជា​រឿង​របស់​មនុស្ស រឿង​រាប់​អំពី​តថភាព​របស់​មនុស្ស គ្រាន់តែ​យក​រឿង​ខ្មោច​មក​ប្រៀបធៀប ។ ប្រភេទ​រឿង​ប្រៀបធៀប​បែប​នេះ​ខ្ញុំ​ចូលចិត្ត​អាន​ជាង​គេ ព្រោះ​អាច​ឲ្យ​យើង​ដែល​ជា​អ្នក​អាន​បាន​ចូលរួម​គិត​ពិចារណា​​​ជាមួយ​នឹង​ អ្នក​​​និពន្ធ និង​មាន​សេរីភាព​ក្នុង​ការប្រៀបធៀប ។ តើ​សាច់រឿង​នោះ​​ប្រៀបធៀប​ដូចម្ដេច ? សូម​អាន​សាច់រឿង​សង្ខេប​ខាង​ក្រោម ។
ដំណើរការ​ចាប់​ផ្ដើម ​និយាយ​អំពី​​ការប្រឡង​និទាន​រឿង​ខ្មោច ដែល​មាន​ទីតាំង​នៅ​គុក​ទួល​ស្លែង ។ មាន​តួអង្គ​ពីរ​នាក់​បាន​ចុះ​ឈ្មោះ​ចូលរួមគណៈមេប្រយោគ​ម្នាក់​ក្នុង​ចំណោម​នោះ តម្រូវ​ឲ្យ​អ្នក​ស្ដាប់​ទាំងអស់​ជួយ​ផ្ដល់​ពិន្ទុ ព្រោះ​បេក្ខជន​ម្នាក់​ត្រូវ​ជា​កូន​គណៈកម្មាធិការ បើ​ឲ្យ​មេប្រយោគ​ដាក់​ពិន្ទុ ក្រែង​ថា​មិន​សុក្រឹត ។
បេក្ខជន​ទី​មួយ ដែល​ត្រូវ​ជា​កូន​របស់​គណៈកម្មាធិការ​ឡើង​និទាន​រឿង​របស់​គេ​មុន រឿង​នោះ​និយាយ​អំពី​ទេសចរណ៍​ឋាន​នរក គឺ​ជា​ទេសចរណ៍​ក្នុង​ការយល់សប្ដិ​របស់​គេ ហើយ​ក៏​បញ្ចប់​រឿង​នោះ​ដោយ​គ្មាន​ន័យ ធ្វើ​ឲ្យ​អ្នកស្ដាប់​ខក​ចិត្ត​នឹង​បេក្ខជន​នោះ​យ៉ាង​ខ្លាំង ។
បេក្ខជន​ទី​ពីរ​ឡើង​និយាយ​រឿង ខ្មោច​នាង​ណាត ។ រឿង​នេះ​និយាយ​អំពី​នាង​ណាត​ស្លាប់ និង​ការខ្លាច​ខ្មោច​នាង​ណាត​របស់​បុរស​ម្នាក់​តែ​ប៉ុណ្ណឹង សាច់​រឿង​បន្ត​និយាយ​តែ​អំពី​កូន​របស់​ខ្មោច​នាង​ណា​ប្រកប​ជីវិត​ជា​ធម្មតា ។ បេក្ខជន​នេះ​ក៏​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ខក​ចិត្ត​យ៉ាង​ខ្លាំង​ដូច​គ្នា ព្រោះ​ពួក​គេ​ខំ​ចំណាយ​លុយ​អស់ ២០០០៛ ដើម្បី​ទិញ​សំបុត្រ​ចូល​​ស្ដាប់​រឿង​ខ្មោច តែ​អ្នក​ឡើង​និទាន​នេះ មិន​និទាន​​អំពី​រឿង​ខ្មោច​ឲ្យ​ព្រឺព្រួច​ភ័យ​ខ្លាច​សោះ ។
បេក្ខជន​​​ចុះ​​ឈ្មោះ​ពីរ​នាក់​នេះ​និទាន​ចប់ ​គណៈកម្មាធិការ​ឡើង​ប្រកាស​ក្រែង​មាន​បេក្ខជន​ដទៃ​ទៀត​ចង់​ឡើង​ប្រកួត​ដែរ ។ ពេល​នោះ​គណៈកម្មាធិការ​ស្រី​បាន​ឡើង​​អំពាវនាវ​​លើក​ទឹកចិត្ត​ដល់​ខាង​ ស្ត្រីៗ​​បាន​ឡើង​និទាន ព្រោះ​ថា​មាន​តែ​បេក្ខជន​ប្រុសៗ ​និទាន​រឿង​ខ្មោច​មិន​ចំ​រឿង​ខ្មោច ឲ្យ​ខាង​ស្រី​នោះ​ក្លាហាន​ឡើង​និទាន​ម្ដង​មើល៍ ។ គណៈកម្មាធិការ​នោះ​ជក់​និយាយ​រហូត​អ្នក​ស្ដាប់​ធុញ​គ្រប់​គ្នា ក្រោយ​ពី​និយាយ​ចប់ ស្រាប់តែ​មាន​នារី​ម្នាក់​​មិន​ដឹង​មក​ពី​ណា​ឡើង​មក​លើ​វេទិកា ក្នុង​សំលៀកបំពាក់​ពណ៌​ខ្មៅ សក់​កាត់​ស្មើ​កញ្ចឹង​ក ។ គ្រាន់តែ​ឃើញ​ភ្លាម​អ្នក​ស្ដាប់ ទាំង​គណៈកម្មាធិការ​ព្រឺ​រោម​គ្រប់​គ្នា និង​សរសើរ​ថា​នេះ​បាន​ចំ​ជា​អ្នក​និទាន​រឿង​ខ្មោច​មែន ។ នារី​នោះ​ឈ្មោះ ភីន (ខ្ញុំ​សង្ស័យ​ថា​អ្នក​និពន្ធ​យក​ឈ្មោះ​ប្រពន្ធ​ខ្ញុំ) ។
នាង​បាន​និទាន​រឿងរ៉ាវ​របស់​នាង​លំបាក​វេទនា​នៅ​សម័យ​ខ្មែរ​ក្រហម ។ ការនិយាយ​ហ្នឹង​រៀបរាប់​តែ​អំពី​រឿង​ខ្លួនឯង​យ៉ាង​នេះ​យ៉ាង​នោះ មិន​ឃើញ​មាន​រឿង​ខ្មោច​​លង​នៅ​ក្នុង​សាច់រឿង​សោះ រហូត​អ្នក​ស្ដាប់​គ្រប់គ្នា​ទ្រាំ​លែង​បាន ក៏​ស្រែក​កាត់​ការនិទាន​របស់​នាង ។ នាង​ភីន ប្រាប់​ថា នាង​ឡើង​មក​និទាន​រឿង​ខ្មោច ដែល​និទាន​រឿង​របស់​នាង​លំបាក​យ៉ាង​ណា​ខ្លះ​កាល​ជំនាន់​ខ្មែរ​ក្រហម​នោះ ព្រោះ​នាង​ជា​ខ្មោច​ដែល​ដែល​ស្លាប់​ក្នុង​ជំនាន់​នោះ ហ្នឹង​ឯង ។ គ្រាន់តែ​ឮ​ថា​ជា​ខ្មោច​ពិត​ដូច្នេះ អ្នក​ស្ដាប់​ក៏​ភ័យ​រត់​ចែក​ជើង​គ្នា ទាំង​បេក្ខជន​ពីរ​រូប​នោះ​ផង នៅ​សល់​តែ​គណៈកម្មាធិការ​ស្រី​ម្នាក់ និង​ប្រុស​ម្នាក់ គឺ​តា​ចក់​ដែល​ជា​ឪពុក​របស់​បេក្ខជន​​ប្រុស​ម្នាក់​នោះ​ដែល​នៅ​ចាំ​ហុច​ រង្វាន់​ដល់​នាង​ភីន ដែល​ទទួល​បាន​ជយលាភី រួច​ហើយ​ក៏​សន្លប់​នៅ​នឹង​កន្លែង​នោះ​អស់​ទៅ ។
ឃើញ​សាច់រឿង​ប៉ុណ្ណេះ លោក​អ្នក​អាន​អាច​កាត់យល់​បាន​ហើយ​ថា​រឿង​នេះ​​ជា​រឿង​ដែល​អ្នក​និពន្ធ​ចង់​ និយាយ​ប្រៀបធៀប​ទៅ​នឹង​ការបោះឆ្នោត​នោះ​ឯង ។
ក្នុង​សៀវភៅ​រឿង ចង្កៀង​និទាន​រឿង​ខ្មោច​” នោះ មាន​រឿង​ខ្លី​ផ្សេងៗ​ជា​ច្រើន​ទៀត, ក្នុង​នោះ រឿង ឋានសួគ៌​លោកិយក៏​ជា​រឿង​ល្អ​​ ដែល​បង្ហាញ​អំពី​សច្ចភាព និង​សេចក្ដី​សុខ​របស់​មនុស្សលោក​ពេល​គោរព​ប្រតិបត្តិ​តាម​​ព្រះពុទ្ធសាសនា ។





ស្រមោច និងកណ្តូប (ស្រមោច និងរៃ)


នៅ ​រដូវ​ក្តៅ នៅ​កណ្តាល​វាល​មួយ​​សត្វ​កណ្តូប​មួយ​ក្បាល​កំពុង​តែ​ស្រែក​ច្រៀង​យ៉ាង​ សប្បាយ​ ដោយ​មិន​ខ្វល់​ពី​អ្វី​ទាំង​អស់។ ស្រមោច​មួយ​បាន​វារ​កាត់​ ដោយ​មាន​ពាំ​​ផង​ដែរ​នូវ​គ្រាប់​ធញ្ញជាតិ​។
«ម៉េច​ក៏​មិន​មក​ច្រៀង​លេង​និង​ខ្ញុំកណ្តូប​និយាយ «កុំ​ទៅ​ជញ្ជូន​នាំ​ខាត​ពេល​អត់​ប្រយោជន៍​ធ្វើ​អ្វី។ មកៗ…»
ស្រមោច​ក៏តប​ថា៖ «ខ្ញុំ​ខំ​ជញ្ជួន​ស្បៀង​ទុកពេល​រដូវ​ភ្លៀង បង​កណ្តូប​ឯង​​មិន​គិត​រក​ស្បៀង​ទុកទេឬ? ប្រយ័ត្ន​គ្មាន​អី​ហូប​ពេល​រដូវ​ភ្លៀង​មក​ដល់»
«ចាំ​បាច់​ទៅ​ខ្វល់​អី​ដល់​រដូវ​ភ្លៀង​ យើង​មាន​ស្បៀង​គ្រប់​គ្រាន់​នៅ​ពេល​នេះ​ហើយ» កណ្តូប​និយាយ។
ស្រមោច​លែង​ខ្វល់​ ក៏​គិត​តែ​ពី​ខំ​ពាំជញ្ជួន​ស្បៀង​ទុក។ នៅ​ពេល​ដែល​រដូវ​ភ្លៀវ​មក​ដល់​ កណ្តូប​គ្មាន​អ្វី​ហូប​ទាល់​តែ​សោះ។ នៅ​ពេល​ដែល​វា​ដាច់​ពោះ​ជិត​នឹង​ស្លាប់​ហើយ​នោះ  វា​ក៏​ឃើញ​​ពួក​សត្វ​ស្រមោច​នាំ​គ្នា​ហូប​ស្បៀង​អាហារ​ ដែល​​ពួក​គេ​​បាន​ប្រមូល​ទុក​ពី​រដូវ​ក្តៅ។ ជា​ចុង​ក្រោយ​សត្វ​កណ្តូប​ក៏​ភ្ញាក់​ខ្លួន​ ហើយ​ដឹង​ថា៖
មូលន័យ៖ ការ​ការពារ​ប្រសើរ​ជាង​ការ​​ព្យាបាល

 




សំនាង​ល្អ​លោក​ចច ស្គី


នៅ ​ថ្ងៃទី ២០ ខែកក្កដា ១៩៦៩ ក្នុង​នាម​ជា​មេបញ្ជាការ អាប៉ូឡូ ១១ ទៅ​ស្ថាន​ព្រះ​ចន្ទ លោក នែល អាមស្ត្រង ជា​មនុស្ស​ទី១ ដែល​បាន​ឈានជើង​ជាន់​ស្ថាន​ព្រះ​ចន្ទ។ សម្តី​គាត់​ជា​លើក​ដំបូង​បន្ទាប់​ពី​បោះ​ជំហាន​លើ​ព្រះ​ចន្ទ គឺនេះ​ជា​ជំហាន​ដ៏​តូច​មួយ​របស់​មនុស្ស តែវា​ស្មើ​នឹង​យក្ស​លោតមួយ​ផ្លោត​​សំរាប់​មនុស្ស​ជាតិត្រូវ​បាន​គេ​បន្ត​ផ្ទាល់​មក​ផែន​ដី ហើយ​ស្តាប់​ដោយ​មនុស្ស​ជា​ច្រើន​លាន​នាក់។
តែ​មុន​នឹង​គាត់​ចូល​មក​ក្នុង​យាន​វិញ​តែ​បន្តិច គាត់​បាន​ធ្វើ​អោយ​គេ​ក​ត់​សំគាល់​មួយដោយ​លឺ​គាត់​និយាយ​​ថាសូម​អោយ​សំនាងល្អ លោក​ចច​ ស្គី​។ មនុស្ស​ជា​ច្រើន​នៅ​ណាសា គិតថា នេះ​ជា​កំនត់​សំគាល់​មួយ​ទាក់​ទង​នឹង​អវកាសយានិក​សូវៀត​ខ្លះ។ តែ​បន្ទាប់​មក​គេ​ឆែក​ឆេរ​មើល​ទៅ គេ​មិន​ឃើញ​មាន​អវកាសយានិកណា​ឈ្មោះ​ ចច ស្គីទេ ទាំង​ក្នុង​បញ្ជី​ពួក រុស្ស៊ី និង អាមេរិច។
អស់​រយៈកាល​ជា​ច្រើន​ឆ្នាំ មនុស្ស​ជា​ច្រើន​សួរ​អាម​ស្ត្រង​ថា តើសូម​អោយ​សំនាងល្អ លោក​ចច​ ស្គី​នោះ​មាន​ន័យ​ថា​ម៉េច តែ​ពេល​នោះ អាម​ស្ត្រង​គ្រាន់​តែ​ញញឹម​តប​តែ​ប៉ុណ្ណោះ។
នៅ​ថ្ងៃ​ទី ៥ កក្កដា ១៩៩៥ នៅឆ្នេរ​តាំប៉ា រដ្ឌផ្លរីដា នៅ​ពេល​ដែល​ឆ្លើយ​នឹង​សំនួរ​នៅ​ក្នុង​សន្និសិទ​មួយ អ្នក​កាសែត​ម្នាក់​បាន​លើក​យក​សំនួរ​ដែល​មាន​អាយុ​២៦​ឆ្នាំ​នោះ​មក​ចោទ​សួរ​ អាមស្ត្រង​ម្តង​ទៀត។ នៅ​ពេល​នោះ លោក​ចច ស្គី បាន​ស្លាប់បាត់​ទៅហើយ ហើយ​ អាមស្ត្រង ក៏​យល់​ថា​ល្មម​ដល់​ពេល​​ឆ្លើយនឹង​​សំនួរនេះ​ហើយ។
នៅ​ឆ្នាំ ១៩៣៨ នៅ​ពេល​ដែល​គាត់​ជា​ក្មេង​នៅ​ឡើយ គាត់​កំពុង​លេង​បាល់​ជា​មួយ​មិត្ត​គាត់។ មិត្ត​គាត់​ក៏​បាន​គប់​បាល់​ជ្រុល​ចូល​ក្នុង​ដី​អ្នក​ជិត​ខាង ហើយ​រមៀល​ទៅ​ជិត​បន្ទប់​ដេក​របស់​គេ​។ អ្នក​ជិតខាង​​នោះគឺ លោក និង អ្នក​ស្រី​ចច ស្គី។
នៅ​ពេល​ដែល​គាត់​កំពុង​តែ​អោន​ក្បាល​រើស​បាល់ កុមារ​អាម​ស្ត្រង​លឺ​ អ្នក​ស្រី​ចច ស្គី ស្រែក​ជំទាល​ដាក់​លោក​ចច ស្គី​ថា ស្អី សិច! ឃ្លាន​ណាស់? ចាំ​ដល់​អាក្មេង​ជាប់​ផ្ទះ​ឡើង​ដល់​ស្ថាន​ព្រះ​ចន្ទ​សិនទៅ!