Pages

រឿង​និទាន​៖ ដើម​ផ្កានៃ​ “​ការពិត”



បណ្ណសារចំណាត់ក្រុម៖ រឿង​និទាន​
ដើម​ផ្កានៃ​ “​ការពិត
និទានរឿងនេះកើតឡើងក្នុងប្រទេសចិន ក្នុងសម័យរាជវង្សមួយដែលគ្មានអ្នកស្នងរាជបល្ល័ង្ក ។
កាលពីយូរលង់ណាស់មកហើយ មានក្មេងប្រុសម្នាក់ឈ្មោះ ចាងរស់នៅក្នុងទីជនបទមួយកន្លែង ។ ចាងជាក្មេងប្រុសម្នាក់ដែលមានចិត្តស្រលាញ់ផ្កាខ្លាំងណាស់ គេដាំដើមផ្កាជាច្រើនទុកក្នុងសួន ដោយសង្ឃឹមថាថ្ងៃមួយ នឹងបាននាំដើមផ្កាស្អាតៗទៅថ្វាយព្រះរាជា ដែលឮល្បីថាចូលចិត្តដើមផ្កាជាទីបំផុត ។ ក្នុងព្រះរាជវាំងរបស់ព្រះអង្គ មានដើមផ្កាជាច្រើនប្រភេទ ដែលព្រះរាជាបានដាំទុកដើម្បីជំនួស ដោយសារព្រះអង្គមិនអាចមានសមត្ថភាពមានព្រះឱរស ឬព្រះធីតាបាន ។ ព្រះរាជាព្យាយាមអស់រាប់ឆ្នាំហើយ ដើម្បីរកព្រះរាជទាយាទដើម្បីស្នងរាជបល្ល័ង្ក តែក៏មិនអាចបានសម្រេចទាល់តែសោះ រហូតដល់ថ្ងៃមួយ ខណៈពេលដែលព្រះអង្គប្រពាតឧទ្យានរបស់ព្រះអង្គ ទ្រង់មានព្រះបន្ទូលថា ដល់ពេលហើយ ដែលត្រូវតែរកនរណាម្នាក់មកស្នងរាជបល្ល័ង្ក ដោយវិធីណាមួយ ទ្រង់មានបន្ទូលចប់ ក៏មានព្រះឱង្ការទៅគ្រប់រដ្ឋទាំងអស់ ឲ្យមហាត្លិកយកគ្រាប់ផ្កាដែលព្រះអង្គព្រះរាជទាន ទៅចែកឲ្យក្មេងប្រុសគ្រប់គ្នា ហើយប្រសិនបើក្មេងប្រុសណា អាចដាំដើមផ្កាដែលស្រស់ស្អាតបំផុតមកថ្វាយព្រះអង្គបាន ក្មេងប្រុសមួយនោះ នឹងបានគ្រងរាជសម្បត្តិជំនួសព្រះអង្គ ។
ចាងក៏បានទទួលគ្រាប់ផ្កានោះដែរ ។
ក្មេងប្រុសជាច្រើននាំគ្នាដាំដើមផ្កាក្នុងផ្ទះរបស់ខ្លួន ហើយអ្នកដែលស្វះស្វែងជាងគេគឺក្មេងប្រុសចាង ដែលនាំយកគ្រាប់ពូជយកមកដាំ ហើយស្រោចទឹកដាក់ជីជារៀងរាល់ថ្ងៃ ព្យាយាមមិនស្រោចច្រើនពេក ឬក៏តិចពេក តែអ្វីដែលគួរឲ្យចម្លែកគឺផ្កានោះមិនព្រមលូតលាស់ ឬចេញស្លឹកទាល់តែសោះ ។
ប្រហែលជាបន្ទប់នេះក្តៅហួសពេកហើយ
ចាងប្រញាប់យកផើងផ្កាទៅដាក់ក្នុងបន្ទប់មួយទៀត ចាំហើយចាំទៀត នៅតែមិនទាន់ឃើញផ្កាចេញមកទៀត ។
ប្រហែលជាបន្ទប់នេះត្រជាក់ពេកហើយ
ចាងប្ដូរផើងផ្កាទៅបន្ទប់មួយទៀត ធ្វើបែបនេះជារៀងរាល់ថ្ងៃ ។
តើខ្ញុំធ្វើអ្វីខុសមែនទេ បានជាផ្កានេះមិនព្រមលូតលាស់សោះ
មកពីឯងចង់ធ្វើជាស្ដេចជ្រុលពេកទេដឹងលោកតាម្នាក់នៅជិតផ្ទះចាង និយាយបែបនេះ មានអ្នកខ្លះនិយាយថាដីប្រហែលជាច្រើនពេក ប្រហែលជាស្រោចទឹកតិចពេក ហើយឲ្យចាងបញ្ឈប់ការតាំងចិត្តរបស់ខ្លួនទៅ ។
តែឱពុកម្ដាយរបស់ចាងដែលបានឃើញភាពខ្វល់ខ្វាយរបស់កូនប្រុស បែរជាបញ្ជាក់ប្រាប់ចាងយ៉ាងជឿជាក់ថា ”ធ្វើឲ្យល្អបំផុតតាមដែលកូនអាចធ្វើបានទៅ ហើយចូលទៅគាល់ព្រះរាជា
តែកូនប្រហែលជានឹងធ្វើឲ្យព្រះអង្គអស់សង្ឃឹម” ចាងនិយាយទាំងស្រងូតស្រងាត់
កុំបារម្ភធ្វើអ្វី កូនគ្រាន់តែធ្វើតាមតួនាទី ហើយចូលទៅប្រាប់ការពិតដល់ព្រះរាជាតែប៉ុណ្ណោះឳពុករបស់ចាងនិយាយ ។
ម្ដាយរបស់គេ រៀបចំចាត់ចែងស្បៀងអាហារ និងយាមសម្រាប់ដាក់ផើងផ្កាដើម្បីទៅថ្វាយព្រះរាជា ។ ចាងនិយាយលាឪពុកម្ដាយ ហើយគឺជាក្មេងប្រុសចុងក្រោយបង្អស់ដែលចេញដំណើរពីភូមិទៅ ។
ពេលចាងទៅដល់ព្រះរាជវាំង ក៏បានជួបក្មេងប្រុសជាច្រើន ជាមួយនឹងផើងផ្កាដែលពោរពេញទៅដោយផ្ការីកលូតលាស់យ៉ាងស្រស់ស្អាត ព្រះរាជាបានយាងចេញមកទតមើលផើងផ្កានីមួយៗ រហូតទៅដល់ចាងដែលនៅចុងជួរ ។
ទូលបង្គំមិនអាចដាំដើមផ្កាជូនព្រះអង្គបាន សូមព្រះអង្គព្រះរាជទានទោសឲ្យទូលបង្គំផង
ហ៊ឹម!ព្រះរាជាឧទានព្រមជាមួយនឹងសំណើចបន្តិច
នរណាប្រាប់ថាមិនបានសម្រេច? យើងត្រូវឲ្យរង្វាន់ឯងទៅវិញទេ នេះគឺជាផ្កាដែលស្រស់ស្អាតបំផុតដែលយើងមិនធ្លាប់ឃើញពីមុនមកព្រះរាជាប្រកាស ។
គ្រាប់ពូជ ទាំងអស់ដែលយើងផ្ដល់ឲ្យអ្នកទាំងអស់គ្នា សុទ្ធតែឆ្លងកាត់ការស្រុះទឹកក្ដៅរួចទៅហើយ ។ ដូច្នេះ នឹងមិនមានគ្រាប់ពូជមួយណាអាចលូតលាស់ចេញផ្កាបាននោះទេ ផើងផ្កាណាដែលមានដើមផ្កាស្រស់ស្អាត សុទ្ធតែជាការបោកប្រាស់ទាំងអស់ ព្រះរាជាមានបន្ទូល ។
មានតែឯងទេ ដែលនាំយកភាពពិតប្រាកដមកឲ្យយើង
ព្រះរាជាលើកក្មេងប្រុសចាងឲ្យក្រោកឈរ ហើយប្រកាសតែងតាំងគេជារាជទាយាទ និងឡើងស្នងរាជជំនួសព្រះអង្គ ។
ចាងក៏ក្លាយជាមហាចក្រពត្តិដ៏អស្ចារ្យនាពេលក្រោយមក មិនមែនដោយសារតែផើងផ្កាទទេមួយផើងនោះទេ តែដោយសារតែ ការពិតដែលបង្ហាញចេញមកដោយមិនបិទបាំង អ្នកដែលយល់ច្បាស់ទើបអាចមើលឃើញថានោះជាផ្កាដែលស្រស់ស្អាតបំផុតរបស់ព្រះរាជា ។

គ្រាប់​ពេជ្រ​នៃ​ជីវិត​
កាល​ពី​ព្រេង​នាយ​ នៅ​​ដែន​ដី​ដ៏​ដាច់ស្រយាល​ មនុស្ស​ម្នា​រស់​នៅ​ដោយ​ការ​​ប្រកប​របរ​​​លក់​ដូរ​ មាន​​ឈ្មួញ និង​ក្មេង​ប្រុស​ជា​ច្រើន​​ បាន​នាំ​គ្នា​​ធ្វើ​ដំណើរ​ទៅ​​​រក​បទ​ពិសោធន៍​ ក្នុង​ការ​​ទិញ​លក់​ទំនិញ​ និង​​រៀន​ចំណេះវិជ្ជា។  មាន​គេ​និយាយ​ថា​ នៅ​ក្បែរ​ព្រំដែន​​ទឹក​ដី​មួយ​នេះ​ មាន​ភ្នំ​មួយ​ខ្ពស់​​ នៅ​លើ​​កំពូល​ភ្នំ​​​មាន​​បុរស​ចំណាស់​ម្នាក់​​ ដែល​ធ្លាប់​​​​ជា​អ្នក​មាន​ទ្រព្យ​មហាសាល​ តែ​នៅ​ថ្ងៃមួយ​គេ​បែរ​ជា​​លះបង់​​​​ទ្រព្យ​សម្បត្តិ​ទាំង​អស់​នោះ​​​ រួច​ទៅ​រស់​នៅ​លើ​​​យ៉ាង​ស្ងប់​ស្ងាត់​​នៅ​លើ​ភ្នំ​​។ មនុស្ស​មួយ​ចំនួន​ក៏​និយាយ​ថា​​បុរស​ចំណាស់​​ម្នាក់​នោះ​ច្បាស់​​ជា​​មាន​ ទ្រព្យ​សម្បត្តិ​​​ជា​ច្រើន​​នៅ​ជាប់​នឹង​ខ្លួន​ជា​មិន​ខាន​​ ទើប​អាច​រស់​នៅ​លើ​កំពូល​ភ្នំ​ដោយ​មិន​ចាំ​បាច់​​រក​ស៊ី​ធ្វើ​ការ​អ្វី​បាន​ តែ​អ្នក​ខ្លះ​ទៀត​ក៏​និយាយ​ថា​​គាត់​បាន​ស្លាប់​ទៅ​ហើយ​ អ្នក​ខ្លះ​ក៏​និយាយ​ថា​គាត់​ច្បាស់​​ជា​ទ្រាំ​មិន​បាន​ ហើយ​ចុះ​ពី​លើ​ភ្នំ​មក​​​សោយ​សុខ​​​​នៅ​ខាង​ក្រោម​ក្នុង​ថ្ងៃ​ណា​មួយ​ជា​មិន ​ខាន។
មាន​ក្មេង​ប្រុស​ម្នាក់​​ដែល​មាន​ឈ្មោះ​ថាប៉ាហាន់ ជា​កូន​​អ្នក​សុំ​ទាន​ក្នុង​ក្រុង​ គេ​ស្រមើ​ស្រមៃ​ថា​​នឹង​​រៀន​សូត្រ​យក​ចំណេះ​វិជ្ជា​ដើម្បី​ធ្វើ​ជា​អ្នក​ ជំនួញ​ម្នាក់​ ហើយ​ចៀស​ឲ្យ​ផុត​ពី​ការ​​ធ្វើ​ជា​អ្នក​សុំ​ទាន​ ដែល​ចាំ​តែ​ដើរ​សុំ​​កម្ទេច​លុយ​ពី​​​អ្នក​ដទៃ​។ ពេល​បាន​​ឮ​រឿង​របស់​បុរស​ចំណាស់​ម្នាក់​នោះ​​​នៅ​លើ​កំពូល​ភ្នំ​ ប៉ា​ហាន់​​ក៏​​​យក​ទៅ​គិត​រហូត​​ដល់​យល់​​សប្តិ៍​ឃើញ​ថា​ បុរស​ចំណាស់​នោះ​បាន​​ហៅ​គេ​ឲ្យ​ទៅ​ជួប​ក្នុង​ល្អាង​ដែល​គាត់​លាក់​ខ្លួន​នៅ ​​​លើ​កំពូល​ភ្នំនោះ​។ បុរស​ចំណាស់​​នោះ​ក៏​បាន​ប្រគល់​​គ្រាប់​ពេជ្រ​​​ពណ៌​ត្នោត​​ដែល​​មាន​ពន្លឺ ​រស្មី​ចែង​ចាំង​​មួយ​គ្រាប់​ធំ​ដល់​គេ​។ ប៉ាហាន់​លើក​​គ្រាប់​ពេជ្រ​នោះ​ឡើង គ្រាប់​ពេជ្រ​នោះ ក៏អាច​​​បាំង​​ព្រះ​អាទិត្យ​ទាំង​មូល​បាន ពន្លឺ​របស់​គ្រាប់​ពេជ្រ​​ភ្លឺ​ចិញ្ចែង​ចិញ្ចាំង​​រហូត​ធ្វើឲ្យ​​ប៉ាហាន់​​ ត្រូវ​​ភ្ញាក់​ឡើង​មក​។ ក្មេង​ប្រុស​ក៏​ភ្ញាក់​ដឹង​ខ្លួន​ ព្រម​ជាមួយ​នឹង​គំនិត​ដែល​ផុត​ឡើង​​ភ្លាមៗ​ ។
នេះ​ប្រហែល​ជា​​ប្រផ្នូល​​ដែល​​មក​ប្រាប់​ឲ្យ​យើង​ទៅ​ជួប​នឹង​ សម្បត្តិ​ដ៏​មាន​តម្លៃ​បំផុត​លើកំពូល​ភ្នំ​ហើយ ពិត​ប្រាកដ​ណាស់ យើង​គួរ​តែ​ទៅសុំ​​ទ្រព្យ​សម្បត្តិ​ដែល​បុរស​ចំណាស់​នោះ​​លែង​ត្រូវ​ការ ហើយ​មក​​ចាប់​ផ្តើម​មុខ​របរ​អ្វី​មួយ​សិន។​
ប៉ាហាន់​​ ក៏​ធ្វើ​តាម​គំនិត​​របស់​ខ្លួន​ដោយ​មិន​បាន​និយាយ​ស្តី​ជា​មួយ ​អ្នក​​ណា​ទាំង​អស់​​។ គេ​​​លា​ឪពុក​របស់​គេ​ដើម្បី​ទៅ​ចាប់​​ផ្តើម​គំនិត​ថ្មី​ ហើយ​ចាប់​​ផ្តើម​​ដើរ​ឡើង​ទៅ​​​លើ​ភ្នំ​។ អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​​ ប៉ាហាន់​​​ក៏​អាច​ដើរ​ឡើង​ទៅ​ដលល់​កំពូល​ភ្នំ​​ រួច​បាន​ជួប​នឹង​​បុរស​ចំណាស់​ម្នាក់​​ដែល​មើល​ទៅ​ស្ងប់​សុខ​ សម្លៀក​បំពាក់​របស់​គាត់​ប្រៀប​​ដូចជា​អ្នក​បួស​​ ហើយ​អង្គុយ​ក្នុង​អាកប្បកិរិយា​​​ស្ងប់​ស្ងៀម​ និង​មាន​ភាព​រីក​រាយ​ក្នុង​ក្រសែ​ភ្នែក និង​​ស្នាម​ញញឹម។
“​អរុណ​សួស្តី​ អ្នក​កម្លោះ​ ឯង​ឡើង​មក​​រៀន​ពី​​វិធី​​​​​​​បណ្ដោយ​ទៅ​តាម​សភាព​ពិត​ជាក់​ស្តែង​ជាមួយ​យើង​មែន​ទេ​?”​
ប៉ាហាន់​មិន​​គិត​ថា​​​នឹង​មក​រៀន​សូត្រ​ចំណេះ​វិជ្ជា​អ្វី​នោះ​ទេ​ គេ​តប​បដិសេធ​ថា​​ “​មិន​មែន​ទេ​បាទ! ខ្ញុំ​មក​ទី​នេះ​ដើម្បី​​សុំ​ទ្រព្យ​សម្បត្តិ​មួយ​ចំនួន​ពី​លោក​ ​ដើម្បី​ទៅ​​ចាប់​ផ្តើម​ជីវិត​ថ្មី​។ ខ្ញុំ​យល់​សុបិន​ឃើញ​ថា​លោក​បាន​ប្រគល់​គ្រាប់​ពេជ្រ​មួយ​គ្រាប់​ដល់​ខ្ញុំ​ ទើប​ខ្ញុំ​មក​​ទី​នេះ​ដើម្បី​ពិសោធន៍​​ពី​ការ​យល់​សុបិន​​​របស់​ខ្ញុំ​។
ត្រូវ​ហើយ! ឯង​មក​តាម​ពាក្យ​អធិដ្ឋាន​របស់​យើង”​​
បុរស​ចំណាស់​​ញញឹម​​​ដោយ​ក្តី​ត្រេក​អរ រួច​ដើរ​ចូល​ទៅ​​យក​ពេជ្រ​​ពណ៌​ត្នោត​មួ​យ​គ្រាប់​​ដែល​​មានពន្លឺ​ចែង​ចាំង​ ឆ្លុះ​​នឹង​ពន្លឺ​ព្រះ​អាទិត្យ​ភ្លឺ​ភ្លែក​ រូប​រាង​ស្រដៀង​នឹង​គ្រាប់​ពេជ្រ​​នៅ​ក្នុង​សុបិន​ រួច​ហុច​ឲ្យ​ប៉ាហាន់​ ក្មេង​កម្លោះ​​ក៏​​​ឈោង​ដៃ​ទៅ​ទទួល​​ដោយ​ភ្ញាក់​ផ្អើល​។ បុរស​ចំណាស់​ក៏​​បបួល​ឲ្យ​គេ​ចូល​រៀន​ពី​វិធី​​បណ្តោយ​ឲ្យ​អ្វី​ទៅ​តាម​សភាព ​ជាក់​ស្តែង​។
ក៏​ប៉ុន្តែ​​តើ​មាន​ប្រយោជន៍​អ្វី​ក្នុង​ការ​រៀន​ចំណេះ​វិជ្ជា​បែប​នេះ​ នៅ​ពេល​ដែល​បាន​​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ​លើស​លប់​ហើយ​នោះ​។
“​អត់​ទេ​បាទ!​ប៉ាហាន់​​តប​បដិសេធ​​​ និង​ប្រញាប់​លា​​ត្រលប់​ទៅ​វិញ។
បុរស​នោះ​ក៏​លើក​យក​គ្រាប់​ពេជ្រ​​​ដ៏​ស្រស់ស្អាត​នោះ​ ហើយ​យក​ក្រណាត់​មក​ខ្ចប់​។ ក្រោយ​មក​ក៏​ចាប់​ផ្តើម​ភ័យ​ខ្លាច​ថា​​មាន​អ្នក​ឡើង​ភ្នំ​ដើរ​មក​ឃើញ​ហើយ​ ដណ្តើម​យក​ទៅ​។
“​យើង​ជា​មនុស្ស​ដ៏​សំណាង​ល្អ​បំផុត​ក្នុង​លោក”​ គេ​គិត​ ហើយ​ផ្តើមនិយាយ​ជាមួយ​ខ្លួន​គេ​​ខណៈ​ពេល​ដែល​ដើរ​ចុះ​ពី​លើ​​ភ្នំ​មក​ខាង​ ក្រោម​វិញ។
“​តែ​ តើ​យើង​គួរ​តែ​​យក​គ្រាប់​ពេជ្រ​មួយ​គ្រាប់​នេះ​ទៅ​ធ្វើ​អ្វី​ គួរ​តែ​យក​វា​ទៅ​លក់​នៅ​ឯ​​​ក្រុង​ជិតៗ​នេះ​​ដោយ​តម្លៃ​ដ៏​ថ្លៃ​បំផុត​? កុំ​អី​ បើ​ធ្វើ​បែប​នោះ​យើង​នឹង​ក្លាយ​ទៅ​ជា​​មនុស្ស​ដែល​មាន​លឿន​ពេក​​​ ហើយ​នឹង​មាន​មនុស្ស​មក​បោក​បញ្ឆោត ដើម្បី​​យក​លុយ​របស់​យើង​ទៅ​។ ឬ​ក៏​យើង​​យក​វា​ទៅ​កាត់​ជា​បំណែក​តូចៗ​ រួច​ហើយ​ចាំ​យក​មក​លក់​ ក៏​ប៉ុន្តែ​គួរ​តែ​យក​ទៅ​កាត់​នៅ​កន្លែង​ណាល្អ?….អ្នក​កាត់​ពេជ្រ​នោះ​ ប្រហែល​ជា​​នឹង​​អាច​លួង​លោម​យើង​ឲ្យ​​​លក់​ពេជ្រ​មួយ​គ្រាប់​នេះ​ទៅ​ឲ្យ​ នរណា​ម្នាក់​ ឬ​មិនដូច្នោះ​ គេ​អាច​ប្រាប់​ឲ្យ​អ្នក​ដទៃ​ដឹង​ឮ​ ហើយ​មនុស្ស​គ្រប់​គ្នា​ច្បាស់​ជា​នឹង​មក​ដណ្តើម​គ្រាប់​ពេជ្រ​របស់​យើង​ ឬ​ក៏​យើង​​គួរតែ​យក​គ្រាប់​ពេជ្រ​ទៅ​លាក់​? តែ​លាក់​នៅ​ទីណា​ដែល​មាន​សុវត្ថិភាព​បំផុត?​ យើង​ប្រហែល​ជា​ត្រូវ​ចាំ​​​ព្រួយ​បារម្ភ​​គ្រប់​ពេល​វេលា​ ថា​នឹង​មាន​នរណា​មក​លួច​យក​ទៅ​ តើ​គួរ​តែ​ប្រឹក្សា​ជាមួយ​អ្នក​ណា​ទើប​ល្អ? អត់​ទេ បើ​យើង​ប្រាប់​ទៅ​​​ច្បាស់​​ជា​​មាន​មនុស្ស​ដឹង ហើយ​មនុស្ស​គ្រប់​គ្នា​​នឹង​​មក​ដណ្តើម​​យក​ពេជ្រ​ពី​យើង​ទៅ​​ទាំង​អស់?
ប៉ាហាន់​ចាប់​ផ្តើម​​ឈឺក្បាល​ ឈប់​ដើរ​ រួច​​​នឹក​រក​មើល​វិធី​​រហូត​ដល់​ព្រលប់​។ នៅ​ទីបំផុត​ គេ​ក៏​ដើរ​បក​ក្រោយ​ ហើយ​ឡើង​​ភ្នំ​ឡើង​ទៅ​លើ​​កំពូល​ភ្នំម្តង​ទៀត​។​​ ពេល​ជួប​នឹង​​បុរស​ចំណាស់​អង្គុយ​លើ​​កំពូល​ភ្នំ​ ​ប៉ាហាន់​​សម្លឹង​មើល​​បុរស​ចំណាស់​ដែល​គ្មាន​​ស្លាក​ស្នាម​នៃ​ការ​​ជាប់​ ជំពាក់​ ឬសោក​ស្តាយ​អ្វី​ទាំង​អស់​។​
“​អូ លោក​អ្នក​សុំ​សីល​ដ៏​ចម្រើន​ សុំ​ជួយ​ប្រាប់​ខ្ញុំ​ផង តើ​វិជ្ជា​បណ្តោយ​ឲ្យ​អ្វី​ៗ​ទៅតាម​សភាព​ជាក់​ស្តែង​នោះ​ ត្រូវ​ធ្វើ​បែប​ណា​ទៅ?”​​ គេ​សួរ​សំណួរ​​ចេញ​មក​ពី​ក្នុង​ចិត្ត បុរស​ចំណាស់​ញញឹម​ហើយ​តប​ថា
“​ឯង​បាន​រៀន​សូត្រ​ មេរៀន​ទី​មួយ​​​រួច​ហើយ”​ 
យ៉ាង​ម៉េច​ដែរ? ពេល​ខ្លះ​យើង​ជាប់​ជំពាក់​​នឹង​រឿង​មាន​បាន​ពេក​រហូតភ្លេច​គិត​ពី​អ្វីៗ​នៅ​ ជុំ​វិញ​ខ្លួន។ កាល​ពីប៉ុន្មាន​ថ្ងៃ​មុន មាន​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ម្មាក់​ទើប​នឹង​ស្លាប់ ហើយ​ខ្ញុំ​ក៏​ចៃ​ដន្យ​បាន​ជិះ​កាត់​មុខ​ផ្ទះ​របស់​គេ។ ខ្ញុំ​យល់​ថា​​ អ្នក​មាន​អ្នក​ក្រ​គង់​នឹង​ស្លាប់​ដូច​គ្នា ខុស​គ្នា​តែ​បន្តិច​ត្រង់​ថា​​បុណ្យ​សព​អ្នក​មាន​ប្រហែល​ជា​​អធិកអធម​ជាង​ អ្នក​ក្រ តែ​ពេល​ស្លាប់​ទៅ​ហើយ​យក​អ្វី​​ទៅ​ជាមួយ​មិន​បាន​ដូច​គ្នា​។ អញ្ចឹង​ តើ​ខំ​មាន​ខំ​បាន​ដោយ​​កិប​​ដោយ​កេងដោយ​ប្រវញ្ច​មក​ធ្វើ​អី្វ​?




ហ៊រគូលីស និង​បុរស​បររទេះ


កាលគ្រាមួយ មាន​បុរសម្នាក់​កំពុង​បររទេះ​ដែល​ពោរពេញ​ដោយ​ទំនិញ​យ៉ាង​ធ្ងន់​កាត់​ ផ្លូវមួយ​ដែល​ពេញ​ដោយ​ភក់។ គាប់​ជួន​ពេល​នោះ កង់​រទេះ​គាត់​ក៏​ផុង​ចូល​ទៅ​ក្នុង​ភក់ គាត់​បាន​យក​ខ្សែ​តី​វាយ​សេះ ដើម្បី​ឲ្យ​វា​ទាញ​រទេះ​ទៅ​មុខ​ទៀត តែ​មិន​ទៅមុខ​បែជា​រឹតតែ​ផុងជ្រៅ​ទៅៗ។ ដោយអស់សង្ឈឹម គាត់បោះខ្សែតីចោល ហើយលុតជង្គង់បួងសួងដល់ ហ៊រគូលីសដ៏មហិមារ (Hercules the Strong)
«អូ! ព្រះហ៊រគូលីសដ៏មហិមារ! សូមមកជួយខ្ញុំក្នុងពេលនេះផង!»
រំពេចនោះ ហ៊រគូលីសក៏ប្រាកដរូបចេញមក ហើយនិយាយថា៖
«នែ បុរសបររទេះ! ចូលអ្នកងើប​ឡើង​ ហើយទៅរុញកង់រទេះដោយខ្លួនអ្នក​ទៅ»
មូល​ន័យ​៖ ខ្លួនទីពឹងខ្លួន (ជួយខ្លួនឯងសិន មុននឹងព្រះជួយអ្នក)