Pages

រឿង​និទាន ដល់​ថ្ងៃ​ខួប​កំណើត កុំ​ភ្លេច​អ្នក​ផ្តល់​កំណើត​

រឿង​និទាន ដល់​ថ្ងៃ​ខួប​កំណើត កុំ​ភ្លេច​អ្នក​ផ្តល់​កំណើត​

កាល​ពី​យូរ​លង់​ណាស់​មក​ហើយ មាន​បុរស​បី​នាក់​ដែល​មាន​ភ្នែក​ពិការ​តាំង​ពី​កំណើត។ បុរស​ទាំង​បី​នាក់​នោះ​តាំង​ពី​តូច​មក​ពុំ​ដែល​ស្គាល់​សត្វ​ដំរី​ឡើយ ប៉ុន្តែ​ពួក​គេ​​ចង់​ស្គាល់​ដំរីខ្លាំង​ណាស់។
ថ្ងៃ​មួយ​នោះ​​​គ្រាន់​តែ​លឺ​ដំណឹង​ថា​មាន​គេ​ដឹក​ដំរី​ចូល​មក​ក្នុង​ ភូមិ​ដែល​គាត់​រស់​នៅនោះ​ ​បុរស​ពិការ​ភ្នែក​ទាំង​បី​នាក់​ត្រេក​អរ​ខ្លាំង​ណាស់​ហើយ​ក៏​ប្រញ៉ាប់​ ប្រញ៉ាល់​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ដែល​គេ​​ចង​ដំរី​នោះ។ លុះ​ទៅ​ដល់​ហើយ ដោយ​ហេតុ​តែ​ពួក​គេ​ពិការ​ភ្នែក ​ពួក​គេ​មិន​អាច​មើល​ឃើញ​ថា​តើ​ដំរី​មាន​រូប​រាង​យ៉ាង​ណា​បាន​ឡើយ ដូច្នេះ​ពួក​គេ​ក៏​ប្រើ​ដៃ​របស់​គេ​ដើម្បី​ស្ទាបរូប​រាង​របស់​ដំរីនោះ​។បុរស ​ទី​មួយ​ស្ទាប​ប៉ះ​ចំ​ខ្លួន​ដំរី ហើយ​ក៏​ពោល​ថា​ «អូហ៍! ដំរី​មាន​រាង​ដូច​ ចង្អេរ​ទេ​តើ!»។ បុរស​ទីពីរ​ស្ទាប​ប៉ះ​ចំ​ជើង​ដំរី ហើយ​ក៏ពោល​ថា​ «ទេ! ដំរី​មាន​គឺ​ដូច​សរសរ​ផ្ទះទេតើ»។ ឯចំណែក​បុរស​ទីបីវិញ ស្ទាប​ប៉ះ​ចំកន្ទុយ​ដំរីហើយ​ក៏ពោល​ថា​ «អ្នក​ទាំង​ពីរ​យល់​ច្រឡំ​ហើយ តាម​ពិត​ដំរី​គឺ​មាន​រាង​ដូច​ខ្សែរពួរទេ» ប៉ុន្តែ​ធាតុ​ពិត​ពួក​គេ​ទាំង​បី​គឺ​សុទ្ធ​តែ​យល់​ច្រឡំ​ដូចៗ​គ្នា ព្រោះ​ការ​ពិត​ដំរី​គឺ​មាន​រាង​ដូច​ដំរី។
សព្វ​ថ្ងៃ​នេះ​ឲ្យ​តែ​ដល់​ពិធី​ខួប​កំណើត​របស់​ខ្លួន​ម្តងៗ​ មនុស្ស​មួយ​ចំនួន​ជា​ពិសេស​អ្នក​ទីក្រុង​ឬទីប្រជុំជន តែង​តែ​រៀប​ចំធ្វើ​ពិធី​ជប់លៀង​ស៊ីផឹក​ រាំលេង​យ៉ាង​​គគ្រឹកគគ្រេងជា​មួយ​មិត្ត​ភក្តិ ប៉ុន្តែ​ពួក​គេ​បែរ​ជា​ភ្លេច​បុគ្គល​ដ៏​សំខាន់​ពីរ​នាក់​គឺ​លោក​ឪពុក​និង​ អ្នក​ម្តាយ​ដែល​ជា​តួអង្គ​ដ៏​សំខាន់​ថ្ងៃ​ខួប​កំណើត​របស់​គេ​ទៅ​វិញ មាន​ពេល​ខ្លះ​ពួក​គេ​មិន​ត្រឹម​តែ​មិន​បាន​ធ្វើ​ឲ្យ​លោក​ឪពុក​អ្នក​ម្តាយ​ សប្បាយ​ចិត្ត​នៅ​ថ្ងៃ​នោះ​ទេ ផ្ទុយ​មក​វិញ​ថែម​ទាំង​បង្ករ​ការ​រំខាន​ដល់​ផ្លូវ​ចិត្ត​របស់​ពួក​គាត់​ ថែមទៀត​តាម​រយៈការ​ស្រែកច្រៀង​ឡូឡាឬ​ដើរ​លេង​យប់អាធ្រាត្រ​ហើយ​ត្រលប់​ មកផ្ទះ​​វិញ​យប់​ជ្រៅ​ហួសធ្វើ​ឲ្យ​ពួក​គាត់​ព្រួយ​បារម្ភ​។ អ្នក​ទាំង​នោះ​មិន​ខុស​អ្វី​ទៅ​នឹង​បុរស​ពិការ​ភ្នែក​ទាំង​បី​នាក់​នោះ​ឡើយ ដោយ​គេ​ឲ្យ​និយម​ន័យ​ខុស​ទៅ​លើ​ថ្ងៃ​ខួប​កំណើត​របស់​ពួក​គេ ដូច​លោក​តា​ក្រុម​ង៉ុយ​បាន​ពោល​ថា «ត្បិត​មនុស្ស​ឥឡូវ​យក​ខុស​ធ្វើ​ត្រូ​វ​​យក​ឆ្កួត​ធ្វើ​ជា………» បើ​ដល់​ថ្ងៃ​ខួប​កំណើត​របស់​អ្នក​ហើយ​អ្នក​បែរ​ជា​ភ្លេច​អ្នក​ផ្តល់​កំណើត​ របស់​អ្នក​បែប​នេះ​ទៅ​វិញ​នោះ​តាម​បុរាណាចារ្យ​គេអាច​​ហៅ​មនុស្ស​បែប​នេះ​ ថាជា​ «មនុស្ស​ឥតកំណើត»
ចូរ​អ្នក​សាក​ស្រម៉ៃ​មើល​ថា​នៅ​ថ្ងៃដំបូងដែល​អ្នក​មាន​ឱកាស​បាន​ស្គាល់​ ពន្លឺ​ព្រះ​អាទិត្យ​នោះ​​ អ្នក​ម្តាយ​របស់​អ្នក​ស្ទើរ​តែ​បាត់​បង់​ជីវិត​ទៅ​ហើយ​នៅ​ពេល​ដែល​គាត់​ កំពុង​ផ្តល់​កំណើត​ឲ្យ​អ្នក​នោះ​ ចំណែក​ឯលោក​ឪពុក​របស់​អ្នក​វិ​ញ​មិន​អាចនៅ​ស្ងៀម​នៅ​មួយ​កន្លែង​បាន​ទេ​ ព្រោះ​ខ្លាច​ភរិយា​របស់​គាត់​និង​កូន​របស់​គាត់​មាន​រឿង​រ៉ាវ​អ្វីកើត​ឡើង ដូច្នេះ​ខ្ញុំ​ចង់​ឲ្យ​អ្នក​យក​ថ្ងៃ​ដ៏​សំខាន់​នេះ​មក​ធ្វើ​អំពើ​ល្អ​មួយ​ ចំនួន​ដើម្បី​ជា​ការ​តប​ស្នង​គុណ​ដល់​ពួក​គាត់​វិញ​ដូច​ជា ​ជូន​គាត់​ទៅ​ពិសារ​អាហារ​នៅ​ទីណា​ដែល​ឆ្ងាញ់ៗ ដើរ​លេង​ទី​ណា​ដែល​សប្បាយៗ ឬ​ក៏​ជូន​ប្រាក់​កាស់​ដល់​គាត់​ដើម្បី​ធ្វើ​បុណ្យ​ទាន ​ហើយ​និយាយ​ពាក្យ​ថ្លែង​អំណរ​គុណ​ពីរ​បី​ប្រយោគចេញ​ពី​ដួង​ចិត្ត​របស់​អ្នក​ ទៅ​កាន់​ពួក​គាត់ ជំនួស​ឲ្យ​ការ​ធ្វើ​ឲ្យ​គាត់​ព្រួយ​បារម្ភ​ពីសុខ​ទុក្ខ​របស់​​អ្នកហើយ​ ទូរស័ព្ទ​ខ្វាត់​ខ្វែង​ដើម្បី​សួរ​ដំណឹង​ពី​អ្នក​​។ ពិត​ណាស់​អ្នក​មាន​ពេល​ វេលា​ច្រើន​ផ្សេង​ទៀត​ដើម្បី​ជួប​ជុំ​មិត្ត​ភក្តិដូចជា​ម៉ោង​ធ្វើ​ការ​ នៅ​សាលា​រៀន ឬ​ដំណើរ​ចុះ​កម្មសិក្សា​ជា​ដើម ដូច្នេះ​អ្នក​គួរ​តែ​យក​ពេល​វេលា​​មួយ​ថ្ងៃ​នេះ​ដើម្បី​នៅ​ក្បែរ​ដើម​ ទ្រូងរបស់​ពួក​គាត់​ទាំង​ពីរ​ឲ្យ​បាន​យូរ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។





រឿង​ខ្លី ៖ កញ្ចក់



កាល​ពី​ព្រេង​នាយ​ មាន​រាជាណាចក្រ​មួយ ដែល​រាស្ត្រ​នៅ​ស្រុក​​នោះ​មិន​ដែល​ស្គាល់​កញ្ចក់។  កញ្ចក់​ទាំង​អស់​ត្រូវ​បាន​គេ​បំផ្លាញ​ចោល បំបែក​ជា​បំណែក​តូច​ៗ តាម​រាជ​បញ្ជា​របស់​រាជិនី​​នៃ​​នគរ​នោះ។  បើ​កញ្ចក់​ ឬ​សូម្បី​តែ​បំណែក​នៃ​កញ្ចក់​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ផ្ទះ​ណា  រាជិនី​នោះ​នឹង​ចេញ​រាជ​បញ្ជា​ឱ្យ​អាមាត្យប្រហារជីវិត​ជន​នោះ​ឬ​គ្រួសារ​នោះជា​មួយ​នឹង​ទារុណកម្ម​យ៉ាង​សាហាវ​ឃោរឃៅ​បំផុត។

តើ​អ្វី​ទៅ​ជា​អាថ៌កំបាំង​នៃ​ទង្វើ​ដ៏​ឆ្កួត​លេលា​របស់​ស្ដេច​ស្រី​មួយអង្គ​ នេះស្តេច​ស្រី​អង្គ​នេះ មាន​រូប​អាក្រក់​សែន​មហា​អាក្រក់​ ។ ព្រះនាង​មិន​ចង់​ឃើញ​រូប​ខ្លួន​ឯង និង​មិន​ចង់​ឃើញ​ថា​ ​ខ្លួន​ឯងរូប​​អាក្រក់  វា​ជា​ការ​លួង​លោម​មួយ​ នៅ​ពេល​ដែល​ព្រះ​នាង​ដឹង​ថា ​ស្រី​ផ្សេង​ទៀត​ គ្មាន​នរណា​ដឹង​ថា​ខ្លួន​ឯង​មានរូប​ស្អាត​។
អ្នក​អាចស្រមើ​​ស្រមៃ​បាន​ថា ក្មេង​ស្រី​របស់​ប្រទេស​នេះ នឹង​ មិន​សុខ​មិន​សាប់​ក្នុង​ចិត្ត​ប៉ុណ្ណា ។ តើ​ស្អាត​មាន​ប្រយោជន៍​ស្អី​ទៅ​ បើ​អ្នកមិន​អាចនឹង​​ពេញ​ចិត្តនឹង​​រូប​ខ្លួន​ឯង​បាន​ផង​នោះ​?
ពួក​គេ​អាច​ប្រើ​កូន​ស្ទឹង​បឹង​បួ​អូរ​ត្រពាំង​ធ្វើ​ជា​កញ្ចក់​ឆ្លុះ  តែ​ព្រះ​រាជិនី​ដឹង​រឿង​នេះ​រួច​ជា​ស្រេច​ទៅ​ហើយ  ហើយ​បាន​រៀប​ចំ​លាក់​កំបាំង​ទឹក​ត្រពាំង​បឹង​បួ​នោះ​អស់​​ជា​ស្រេច ដោយ​ប្រើ​ផ្ទាំង​ថ្ម​ធំ​ៗ​ដើម្បី​​​បិទ​បាំង។  អណ្តូង​​ត្រូវ​បាន​គេ​ជីក​យ៉ាង​ជ្រៅ ដើម្បី​កុំ​ឱ្យ​មាន​នរណា​​ម្នាក់​អាច​មើល​ឃើញ​មុខ​ខ្លួន​ឯង​បាន។ ប៉ោត​ពាង​ត្រូវ​បាន​គេ​ហាម​ឃាត់​ ​ដោយ​ក្រែង​ខ្លាច​ក្រែង​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ឆ្លុះ​មុខ។  អា​ង​ទឹក​ក្រោម​ដី​ត្រូវ​យក​មក​ប្រើ​ជំនួស​វិញ។
កាល​ពី​ព្រេង​នាយ​ មាន​រាជាណាចក្រ​មួយ ដែល​រាស្ត្រ​នៅ​ស្រុក​​នោះ​មិន​ដែល​ស្គាល់​កញ្ចក់។  កញ្ចក់​ទាំង​អស់​ត្រូវ​បាន​គេ​បំផ្លាញ​ចោល បំបែក​ជា​បំណែក​តូច​ៗ តាម​រាជ​បញ្ជា​របស់​រាជិនី​​នៃ​​នគរ​នោះ។  បើ​កញ្ចក់​ ឬ​សូម្បី​តែ​បំណែក​នៃ​កញ្ចក់​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ផ្ទះ​ណា  រាជិនី​នោះ​នឹង​ចេញ​រាជ​បញ្ជា​ឱ្យ​អាមាត្យប្រហារជីវិត​ជន​នោះ​ឬ​គ្រួសារ​នោះជា​មួយ​នឹង​ទារុណកម្ម​យ៉ាង​សាហាវ​ឃោរឃៅ​បំផុត។

តើ​អ្វី​ទៅ​ជា​អាថ៌កំបាំង​នៃ​ទង្វើ​ដ៏​ឆ្កួត​លេលា​របស់​ស្ដេច​ស្រី​មួយអង្គ​ នេះស្តេច​ស្រី​អង្គ​នេះ មាន​រូប​អាក្រក់​សែន​មហា​អាក្រក់​ ។ ព្រះនាង​មិន​ចង់​ឃើញ​រូប​ខ្លួន​ឯង និង​មិន​ចង់​ឃើញ​ថា​ ​ខ្លួន​ឯងរូប​​អាក្រក់  វា​ជា​ការ​លួង​លោម​មួយ​ នៅ​ពេល​ដែល​ព្រះ​នាង​ដឹង​ថា ​ស្រី​ផ្សេង​ទៀត​ គ្មាន​នរណា​ដឹង​ថា​ខ្លួន​ឯង​មានរូប​ស្អាត​។
អ្នក​អាចស្រមើ​​ស្រមៃ​បាន​ថា ក្មេង​ស្រី​របស់​ប្រទេស​នេះ នឹង​ មិន​សុខ​មិន​សាប់​ក្នុង​ចិត្ត​ប៉ុណ្ណា ។ តើ​ស្អាត​មាន​ប្រយោជន៍​ស្អី​ទៅ​ បើ​អ្នកមិន​អាចនឹង​​ពេញ​ចិត្តនឹង​​រូប​ខ្លួន​ឯង​បាន​ផង​នោះ​?
ពួក​គេ​អាច​ប្រើ​កូន​ស្ទឹង​បឹង​បួ​អូរ​ត្រពាំង​ធ្វើ​ជា​កញ្ចក់​ឆ្លុះ  តែ​ព្រះ​រាជិនី​ដឹង​រឿង​នេះ​រួច​ជា​ស្រេច​ទៅ​ហើយ  ហើយ​បាន​រៀប​ចំ​លាក់​កំបាំង​ទឹក​ត្រពាំង​បឹង​បួ​នោះ​អស់​​ជា​ស្រេច ដោយ​ប្រើ​ផ្ទាំង​ថ្ម​ធំ​ៗ​ដើម្បី​​​បិទ​បាំង។  អណ្តូង​​ត្រូវ​បាន​គេ​ជីក​យ៉ាង​ជ្រៅ ដើម្បី​កុំ​ឱ្យ​មាន​នរណា​​ម្នាក់​អាច​មើល​ឃើញ​មុខ​ខ្លួន​ឯង​បាន។ ប៉ោត​ពាង​ត្រូវ​បាន​គេ​ហាម​ឃាត់​ ​ដោយ​ក្រែង​ខ្លាច​ក្រែង​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ឆ្លុះ​មុខ។  អា​ង​ទឹក​ក្រោម​ដី​ត្រូវ​យក​មក​ប្រើ​ជំនួស​វិញ។

វា​ជារឿង​​​ដ៏​គួរ​ឱ្យ​សង្វេគ​​មួយ​សម្រាប់​ប្រទេស​ ជា​ពិសេស​សម្រាប់​ស្រីស្អាត​ទាំង​ឡាយ​ ដែល​ ​ប្រទេស​​​នេះ​ ​សម្បូរ​ មិន​ចាញ់​ ​ប្រទេស​ជិត​ខាង​ឡើយ។

ព្រះ​រាជិនី​គ្មាន​សេចក្ដីមេត្តា​បន្តិច​ឡើយ ​​ ព្រះ​នាង​រីករាយ​ នៅ​ពេល ​ដឹង ថា​​ប្រជារាស្ត្រ​ក្រោម​បង្គាប់​របស់​ខ្លួន​នោះ​ រង​ទុក្ខ​ដោយ​សារ​គ្មាន​កញ្ចក់​ប្រើ​ ។

ទោះ​ជា​យ៉ាង​ណា  នៅ​ជាយ​ក្រុង​មួយ  មាន​នារី​ពេញ​វ័យ​ម្នាក់​ឈ្មោះ ហ្សាស៊ីនតា  ដែល​មាន​រូប​ស្អាត​ជាង​ស្រី​ក្រមុំ​ផ្សេង​ទៀត  នាង​មាន​សំណាង​ដែល​មាន​​សង្សារ​ម្នាក់​ឈ្មោះ  វ៉ាឡង់​តាំង។ ព្រោះ​ថា បើ​នរណាម្នាក់​គិត​ថា​អ្នក​ស្អាត គេ​ប្រហែល​ជា​មិន​បាន​ប្រាប់​អ្នក​ថា​ស្អាត​នោះ​ទេ  តែ​វ៉ាឡង់តាំង វិញ ​ប្រៀប​បាន​ដូច​ជា​កញ្ចក់​អ៊ីចឹង។
និយាយ​ការ​ពិត​ប្រាប់​អូន​មក នាង​ហ្សាស៊ីនតា តែង​តែ​សួរ​ទៅ​វ៉ាឡង់តាំង  “តើ​ភ្នែក​អូន​ពណ៌​អី?”
ពណ៌​វា​ល្អ​ដូច​​ពណ៌​របស់ ​​ផ្កា​កុំ​ភ្លេច​ស្នេហ៍​យើង [forget-me-nots]”
ចុះ​ស្បែក​មុខ​អូន មិន​ខ្មៅ​ទេ​ឬ?”
អូន​ដឹង​ទេ  មុខ​របស់​អូន​ស​ជាង​ទឹក​កក​ដែល​ធ្លាក់​ចុះ​ពី​លើ​មេឃ​ទៅ​ទៀត  ហើយ​ថ្ពាល់​របស់​អូន ក្រហម​ ​ដូច​ជា​ផ្កា​កុលាប​
ចុះ​បបូរ​មាត់​អូន?”
ក្រហម​ស្អាត​ដូច​ជា​ផ្លែ​ឈែរី
ចុះ​ធ្មេញ​អូន?”
សូម្បី​តែ​គ្រាប់​អង្ករ​ក៏​ស​មិន​ស្មើ​ដែរ
ចុះ​ត្រចៀក​អូន​វិញ  អាក្រក់​មើល​ទេ?”
អាក្រក់​ បើ​អូន​គិត​ថា​សំបក​គ្រំ​ពណ៌​ផ្កា​ឈូក​ពីរ ​នៅ​សង្ខាង​វង់ភក្ត្រ​ដ៏​ស្រស់​ស្អាត​​របស់​អូន មិន​ស្អាត។​” ​​

ហើយ​នាង​ចេះ​តែ​សួរ​ដេញ​ដោល​ដដែលៗ ​គ្មាន​ទី​បញ្ចប់  នាង​សប្បាយរីក​រាយ​​យ៉ាង​ខ្លាំង  ហើយ វ៉ាឡង់តាំង​ក៏​​មាន​សំដី​ប្រកបដោយ​​មន្ត​ស្នេហ៍​ដែរ  រាល់​ពាក្យ​ពេចន៍​ទាំង​អស់​ សុទ្ធ​តែ​ចេញ​ពី​ក្រអៅ​បេះដូង​របស់​គាត់។  នាង​ហ្សាស៊ីនតា សប្បាយ​រីក​រាយ​នឹង​ស្ដាប់​ពាក្យ​ពោល​សរសើរ​របស់​គូ​ស្នេហ៍​​នាង  រី​ឯ​គាត់​វិញ​សប្បាយ​រីក​រាយ​នឹង​បាន​នៅ​ក្បែរ​នាង។ ស្នេហា​របស់​ពួក​គេ​ចេះ​រីក​ធំ​ៗ​ឡើងៗ កាន់​តែ​ស៊ី​ជម្រៅ​ទៅ​ៗ និង ផ្អែម​ល្ហែម​រៀង​រាល់​នាទី ។ រហូត​ដល់​ថ្ងៃ​មួយ វ៉ាឡង់តាំង បាន​សុំ​នាង​ ហ្សាស៊ីនតា​ រៀបការ ធ្វើ​ឱ្យ​នាង​អៀន​មុខ​ឡើង​ក្រហម​។  សំណាង​អាក្រក់​ ដំណឹង​នៃ​សុភមង្គល​របស់​ពួក​គេ​ បាន​ដឹង​ឮ​ដល់​រាជិនី​ចិត្ត​អាក្រក់  ដែល​សេចក្ដី​សុខ​របស់​ព្រះ​នាង គឺ​បាន​ធ្វើ​ឱ្យ​គេ​កើត​ទុក្ខ  ជា​ពិសេស​គឺ​​ធ្វើ​ឱ្យ​នាង ហ្សាស៊ីនតា​នេះ កើត​ទុក្ខ​តែ​ម្ដង  ដោយ​សារ​ច្រណែន​នឹង​រូប​សម្ផស្ស​របស់​នាង។

នា​ល្ងាច​មួយ មុន​ពេល​រៀបការ​បន្តិច នាង​ហ្សាស៊ីនតា បាន​ដើរ​តែ​ឯង​ក្នុងចម្ការ​ប៉ោម​ នាង​បាន​ជួប​នឹង​ស្មូម​យាចក​ម្នាក់​ ដែល​បាន​ដើរ​មក​ជិត​នាង​ដើម្បី​សុំទាន  ប៉ុន្តែ​ស្រាប់​តែ​យាយ​ចាស់​នោះ​​លោត​ថយ​ក្រោយ​វិញ ហាក់​ដូច​ជា​ដើរ​ជាន់​សត្វ​គីង្គក់ ដោយ​ស្រែក​ថា ៖

ព្រះ​អើយ  ស្អី​គេ​អ៊ីចេះ?”

អ្វី​ទៅ​ លោក​យាយតើ​លោក​យាយ​ឃើញ​អ្វី​ទៅ ?  ប្រាប់​ខ្ញុំមក

ភាវរស់​ដ៏​អាក្រក់​បំផុត ដែល​ខ្ញុំ​មិន​ធ្លាប់​ឃើញ​ពី​មុន​មក

អ៊ីចឹង លោក​យាយ​មិនមែន​មើល​មក​ខ្ញុំ​ទេ នាង​ហ្សាស៊ីនតា​ និយាយ​ដោយ​សំឡេង​ប្រកប​ដោយ​អំនួត​​បែប​មិន​ដឹង​អី។
ព្រះ​ជា​ម្ចាស់! កូន​ស្រី​អើយ  គឺ​កូន​នេះ​ហើយ។ ខ្ញុំ​រស់​នៅ​លើ​ផែនដី​នេះ​យូរ​មក​ហើយ តែ​ខ្ញុំ​មិន​ដែលជួប​​នរណា​​រូប​អាក្រក់​ដូច​នាង​នេះ​ទេ !
ស្អី​គេ! ខ្ញុំ​នឹង​រូប​អាក្រក់?”
អាក្រក់​មួយ​រយដង​ជាង​អ្វី​ដែល​ខ្ញុំ​អាច​ប្រាប់​ទៅ​នាង​ទៅ​ទៀត
ហើយ​ចុះ​ភ្នែក​របស់​ខ្ញុំ …”
ពណ៌​ប្រផេះ​អាក្រក់​ណាស់  តែ​មិន​អី​ទេ បើ​នាង​មិន​ធ្វើ​ភ្នែក​ស្រទន់​​ ដ៏​គួរ​ឱ្យ​ខ្លាច​នេះទេ !
ចុះ​ស្បែក​មុខ​របស់​ខ្ញុំ …”
មើល​ទៅ​ដូច​មុខ​គេ​ប៉ាត​ធ្យូង​នៅ​លើ​ថ្ងាស​ និង ថ្ពាល់
ចុះ​មាត់​របស់​ខ្ញុំ …”
ឡើង​ស្លេក ប្រៀប​ដូច​ផ្កា​ស្រពោន​អ៊ីចឹង
ចុះ​ធ្មេញ​របស់​ខ្ញុំ
បើ​ថា​ធ្មេញ​ស្អាត​មានទំហំ​ធំ និង​ពណ៌​លឿង​ខ្មៅ នោះ ខ្ញុំមិន​ដែល​ឃើញ​ធ្មេញ​នរណា​ស្អាត​ដូច​ធ្មេញ​របស់​នាង​ទេ​
ហ៊ឺ  ហើយ​ចុះ​ត្រចៀក​ខ្ញុំ​វិញ…”
ត្រចៀកកំប៉ិត ធំ​ ក្រហម រាង​អាក្រក់ ដូច​ត្រចៀក​បិសាច ។ ខ្ញុំ​នេះ​ខ្ញុំ​ដឹង​ថា​ខ្លួន​ខ្ញុំ​មិន​ស្អាត​ទេ តែ​ខ្ញុំ​ខ្មាស់​គេ​ស្លាប់​ហើយ​បើ​មាន​រូប​អាក្រក់​ដូច​ជា​នាង​នោះ បន្ទាប់​ពី​ពាក្យ​ចំអក​ចុង​ក្រោយ​នេះ  យាយ​ចាស់​ម្ចាស់​នេះ និយាយ​ពាក្យ​បង្អាប់​ដដែល​ៗ តាម​តែ​ព្រះ​រាជិនី​បង្រៀន​មក ដើរ​ខ្ចក​ៗ​ចេញ​ទៅ  រួច​សើច​ចំអក​ឮៗ​ ទុក​ឱ្យ​នាង​ហ្សាស៊ីនតា​ស្រក់​ទឹក​ភ្នែក​តែ​ម្នាក់​ឯង  ក្រោម​ដើម​ប៉ោម។

*       *       *       *       *

គ្មាន​អ្វី​ដែល​អាច​បង្វែរ​ទឹក​ចិត្ត​របស់​នាង​ឱ្យ​ចេញ​ពី​សេចក្ដី​ទុក្ខ​នេះ​ទេ។

ខ្ញុំ​រូប​អាក្រក់​ណាស់ ខ្ញុំ​អាក្រក់​ណាស់​នាង​ទន្ទេញ​ដដែល​ៗ។

គ្មាន​ប្រយោជន៍​សោះ​ ដែល​ វ៉ាឡង់តាំង និយាយ​អះអាង​ប្រាប់​នាង​ ម្ដង​ហើយ​ម្ដង​ទៀត ព្រម​ទាំង​ស្បថ​ស្បែថែម​ទៀត​ផង  នាង​នៅ​តែ​មិន​ជឿ។

ទុក​ឱ្យ​ខ្ញុំ​នៅ​តែ​ម្នាក់​ឯង​ទៅ  បង​កុហក​ដោយ​សារ​អាណិត​អូន​តែ​ប៉ុណ្ណោះ ។ ពេល​នេះ​អូន​យល់​អស់​ហើយ  បង​មិន​ដែល​ស្រលាញ់​អូន​ទេ   បង​អាណិត​អូន​តែ​ប៉ុណ្ណោះ។ យាយ​សុំ​ទាន​នោះ គ្មាន​ប្រយោជន៍​អ្វី​នឹង​មក​និយាយ​​បញ្ឈឺអូន​នោះ​ទេ។ ពិត​ណាស់ ច្បាស់​ណាស់ អូន​នេះ​រូប​អាក្រក់។អូន​មិន​ដឹង​ថា បង​ទ្រាំនឹង​រូប​​អាក្រក់​របស់​អូន​បាន​ដល់​ពេល​ណា​នោះ​ទេ

ដើម្បី​កុំ​ឱ្យ​នាង​ខូច​ចិត្ត​បន្ត​ទៀត  វ៉ាឡង់តាំង បាន​ហៅ​មនុស្ស​មក​ពី​ទី​ជិត​ឆ្ងាយ មក​មើល​នាង  បុរស​ទាំង​អស់​ សុទ្ធ​តែ​ពោល​ពាក្យ​សរសើរ​ថា នាង ហ្សាស៊ីនតា ត្រូវ​បាន​ធម្មជាតិ​បង្កើត​មក​សម្រាប់​ជា​ចំណី​ភ្នែក; ស្ត្រី​ទាំង​អស់​ក៏​និយាយ​សរសើរ​ដូច​គ្នា ថ្វី​បើ​ពួក​នាង​ៗ ដូច​ជា​ច្រណែន​តិច​ៗ​ក្ដី។តែ​ពួក​ក្មេង​ពាល បាន​និយាយថា  នាង​ជា​មនុស្ស​ស្រី​ដ៏​គួរ​ឱ្យ​ស្អប់​ទៅ​វិញ។ នៅ​ពេល​នោះ វ៉ាឡង់តាំង​ បង្ខំ​នាង​ឱ្យ​ជ្រើសរើស​ថ្ងៃ​រៀបការ

អូន ជា​ប្រពន្ធ​របស់​បង!នាង​ស្រែក គ្មាន​ថ្ងៃ​ទេ !  អូន​ស្រលាញ់​បង​ណាស់ អូន​មិន​អាច​ធ្វើ​ឱ្យ​បង​រកទុក្ខ​មក​រៀបការ​នឹង​សត្វ​ចម្លែក​រូប​អាក្រក់​ ម្នាក់​នេះ​ទេ

អ្នក​អាច​ដឹង​ហើយ​ពី​អារម្មណ៍​​អស់​សង្ឃឹម​របស់​មនុស្ស​ម្នាក់​ដែល​ងប់​ ងល់​​នឹង​ស្នេហា​ដ៏​ភក្តី ​។ គាត់​លុត​ជង្គង់​ចុះ  អង្វរ​ក​នាង  ចម្លើយ​របស់​នាង​នៅ​តែ​ដដែល គឺ នាង​រូប​អាក្រក់​ណាស់ មិន​អាច​រៀបការ​នឹង​គាត់​បាន​ទេ។

តើ​គាត់​ត្រូវ​ធ្វើ​ដូចម្ដេច​ទៅមធ្យោបាយ​តែ​មួយ​គត់ ដើម្បី​បង្ហាញ​ថា យាយ​ចាស់​ម្នាក់​នោះ​និយាយ​កុហក ហើយ​ បង្ហាញ​ការពិត​ដល់​ ហ្សាស៊ីនតា  គឺ​ ឱ្យ​នាង​ឆ្លុះ​កញ្ចក់​មើល​ខ្លួន​ឯង។ តែ​នៅ​រាជាណាចក្រ​នេះ ទៅ​រក​កញ្ចក់​ឯណា​បាន  ហើយ​ ដោយ​សារ​ការភ័យ​ខ្លាច​ទោស​ទារុណកម្ម​​ពី​សំណាក់​ព្រះ​រាជិនី​ គ្មាន​ជាង​ណា​ម្នាក់​ហ៊ាន​​ចេញ​មុខ​ផលិត​កញ្ចក់​​នោះ​ទេ។

ល្អ បង​នឹង​ទៅ​រាជវាំងវ៉ាឡង់តាំង និយាយ​ទាំង​អស់​សង្ឃឹមបើ​ទោះ​បី​ជា​ព្រះ​រាជិនី​អាក្រក់​យ៉ាង​ណា  ព្រះ​នាង​ក៏​គង់​នឹង​មិនអាច​នឹង​​មិន​អាណិត​ដល់​ទឹក​ភ្នែក​ និង សម្ផស្ស​របស់ ហ្សាស៊ីនតា​ បាន​ដែរ។ ព្រះ​នាង​នឹង​កម្ចាត់​បាន​នូវ​​សេចក្ដី​ទុក្ខ​ព្រួយនេះ ពីរបី​ម៉ោង​យ៉ាង​យូរ​   គឺ​សេចក្ដី​ទុក្ខ​ព្រួយ​ដ៏​អាក្រក់​ ដែល​ជា​មូលហេតុ​បណ្ដាល​ឱ្យ​ស្នេហា​យើង​មាន​បញ្ហា​​

វា​មិនមែន​ជា​ការ​លំបាក​ទាល់​តែ​សោះ សម្រាប់​ឱ្យ​ គាត់លួងលោម​ស្រី​ក្រមុំ​ម្នាក់​នេះ​ ទៅ​ចូល​គាល់​ព្រះរាជិនី​។  នាង​មិន​ពេញ​ចិត្ត​នឹង​ការ​បង្ហាញ​ខ្លួន​ឡើយ  ហើយ​សួរ​ថា តើ​កញ្ចក់​មាន​ប្រយោជន៍​អ្វី​ទៅ​  វា​គ្រាន់​តែ​ជា​អ្នក​ធ្វើ​ឱ្យ​នាង​កាន់​តែ​ឈឺចាប់​ថែម​ទៀត​តែ​ប៉ុណ្ណោះ។  តែ​គាត់​បាន​យំ អង្វរនាង បេះដូង​របស់​នាង​បាន​ទន់​ជ្រាយ  ក៏​យល់​ព្រម​តាម​ការ​អង្វរក​របស់​បុរស​ជា​សង្សារ។

*       *       *       *       *

ស្អី​គេ​ហ្នឹង?”  ព្រះរាជិនី​រូប​អាក្រក់​និង​ចិត្ត​អាក្រក់​​សួរ “​ពួក​គេ​ជា​នរណា​? ហើយ​មកនេះ​ត្រូវ​ការ​អី?”

ក្រាប​ទូល​ព្រះ​រាជិនី  នៅ​មុខ​ព្រះភក្ត្រ​ព្រះ​រាជិនី​នេះ ជា​គូស្នេហ៍​ដ៏​កម្សត់​បំផុត​នៅ​លើ​ផែនដី​នេះ

តើ​ពួក​អ្នក​ឯង​គិត​ត្រឹម​ត្រូវ​ហើយ ដែល​មក​ទី​នេះ ដើម្បី​រំខាន​​ដល់​យើង?”

សូម​ព្រះ​រាជិនីអាណិត​ដល់​ទូល​បង្គំ​ផង

អើ ហើយចង់ឱ្យ​យើងជួយអ្វី​ដល់​វិបត្តិ​​ស្នេហ៍​របស់​អ្នក​ទាំង​ពីរ​នោះ?”

ទូល​បង្គំ​សុំ​រាជអនុញ្ញា​ត​នូវ​កញ្ចក់​មួយ …”

ព្រះ​រាជិនី​ក្រោក​ឡើង ដោយ​កំហឹង អាណា​ហ៊ាន​និយាយ​ពី​ពាក្យ​កញ្ចក់​​នេះ​ដល់​អញ?” ព្រះ​នាង​មាន​ព្រះ​បន្ទូល​ ដោយ​សង្កៀត​ធ្មេញ។

សូម​ព្រះ​រាជិនី​ទ្រង់​កុំ​ខ្ញាល់​អី  ទូល​បង្គំ​សូម​ទ្រង់​ព្រះ​មេត្តាប្រោស  សូម​ព្រះ​រាជិនី​ស្ដាប់​ហេតុផល​ទូល​ព្រះ​បង្គំ​​សិន​។ ស្រី​ក្រមុំ​ម្នាក់​នេះ ដែល​នៅ​មុខ​ព្រះ​ភក្ត្រ​ព្រះ​រាជិនី  ស្រស់ ហើយ ស្អាត  ជា​ជន​រងគ្រោះ​​នៃ​ការ​ភាន់​ច្រលំ​។ នាង​គិត​ថា នាង​មាន​រូប​អាក្រក់​ណាស់

អើ ព្រះ​រាជិនី​មាន​ព្រះ​បន្ទូល  ប្រកប​ដោយ​ពុត​ត្បុត  “នាង​និយាយនេះ​​ត្រូវ​ហើយ  យើង​មិន​ដែល​ឃើញ​នរណា​មាន​រូប​អាក្រក់​ដូច​នាង​នោះ​ទេ

ហ្សាស៊ីនតា នៅ​ពេល​ដែល​បាន​ស្ដាប់​នូវ​ពាក្យ​ទ្រគោះ​បោះបោក​នេះ នាង​គិត​ថា នាង​នឹង​ស្លាប់​ដោយ​សារ​ការ​ខ្មាស់​​ ​គេ​​នេះ​ ជា​មិន​ខាន។ នាង​គ្មាន​សង្ស័យ​ទៀតឡើយ ថា នាង​ពិត​ជា​មាន​រូប​អាក្រក់មែន។ ភ្នែក​នាង​បិទ  ​រួច​​ក៏​ដួល​សន្លប់​​នៅ​ក្បែរ​រាជ​បល្ល័ង្ក​ ទៅ។

នៅ​ពេល​នោះ  វ៉ាឡង់តាំង ទប់​ចិត្ត​លែង​បាន។ គាត់​ស្រែក​យ៉ាង​ខ្លាំង ៗ​ថា  ព្រះរាជិនី ឆ្កួត​លេលា​ និយាយ​កុហក​។  គាត់​គ្មាន​ពេល​និយាយ​បន្ត​ទៀត​ឡើយ។ អាមាត្យ​​ចាប់​ក្រៀក​គាត់​ជាប់  ក្រោម​សញ្ញា​ពី​ព្រះ​រាជិនី  ពេជ្ឈឃាត​បាន​ចេញ​មក​។  នាយ​ម្នាក់​នេះ នៅ​ជាប់​នឹង​ព្រះ​រាជិនី​ជានិច្ច  សម្រាប់​បំពេញ​សេវា​ គ្រប់​នាទី​​ទាំង​អស់។

ចូរ​បំពេញ​កាតព្វកិច្ច​របស់​ឯង​ព្រះ​រាជិនី​មាន​ព្រះ​បន្ទូល  ដោយ​ចង្អុល​ទៅ​បុរស​ដែល​បាន​ជេរ​ប្រមាថ​ដល់​ព្រះ​នាង។ ពេជ្ឈឃាត​បាន​លើក​កាំបិត​កាត់​ក​ដ៏​​ភ្លឺ​ចែង​ចាំងចេញ​មក នៅ​ចំ​ពេល​ដែល​នាង​ហ្សាស៊ីនតា​​ភ្ញាក់​ដឹង​ខ្លួន​ និង បើក​ភ្នែក​ឡើង។ សំឡេង​ស្រែក​ពីរ​ផ្សេង​គ្នា​​បាន​ពុះ​ជ្រែក​វេហា​។ មួយ​ជា​សម្រែក​​នៃ​ក្ដី​រីករាយ​ ដោយ​សារ​ភាព​ចាំងផ្លាត​​របស់​ផ្លែ​កាំបិត នាង ហ្សាស៊ីនតា​បាន​ឃើញ​រូប​ខ្លួនឯង  ដែល​ប្រកប​ដោយ​មន្ត​ស្នេហ៍ ដ៏​ស្អាត​ផូរផង់  និង សំឡេង​មួយ​ទៀត ជា​សម្រែក​ប្រកប​ដោយ​កំហឹង នៃ​ព្រះ​រាជិនី​ចិត្ត​អាក្រក់ ដែល​មិន​អាច​ទ្រាំ​ទ្រ​បាន ដោយ​ដឹង​ថា ​​​នាង​ហ្សាស៊ីនតា​អាច​មើល​ឃើញ​មុខ​របស់​នាង​នៅ​ក្នុង​កញ្ចក់​​ ដោយ​ឥត​ព្រាង​ទុក​ បាន៕
-ចប់​-

ខ្លាំងហួស​បើ​គិត
កាលពី ​ខែ​មុន ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​កំពង់​ចាម ដើម្បី​ដើរ​លេង​ផង និង​ បើ់ក​ប្រាក់​ខែ​ផង។ នៅ​ពេល​ឆ្លង​សាឡាង​ព្រែក​ក្តាម ខ្ញុំ​ឃើញ​ស្រី​ពីរនាក់​ រូប​ល្អ​ប្រិម​ប្រិយ បី​ដូច​រូប​ចម្លាក់​ទេព​អប្សរ​នៅ​ប្រាសាទអង្គរ កំពុង​តែ​អង្គុយ​ជជែក​គ្នា​លេង​សប្បាយ​ សើច​ញញឹម​ញញែម​នៅ​ក្នុង​ឡាន​ទំនើប​មួយ ដែល​ឈប់​សំចត​នៅ​ក្បាល​សាឡាង។ ខ្ញុំ​ក៏​បាន​ដើរ​សសៀរ​ទៅ​ជិត​ឡាន​នោះ ទៅ​តាម​និស្ស័យ​របស់​មនុស្ស​មួយ​បែប ដែល​មាន​ភ្នែក​អាវ៉ាសែ​កែ​មិន​ឡើង។ គេ​ថា​ស្រី​ជា​បុប្ផា​ប្រកប​ដោយ​ពិសពុល​ ក៏​ប៉ុន្តែ​ស្រី​ជា​ទឹកកក​ម្យ៉ាង​សម្រាប់​ធ្វើ​ឲ្យ​ជីវិត​មនុស្ស​ប្រុស​ ត្រជាក់​ស្រួយស្រឹប មាន​កម្លាំង​កំហែង​ហ៊ាន​ពុះ​ពារ ឬ ក៏ធ្វើ​ឲ្យ​ជីវិត​ប្រុស​ស្រុត​កម្លាំងទាល់​តែ​បាក់​លោង…​ពុក​រលួយស្មោគគ្រោក​ល្អក់​ខ្វល់​នៅ​ក្នុង​រណ្តៅ​ជីវិត បី​ដូច​ភក់​ជ្រាំ​នៅ​ក្នុង​ទ្រុង​ជ្រូក។ ចំពោះ​ខ្ញុំ ស្រី​គឺ​ជា​ទឹក​ឃ្មុំ​ផ្អែម​ត្រជាក់ មាន​គន្ធពិដោរ​ឈ្ងុយឈ្ងប់​តែ​ម្យ៉ាង​ប៉ុណ្ណោះ គ្មាន​ពិសពុល គ្មាន​ខ្មោច​សេះ​អីទេដោយ​ហេតុ​ហ្នឹង​ហើយ ទើប​ខ្ញុំ​ចូល​ចិត្តព្រោះ​ខ្ញុំ​ចូល​ចិត្ត​សប្បាយ។ លុះ​ឃើញ​រូប​ខ្ញុំ​សសៀរ​ចូល​ជិតឡាន ទំនង​ដូច​ជា​ទៅ​ញ៉ែ នាង​ម្នាក់ក៏​ញាក់​ចិញ្ចើម​ព្រើត​ៗដាក់​គូកន​គេ រួច​ក៏​វាចា​ថា៖
យើង​មិន​ដឹង​ជា​យ៉ាង​ម៉េច​ បាន​ជា​ចេះ​តែ​មាន​រុយ​មក​រោម….
នាង​ ម្នាក់​ទៀត​ញញឹម​ញញែម ចោល​កន្ទុយ​ភ្នែក​សម្លក់​សម្លឹង​មើល​មក​ខ្ញុំ ប្រកប​ដោយ​កែវ​ភ្នែក​ថ្លាឆ្វង់​ដូច​ទឹក​ស្រះ​ស្ថាន​សួគ៌ា ទំនង​ជា​មាន​មនោសញ្ចេតនា​អ្វី​មួយ​មក​លើ​រូប​ខ្ញុំ​ ធ្វើ​ឲ្យ​ខ្ញុំ​ស្រុត​ចិត្ត រីក​ថ្លើម​ប្រមាត់​ដូច​គ្រាប់​ជីរត្រូវ​ទឹក ហើយ​មាន​សេចក្តី​សង្ឃឹម​រវើរវាយ​មួយ​សន្ទុះ។
រំពេច​នោះ​ នាង​ស្រស់​ស្រី​ប្រកប​ដោយមន្ត​​ស្នេហ៍​នោះ ក៏​មាន​វាចា​ថា៖
-ខ្លួន​ថា​រុយ​អញ្ចឹង​ ដូច​ជា​មិន​សម​សោះ​។ បើ​ថា​សត្វ​កន្លង់ ប្រហែល​ជា​សម​ជាង ព្រោះ​កន្លង់​ចូល​ចិត្ត​ផ្កា
- បើ​តាម​គ្នា លោក​បង​ហ្នឹង​ ប្រដូច​ទៅ​កន្លង់​ដូច​គេ​ឯង​មិន​បាន​ទេ។​ បើ​ថា​រុយ​ប្រហែល​ជា​សម​ជាង!
-ម៉េច​បាន​ជា​ខ្លួន​ថា​គាត់​ហ្នឹង​ជា​រុយ​ទៅ​វិញ? បើ​គាត់​ហ្នឹង​ជា​រុយ…​មាន​តែ​យើង​ជា​អាច់[1]! ព្រោះ​រុយ​រោម​អាច់ កន្លង់​រោម​ផ្កា!។
ពោល​ដល់​ ត្រឹម​ហ្នឹង​ នាង​ទាំង​ពីរ​ក៏​នាំ​គ្នា​សើច​​កាច់ក​កាច់​ស្រង្គ រួច​នាង​ទី​មួយ​លូក​ដៃ​ក្តិច​ភ្លៅ​នាង​ស្រី​ស្រស់​ជា​ពួក​ម៉ាក​គេ ហើយ​មាន​វាចារ​ខ្លាំងៗ​ថា៖
- ខ្លួន​និយាយ​អញ្ចឹង​ត្រូវ​ម៉ាច់!។ បើ​ថា​គេ​ជា​រុយ មាន​តែ​យើង​ជា​អាច់! ព្រោះ​គេ​រោម​យើង។ គំនិត​គ្នា​ មិន​ចង់​និយាយ​ថា​ឲ្យ​គេ​អញ្ចឹង​ទេ…​ចង់​ថា​កន្លង់​ដែរក៏​ប៉ុន្តែ​ឲ្យ​ថា​ កន្លង់​ម៉េច​នឹង​កើត បើ​មាន​ប្រលាក់​អាច់​អញ្ចឹង!។ ធម្មតា​សត្វ​កន្លង់​​ពុំ​ដែល​ទៅ​រោម​អាច់ ឬ​ចូល​ទៅ​ជិត​អាច់​ទេ។ បើ​កន្លង់​និង​អាច់​មិន​ត្រូវ​គ្នា ម៉េច​បាន​ជា​កន្លង់​ហ្នឹង​មាន​ប្រលាក់អាច់​អញ្ចឹង?។ គ្នា​ដូច​ជា​ឆ្ងល់​ណាស់!។ មាន​តែ​រុយ​ទេ​ដែល​ប្រលាក់​អាច់!។ បើ​គេ​ថា​គាត់​ហ្នឹង​ជា​សត្វ​រុយ វា​នាំ​ឲ្យ​ស្រោច​គល់ឯង…​ស្តោះ​ទឹក​មាត់​ដាក់​លើ​ទ្រូង​ឯងព្រោះ​រុយ​ហ្នឹង​ក៏​មក​តាម​រោម​យើង​ដែរ
និយាយ​ដល់ ​ត្រឹម​ហ្នឹង សាឡាង​ក៏​មក​ដល់​ត្រើយ​ម្ខាង​ល្មម ហើយ​ឡាន​នាង​កញ្ញា​ទេព​អប្សរ​ក៏​លូន​ឡើងទៅ​​លើ​គោក​បាត់​ភ្លាម ទុក​ឲ្យ​ខ្ញុំ​ឈរ​ទ្រឹង​ភាន់​ភាំង​ក្នុង​ចិត្ត ភាន់​ភាំង​ដោយ​មិន​ដឹង​ថា​សម្តី​នាង​កញ្ញា​ទាំង​ពីរ​ចង់​និយាយ​សំដៅ​ទៅ​លើ​ អ្វី។ ខ្ញុំ​ដើរ​ទ្រើកៗ ដោយ​រវើរវាយ សំដៅ​ទៅ​លើ​គោក សតិ​ស្មារតី​គ្មាន​ចាប់​អារម្មណ៍​ទៅ​លើ​អ្វី​ទាំងអស់ ក្បាល​ពោរពេញ​ទៅ​ដោយ​គំនិត​មួយ​ម៉ឺន​ជំពូកស្រាប់​តែ​មាន​ដៃ​មួយ​មក​កេះ​ ខ្នង​ខ្ញុំ ហើយ​សំឡេង​មួយ​ក៏​បន្លឺ​ឡើង​ថាលោក​ប្អូន!​ស្មាអាវ​លោក​ប្អូន​ឯង​ប្រឡាក់​សុទ្ធ​តែ​អាច់…!”។ សម្តី​នេះ​បាន​កន្ត្រាក់​ស្មារតី​ខ្ញុំយ៉ាង​​ខ្លាំង ខ្លាំង​នោះ​ហៅ​មហា​ខ្លាំងក្រៃលែង…​ខ្លាំង​ទាល់​តែ​ខ្ញុំ​ហួស​បើ​គិត..​ព្រោះ ​អ្វី…​ព្រោះ​ស្រី​ទេព​អប្សរ​ទាំង​ពីរ​នាក់​នោះ​​ដាក់​ផ្លែ​ផ្កា​ឲ្យ​ខ្ញុំ​ព្រោះ​គេ​ដាក់​ផ្លែផ្កា​ឲ្យ​ខ្ញុំ…​ព្រោះ​ខ្ញុំ​ស្នេហ៍​រូប​គេ…​ឬ​មួយ​ ព្រោះ​សត្វ​ជុះ​អាច់​ដាក់​លើ​អាវ​ខ្ញុំ?!!!





បណ្ណសារចំណាត់ក្រុម៖ រឿង​និទាន​

ដើម​ផ្កានៃ​ “​ការពិត

និទានរឿងនេះកើតឡើងក្នុងប្រទេសចិន ក្នុងសម័យរាជវង្សមួយដែលគ្មានអ្នកស្នងរាជបល្ល័ង្ក ។
កាលពីយូរលង់ណាស់មកហើយ មានក្មេងប្រុសម្នាក់ឈ្មោះ ចាងរស់នៅក្នុងទីជនបទមួយកន្លែង ។ ចាងជាក្មេងប្រុសម្នាក់ដែលមានចិត្តស្រលាញ់ផ្កាខ្លាំងណាស់ គេដាំដើមផ្កាជាច្រើនទុកក្នុងសួន ដោយសង្ឃឹមថាថ្ងៃមួយ នឹងបាននាំដើមផ្កាស្អាតៗទៅថ្វាយព្រះរាជា ដែលឮល្បីថាចូលចិត្តដើមផ្កាជាទីបំផុត ។ ក្នុងព្រះរាជវាំងរបស់ព្រះអង្គ មានដើមផ្កាជាច្រើនប្រភេទ ដែលព្រះរាជាបានដាំទុកដើម្បីជំនួស ដោយសារព្រះអង្គមិនអាចមានសមត្ថភាពមានព្រះឱរស ឬព្រះធីតាបាន ។ ព្រះរាជាព្យាយាមអស់រាប់ឆ្នាំហើយ ដើម្បីរកព្រះរាជទាយាទដើម្បីស្នងរាជបល្ល័ង្ក តែក៏មិនអាចបានសម្រេចទាល់តែសោះ រហូតដល់ថ្ងៃមួយ ខណៈពេលដែលព្រះអង្គប្រពាតឧទ្យានរបស់ព្រះអង្គ ទ្រង់មានព្រះបន្ទូលថា ដល់ពេលហើយ ដែលត្រូវតែរកនរណាម្នាក់មកស្នងរាជបល្ល័ង្ក ដោយវិធីណាមួយ ទ្រង់មានបន្ទូលចប់ ក៏មានព្រះឱង្ការទៅគ្រប់រដ្ឋទាំងអស់ ឲ្យមហាត្លិកយកគ្រាប់ផ្កាដែលព្រះអង្គព្រះរាជទាន ទៅចែកឲ្យក្មេងប្រុសគ្រប់គ្នា ហើយប្រសិនបើក្មេងប្រុសណា អាចដាំដើមផ្កាដែលស្រស់ស្អាតបំផុតមកថ្វាយព្រះអង្គបាន ក្មេងប្រុសមួយនោះ នឹងបានគ្រងរាជសម្បត្តិជំនួសព្រះអង្គ ។
ចាងក៏បានទទួលគ្រាប់ផ្កានោះដែរ ។
ក្មេងប្រុសជាច្រើននាំគ្នាដាំដើមផ្កាក្នុងផ្ទះរបស់ខ្លួន ហើយអ្នកដែលស្វះស្វែងជាងគេគឺក្មេងប្រុសចាង ដែលនាំយកគ្រាប់ពូជយកមកដាំ ហើយស្រោចទឹកដាក់ជីជារៀងរាល់ថ្ងៃ ព្យាយាមមិនស្រោចច្រើនពេក ឬក៏តិចពេក តែអ្វីដែលគួរឲ្យចម្លែកគឺផ្កានោះមិនព្រមលូតលាស់ ឬចេញស្លឹកទាល់តែសោះ ។
ប្រហែលជាបន្ទប់នេះក្តៅហួសពេកហើយ
ចាងប្រញាប់យកផើងផ្កាទៅដាក់ក្នុងបន្ទប់មួយទៀត ចាំហើយចាំទៀត នៅតែមិនទាន់ឃើញផ្កាចេញមកទៀត ។
ប្រហែលជាបន្ទប់នេះត្រជាក់ពេកហើយ
ចាងប្ដូរផើងផ្កាទៅបន្ទប់មួយទៀត ធ្វើបែបនេះជារៀងរាល់ថ្ងៃ ។
តើខ្ញុំធ្វើអ្វីខុសមែនទេ បានជាផ្កានេះមិនព្រមលូតលាស់សោះ
មកពីឯងចង់ធ្វើជាស្ដេចជ្រុលពេកទេដឹងលោកតាម្នាក់នៅជិតផ្ទះចាង និយាយបែបនេះ មានអ្នកខ្លះនិយាយថាដីប្រហែលជាច្រើនពេក ប្រហែលជាស្រោចទឹកតិចពេក ហើយឲ្យចាងបញ្ឈប់ការតាំងចិត្តរបស់ខ្លួនទៅ ។
តែឱពុកម្ដាយរបស់ចាងដែលបានឃើញភាពខ្វល់ខ្វាយរបស់កូនប្រុស បែរជាបញ្ជាក់ប្រាប់ចាងយ៉ាងជឿជាក់ថា ”ធ្វើឲ្យល្អបំផុតតាមដែលកូនអាចធ្វើបានទៅ ហើយចូលទៅគាល់ព្រះរាជា
តែកូនប្រហែលជានឹងធ្វើឲ្យព្រះអង្គអស់សង្ឃឹម” ចាងនិយាយទាំងស្រងូតស្រងាត់
កុំបារម្ភធ្វើអ្វី កូនគ្រាន់តែធ្វើតាមតួនាទី ហើយចូលទៅប្រាប់ការពិតដល់ព្រះរាជាតែប៉ុណ្ណោះឳពុករបស់ចាងនិយាយ ។
ម្ដាយរបស់គេ រៀបចំចាត់ចែងស្បៀងអាហារ និងយាមសម្រាប់ដាក់ផើងផ្កាដើម្បីទៅថ្វាយព្រះរាជា ។ ចាងនិយាយលាឪពុកម្ដាយ ហើយគឺជាក្មេងប្រុសចុងក្រោយបង្អស់ដែលចេញដំណើរពីភូមិទៅ ។
ពេលចាងទៅដល់ព្រះរាជវាំង ក៏បានជួបក្មេងប្រុសជាច្រើន ជាមួយនឹងផើងផ្កាដែលពោរពេញទៅដោយផ្ការីកលូតលាស់យ៉ាងស្រស់ស្អាត ព្រះរាជាបានយាងចេញមកទតមើលផើងផ្កានីមួយៗ រហូតទៅដល់ចាងដែលនៅចុងជួរ ។
ទូលបង្គំមិនអាចដាំដើមផ្កាជូនព្រះអង្គបាន សូមព្រះអង្គព្រះរាជទានទោសឲ្យទូលបង្គំផង
ហ៊ឹម!ព្រះរាជាឧទានព្រមជាមួយនឹងសំណើចបន្តិច
នរណាប្រាប់ថាមិនបានសម្រេច? យើងត្រូវឲ្យរង្វាន់ឯងទៅវិញទេ នេះគឺជាផ្កាដែលស្រស់ស្អាតបំផុតដែលយើងមិនធ្លាប់ឃើញពីមុនមកព្រះរាជាប្រកាស ។
គ្រាប់ពូជ ទាំងអស់ដែលយើងផ្ដល់ឲ្យអ្នកទាំងអស់គ្នា សុទ្ធតែឆ្លងកាត់ការស្រុះទឹកក្ដៅរួចទៅហើយ ។ ដូច្នេះ នឹងមិនមានគ្រាប់ពូជមួយណាអាចលូតលាស់ចេញផ្កាបាននោះទេ ផើងផ្កាណាដែលមានដើមផ្កាស្រស់ស្អាត សុទ្ធតែជាការបោកប្រាស់ទាំងអស់ ព្រះរាជាមានបន្ទូល ។
មានតែឯងទេ ដែលនាំយកភាពពិតប្រាកដមកឲ្យយើង
ព្រះរាជាលើកក្មេងប្រុសចាងឲ្យក្រោកឈរ ហើយប្រកាសតែងតាំងគេជារាជទាយាទ និងឡើងស្នងរាជជំនួសព្រះអង្គ ។
ចាងក៏ក្លាយជាមហាចក្រពត្តិដ៏អស្ចារ្យនាពេលក្រោយមក មិនមែនដោយសារតែផើងផ្កាទទេមួយផើងនោះទេ តែដោយសារតែ ការពិតដែលបង្ហាញចេញមកដោយមិនបិទបាំង អ្នកដែលយល់ច្បាស់ទើបអាចមើលឃើញថានោះជាផ្កាដែលស្រស់ស្អាតបំផុតរបស់ព្រះរាជា ។




អង់ដ្រូគ្លីស

មាន ​ទាសករ​ម្នាក់​ឈ្មោះ អង់​ដ្រូគ្លីស (Androcles)​ បាន​រត់​គេច​ចេញ​ពី​ចៅហ្វាយ​នាយ​របស់​ខ្លួន​ចូល​ទៅ​ក្នុង​ព្រៃ។ គាត់​បាន​ដើរ​ត្រាច់​ចរ​ពេញ​ព្រៃ​ ដរាប​ទាល់​តែ​ជួប​និង​សត្វ​តោ​មួយ​ដែល​កំពុង​ដេក​ថ្ងូរ​ដោយ​ការ​ឈឺ​ចាប់។ គាត់​បាន​រត់​ត្រលប់​ក្រោយ​មក​វិញ​ តែ​ដោយ​មិន​ឃើញ​សត្វ​តោ​ដេញ​តាម​ គាត់​ក៏​ត្រលប់​ទៅរក​មើល​ហេតុ។ គាត់​បាន​ដើរ​ទៅ​ជិត​សត្វ​តោ​ ហើយ​ឃើញ​​ក្រញាំជើង​តោ​ មាន​ជាប់​បន្លា​ដែល​ធ្វើ​ឲ្យ​ហើម​ និង​មាន​ហូរ​ឈាម។ គាត់​បាន​ដក​បន្លា​នោះ​ចេញ​ ហើយ​រុំ​របួស​ក្រញាំជើង​សត្វ​តោ​នោះ​។ ក្រោយ​បាត់​ឈឺ​ វា​ក៏​ងើប​មក​លិទ្ធ​ដៃ​គាត់​​ដូច​ជា​សត្វ​ឆ្កែ​ដ៏​ស្លូត​មួយ។ ​វា​បាន​នាំ​គាត់​ទៅ​នៅ​ក្នុង​រូង​របស់​វា​ ដោយ​ចញ្ចឹម​គាត់​វិញ​ជា​រៀង​រាល់​ថ្ងៃ​ជា​មួយ​នឹង​សាច់​ស្រស់ៗ។ នៅ​ថ្ងៃ​មួយ​ អង់ដ្រូគ្លីស​និង​សត្វ​តោ​ត្រូ​វគេចាប់​បាន​ ហើយ​បញ្ជូន​ទៅ​ទី​ក្រុង​។ នៅ​ថ្ងៃ​មួយ​ អង់ដ្រូគ្លីស​និង​សត្វ​តោ​ត្រូ​វគេចាប់​បាន​ ហើយ​បញ្ជូន​ទៅ​ទី​ក្រុង​។ គាត់​ត្រូវ​បាន​គេ​កាត់​ទោស​ប្រហារ​ជីវិត​ដោយ​ឲ្យ​តោ​ស៊ី ឯ​សត្វ​តោ​ត្រូវ​បាន​គេ​បង្អត់​អាហារ​ទុក​សម្រាប់​ថ្ងៃ​កាត់​ទោស។ នៅ​ពេល​ដែល​ថ្ងៃ​កាត់​ទោស​មក​ដល់​ ព្រះ​រាជា​និង​មន្រ្តី​ក៏​បាន​ចូល​រួម​ទស្សនា​ដែរ។ អង់ដ្រូគ្លីស​ត្រូវ​បាន​គេ​ប្រលែង​ឲ្យ​ចេញ​ទៅ​កណ្តាល​ទីលាន​ ដែល​រំពេច​នោះ​តោ​ដ៏​ស្រេក​ឃ្លាន​ក៏​ត្រូ​វបាន​បញ្ជួន​ចូល​ទៅ​ដែរ។ នៅពេល​តំបូង​ សត្វ​តោ​បាន​គ្រហឹម​ ហើយ​រត់​សម្តៅ​យ៉ាង​លឿន​ទៅ​កាន់​អង់​ដ្រូ​គ្លីស ក្នុង​បំណង​សម្លាប់​គាត់ តែ​នៅ​ពេល​ដែល​វា​​ទៅជិត​​ដល់​ វា​បែរ​ជា​ឈប់ ហើយ​លិទ្ធ​ដៃ​របស់​គាត់​ដូច​លើក​មុន​ទៀត។​ ព្រះ​រាជា​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ហើយ​បាន​បញ្ជា​ឲ្យ​គេ​នាំ​ អង់ដ្រូ​គ្លីស​មក​គាល់​ទ្រង់។ អង់​ដ្រូគ្លីស​បាន​រ៉ាយ​រ៉ាប់​រឿង​ទាំង​ប៉ុន្មាន​ដល់​ព្រះ​រាជា​។ ជា​ចុង​ក្រោយ​ ព្រះ​អង្គ​បាន​ឲ្យ​គេ​ដោះ​លែង​អង់​ដ្រូគ្លីស​ឲ្យ​មាន​សេរីភាព​ ហើយ​ឲ្យ​​គេ​ដោះ​លែង​សត្វ​តោ​ចូល​ទៅ​ក្នុង​ព្រៃ​វិញ​។
មូលន័យ៖ ការ​ដឹង​គុណ​ជា​​សញ្ញា​នៃ​មនុស្ស​ថ្លៃ​ថ្នូរ

 
ឧបមា​ថា….

-អន្ទិត​ប្រុញ ឯងឥលូវ​ ប្រើ​បច្ចេកទេស​ចាប់​ចង​មនុស្ស​ស្លូត​ត្រង់​ យក​ទៅ​ឃុំឃាំង​បាន​ច្រើន​នាក់​ទេ?
-ទេ​ លោក​បង! ឥលូវ​ធុន​ចាប់​ចង​បែប​ណឹង​ គេ​ឈប់​ប្រើ​ហើយ។ បើ​មាន​គឺ​មាន​ដោយ​អចេតនា ព្រោះ​នៅ​ក្នុង​វិជ្ជា​ជីវៈ តែង​មាន​ការ​ភាន់​ច្រឡំ ជា​ធម្មតា។
- ថា​អញ្ចឹង​ក៏​ស្រួល​ម្យ៉ាង​ដែរ។ ចាប់​ឃុំឃាំង​ក៏​ជា​ការធម្មតា ដោះ​លែង​វិញ ដោយ​មិន​បាច់​ជំនុំ​ជំរះ​ក៏​ជា​ការ​ធម្មតា ព្រោះ​វា​ជា​ការភាន់​ច្រឡំ នៅ​ក្នុង​វិជ្ជា​ជីវៈ​ជា​ធម្មតា។ តែ​បើ​ម្លឹងៗ ថ្ងៃ​ណា​មួយ គ្នា​ច្បាស់​ជា​ជាប់​ឃុំ​ឃាំង​ជា​ធម្មតា​មិន​ខាន​ឡើយ។ មិនចាំ​​បាច់​តុលាការ​អីទេ ព្រោះ​វា​ធម្មតា​ទៅ​ហើយ!
- រឿង​ណឹង​ជា​រឿង​ជំនាន់​មុន​ទេ!
-គឺ​រឿង​ ជំនាន់​មុន​ណឹង​ហើយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​ចេះ។ មនុស្ស​យើង​ បន្ត​ចំណេះ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ ដល់​បន្ត​ចំណេះ​ធុន​ណឹង​ជា​ធម្មតា​ទៅ អ្នក​ក្លាហាន​ច្រើន​តែ​បាក់​ស្បាត​ ជា​ធម្មតា។
-បាក់​ស្បាត​យ៉ាង​ម៉េច​ទៅ?
-ឧបមា​ថា​ គេ​ចាប់​ឃុំឃាំង​សាស្ត្រាចារ្យ​មហាបរិញ្ញា​ម្នាក់​លេង​ទទេៗ ជាប់​គុក​អស់​ពីរបី​ឆ្នាំ​លេង ដោយ​គ្មាន​ជំនុំ​ជំរះ រក​ខុស​ត្រូវ។ ដល់​ចេញ​ពី​គុក​វិញ គ្រាន់​តែ​ដឹង​ថា​មាន​ប៉ូលីស​សម្ងាត់​ដើរ​ឃ្លាំ​មើល​គ្នា ស្រាប់​តែ​សាស្ត្រាចារ្យ​នោះ លែង​ធ្វើ​ស្គាល់​គ្នា ចេះ​តែ​គេច​មុខ​ពី​គ្នា​តែ​ម្តង។ ហ្នឹង​ហើយ​ដែល​គេ​ហៅ​ថា​បាក់​ស្បាត​នោះ។ បច្ចេកទេស​អន្ទិត​ឯង​សក្តិ​សិទ្ធិ​ណាស់….


អាបហោះកាត់មុខផ្ទះខ្ញុំ

៙រាត្រី ​មួយ​នោះ ខ្ញុំ​រវល់​សរសេរ​បញ្ចប់​សៀវភៅ​​មួយ​ក្បាល​រហូតដល់​យប់​ជ្រៅ​ខុស​ពី​រាល់​ ដង។ ម៉ោង​ជិត​មួយ​​ភ្លឺ​ទៅ​ហើយ សំលេង​ឡាន​ក្រុង​បាន​មក​ឈប់​សំចត​ដាក់​អ្នក​ដំនើរ​នា​ចំនត​មួយ​នៅ​ទល់​មុខ​ ផ្ទះ​របស់​ខ្ញុំ។ អ្នក​ដំនើរ​អ៊ូរអរ​ ជជែក​គ្នា​វ៉ូក​វ៉ាកតាម​របៀប​ជា​អ្នក​ដើរ​លេង​យប់​ផង និង​របៀប​ជា​មនុស្ស​ញៀននឹង​​គ្រឿង​ស្រវឹង​ផង។ មួយ​សន្ទុះ​ក្រោយ​មក​ក៏​ស្ងាត់​ទៅ​វិញ។ ស្រាប់​តែ​ពេល​នោះ​មាន​សំលេង​មួយ​បាន​ស្រែក​ឡើង​យ៉ាង​ខ្លាំង ដូច​ជា​សំលេង​មាន់​ដែល​គេ​គប់​ត្រូវ​មួយ​ដុំថ្ម រឺ​មិន​អញ្ចឹង​ទេដូច​ជា​មនុស្ស​ស្រែក​មមើ​នៅ​ពេល​យប់។ ខ្ញុំ​ក៏​ដើរ​ចេញ​ពី​តុទៅ​អើត​មើល​តាម​បង្អួច​កញ្ចក់​។ គ្មាន​ឃើញ​អ្វី​សោះ​ក្រៅ​ពី​ដើម​ឈើ​មួយដើម​​នៅ​ទល់​មុខ​ផ្ទះ​ខ្ញុំ។ ជា​ដើម​ឈើ​ដ៏​ចំលែក​មួយ​ដើម ជា​ដើម​ឈើ​ចាស់​មាន​មែក​សាខា មាន​វល្លិ៍​ដុះ​ព័ទ្ធ​គល់ ទ្រុបទ្រុល។ នា​រដូវ​ផ្ការីក រុក្ខជាតិ​ដទៃ​ចេញ​ផ្កា​យ៉ាង​ស្រស់​បំព្រង ដោយ​ឡែក​តែ​ដើម​ឈើ​ដ៏​ធំ​នៅ​ទល់​មុខផ្ទះ​ខ្ញុំ​នេះ គ្មាន​ផ្លែ​គ្មាន​ផ្កា​អ្វី​ដ៏​គួរ​អោយ​គយ​គន់​នឹង​គេ។ពេល​ល្ងាចខ្លះ​​ក្នុង ​រដូវ​រងារ ខ្ញុំ​មាន​អារម្មណ៍​ខ្លាច​ដើម​ឈើ​នេះ​ជា​ខ្លាំង។ ខ្ញុំ​ហាក់​ដូច​ជា​មាន​អារម្មណ៍​ចំលែក​ជា​មួយ​ដើម​ឈើ​នេះ​ណាស់។ ពេល​ខ្លះ​ខ្ញុំ​ស្រមៃ​ថា​មាន​ខ្មោច​រស់​នៅ​ ពេល​ខ្លះ​ខ្ញុំ​ស្រមៃ​ថា​មានមនុស្ស​ចង​ក​នៅ​លើ​ដើម​ឈើ​នេះ។ ក្រៅ​ពី​ដើម​ឈើ​មួយ​ដើម​នេះ នៅ​មាន​សួន​ស្មៅ​ និង​ផ្កា​ដែល​គេ​ដាំ​ជា​របង​កំពស់​ប្រហែល​ជា​មួយម៉ែត្រ​កន្លះ។

ខ្ញុំ​ក៏​បិទ​កុំព្យុទ័រ រៀប​ចំ​ចូល​ទៅ​ដេក។តែ​ពេល​នោះ​មិន​ដឹង​ជា​ហេតុអ្វី​បាន​បណ្តាល​ចិត្ត​ខ្ញុំ​ អោយ​អើត​មើលទៅ​ក្រៅ​​ម្តង​ទៀត​តាម​មាត់​បង្អួច​ក្នុង​បន្ទប់​ដេក​របស់​ ខ្ញុំ។ រាត្រី​ដ៏​ស្ងាត់​សូន្យ ក្រោម​ពន្លឺ​ដួង​ខែ​១២​កើតពណ៌សដូច​ប្រាក់ និង​អំពូល​ភ្លើង​ដែល​គេ​ដាក់​បំភ្លឺ​តាម​ផ្លូវ។ ខ្ញុំ​សំលឹង​ទៅ​ដើម​ឈើ​មួយ​ដើម​នោះ​ទៀត។ រស្មី​ព្រះ​ចន្ទ​មិន​អាច​យក​ឈ្នះ​មែក​ដ៏​សាខា​ត្រឈឹង​ត្រឈៃ​របស់​វា​ឡើយ។ ក្រោម​ដើម​ឈើ​នោះ​ងងិត​ស្ល៊ុប។ ខ្ញុំ​មាន​អារម្មណ៍​ថា ហាក់​ដូច​ជា​មាន​អ្វី​អើត​ឡឺមៗ​នៅ​ក្បែរ​គល់​ឈើ​នោះ។ ខ្ញុំ​ចាំ​មើល​។ មួយ​សន្ទុះ​ក្រោយ​មក ហ្អា!!ក្បាល​មនុស្ស​ហោះ!!.. ក្បាល​ដែល​កំពុង​តែ​ហោះ​នៅ​លើ​ចិញ្ចើម​ផ្លូវ!!នេះ​ជា​អាប​ ដែល​គេ​និយាយ​នោះ​ទេ​ដឹង?!
គេ​តែង​និយាយ​ថា​អាប​ចូល​ចិត្ត​ទៅ​​កន្លែង​ណាដែល​មាន​ភក់​ច្រំ។ នៅ​ទី​នេះ​ខ្ញុំ​មិន​ដែល​ឃើញ​មាន​កន្លែង​គគ្រិច​បែប​នេះ​សោះ។ ខ្ញុំ​គិត​មួយ​សន្ទុះ។ ខ្ញុំ​នឹក​ឃើញ​ហើយ កាល​ពី​ថ្ងៃ​មុន ខ្ញុំ​បាន​ទៅ​លេង​នៅ​ក្នុងប៉ាក់​ហ្កៃយើលដែល​មានដើម​ឈើ​ធំ​ៗ។ ប៉ាក់​នោះនៅ​ចំងាយ​ប្រហែល​មួយ​គីឡូម៉ែត្រ​ពី​ផ្ទះ​របស់​ខ្ញុំ។ អាប​នេះ​កំពុង​តែ​ហោះសំដៅ​ទៅ​ប៉ាក់​នោះ​ទៀត។ នៅ​ក្នុង​ប៉ាក់​នោះ អជ្ញាធររបស់​ក្រុង​នេះ​បាន​បែង​ចែក​ដី​ខ្លះ​សំរាប់​ចាស់​ៗ​ដាំ​បន្លែ​បង្កា។ ខ្ញុំ​បាន​ឃើញ​ថ្លុក​មួយ​ដែល​មាន​ទឹក​ខ្មៅ​ល្អក់ ស្ថិត​នៅ​ពី​ក្រោយខ្ទម​​យាយ​ចាស់​ដ៏​អាថ៌កំបាំងម្នាក់។ ចៃដន់នៅ​ពេល​​ខ្ញុំប្រទះ​ភ្នែក​ចំ​យាយ​ចាស់​ម្ចាស់​ខ្ទម​នេះ គាត់​សំលក់​មក​ខ្ញុំ​ហាក់​ដូច​ជា​ចង់​ស៊ី​សាច់​ហុត​ឈាម។ យាយ​នោះ​ជា​អាប​ទេ​ដឹង?។ ទេ អាប​កំពុង​តែ​ហោះ​នេះ មើល​ទំនង​ទៅ​ មុខរបស់​វា​ដូច​ជា​ក្មេង​ណាស់។
ខ្ញុំ​កំពុង​តែ​តាម​មើល ស្រាប់​តែ​លឺសំលេង​ក្មេង​ស្រែក​យំ។ អូ!..ជា​សំលេង​កូនស្រី​ខ្ញុំដែល​កំពុង​តែ​ដេក​លក់​យ៉ាង​ស្កប់​ស្កល់ វា​យំតាម​រេផ្លិច​របស់​វា នៅ​ពេល​ដែល​ដប​ទឹក​របូត​ចេញ​ពី​មាត់​វា។ ខ្ញុំ​ងាក​មក​មើលវា វា​រើ​បំរះ​រាវ​រក​ដប​ទឹក​ដោយ​ខ្លួន​ឯង​រួច​ក៏​ស្ងាត់​ទៅ​វិញ។ ខ្ញុំ​ក៏​ងាក​ទៅ​តាម​មើល​ក្បាល​អាប​នោះ​ទៀតហ្អា!!! ខ្ញុំ​ភ្ញាក់​ស្ទើរ​លោះព្រលឹង..​មនុស្ស​ម្នាក់កំពុង​តែ​ឈរ​នៅ​ទល់​មុខ​ ខ្ញុំនៅ​ខាង​ក្រៅ.. មុខ​គួរ​អោយ​ខ្លាច​..!!។
ខ្ញុំ​ប្រមូល​ស្មារតី។ តាម​ពិត​ជា​រូប​របស់​ខ្លួន​ឯង​ដែល​ចាំង​នឹង​កញ្ចក់​បង្អូច​សោះ។​ នៅ​ពេល​អាប​នោះ​វា​សំលឹង​មក​ខ្ញុំ ខ្ញុំ​សំលឹង​ទៅ​វា​វិញ។ ហេតុ​តែ​សង្ស័យ ខ្ញុំ​ខំ​តាម​មើល​អាប​នោះ។ ខ្ញុំ​តែង​លឺ​គេ​និយាយ​ថា អាប​ដក​តែ​ក្បាលពោះ​វៀនបេះ​ដូង​ក្រពះ​ថ្លើម ទុក​ដង​ខ្លួន​នៅ​ផ្ទះ​របស់​វា រួច​ហោះ​ចេញ​មក​ក្រៅ។ ខ្ញុំ​ឆ្ងល់​ណាស់​ថា វា​ធ្វើ​អញ្ចឹង​យ៉ាង​ម៉េច​កើត​បើ​គ្រឿង​ក្នុង​មនុស្ស​ជាប់​គ្នា​ទាំង​អស់​ យ៉ាង​នេះ។ ដូច​ជាបន្ត​ពី​មាត់​គឺ​បំពង់​អាហារ បន្ត​មក​ទៀត​គឺ​ក្រពះ​រួច​ពោះ​វៀន​តូច ពោះវៀន​ធំ ចុង​បញ្ចប់​គឺ​ទ្វារ​បញ្ចេញ​ចោល​ជាប់​នឹង​ស្បែក​ខាង​ក្រៅ។ ប្រហែល​ជា​អាប​ចេះ​ផ្តាច់​គ្រឿង​អស់​នោះ​ចេញ​ដូច​វា​ផ្តាច់​ក្បាល​ពី​ដង​ ខ្លួន​ដែរ​ទេ​ដឹង?។ តែ​វា​ផ្តាច់​សរសៃ​ឈាម​ពី​គ្នា​បាន​យ៉ាង​ម៉េចទៅ​? ប្រសិនបើ​យើង​ដឹង​អាថ៌កំបាំង​នេះ ប្រហែល​ជា​រក​ឃើញ​ដ៏​ធំ​បំផុត​មួយ​ប្រចាំ​សតវត្សរ៍​នេះ​ផង​ក៏​មិន​ដឹង។ ខ្ញុំ​ចាំ​មើលផ្នែក​ខាង​ក្រោម​របស់​វា តើ​ជា​ពោះវៀនពោះ​តាំង​ដូច​ជា​គេ​និយាយ​មែន​រឺ​អត់។ ពេល​នេះ​ខ្ញុំ​មើល​មិន​ទាន់​ឃើញ​ទេ ព្រោះ​បាំង​ដើមផ្កា​កំពស់​ប្រហែល​ជា​មួយម៉ែត្រ​កន្លះ​ជា​របង​នោះ។ ខ្ញុំ​ចាំ​មើលពេលក្បាល​នោះ​វា​ហោះដល់​កន្លែង​ដែល​ដើម​ផ្កា​អស់​នោះត្រូវ​ បាក់​អស់​​ដល់​ដី​ដី​ដោយ​សារ​តែ​មនុស្ស​ដើរ​ឆ្លង​ទៅ​ឆ្លង​មក។ ក្បាល​នោះ​ហោះ​មក​ដល់​កន្លែង​នេះ​ហើយខ្ញុំខំ​សំលឹង។ ពោះវៀន​ពោះ​តាំង? មិន​មែន​ទេ​ដៃ​ជើង​ធម្មតា​ទេតើ? អាបមិន​មែនហោះ​ជា​មួយ​គ្រឿង​ក្នុង​វា​ដូច​គេ​និយាយ​ទេ វា​ហោះ​​ជា​មួយ​ខ្លួន​វា​ទេ​តើ។ ទេ..ជា​មនុស្ស​ធម្មតា​ទេ​ដឹង?។៚
———————-
មិន​មែន​ជា​រឿងពិត​ទេ​។

 
អ្នក​គណិត​វិទ្យាពីរនាក់​ចូល​ហាង

អ្នក ​គណិត​វិទ្យាពីរនាក់​ចូល​ទៅ​ហាងផឹក​ស៊ី​មួយ។ បុរស​ទី​មួយ​បាន​និយាយ​ថានៅ​កន្លែង​ហ្នឹង អ្នក​ចេះ​ម៉ាត់​ មាន​មិន​ដល់​ពាក់​កណ្តាល​ទេ.. បុរស​ទី​ពីរ​បដិសេធ។
បុរស​ទី​មួយ​ចេញ​ទៅ​បន្ទប់​ទឹក​បន្តិច។ បុរស​ទី​ពីរ​ក៏​ហៅ​ស្រី​បំរើ​មក​ជិត ហើយ​និយាយ​ប្រាប់​ថាបន្តិច​ទៀត​ពេល​ពួក​ម៉ាក​ខ្ញុំ​ត្រលប់​មក​វិញ ខ្ញុំ​សួរ​អី​ក៏​ដោយ នាង​ត្រូវ​ឆ្លើយ​ថា មួយ​លើ​បី​អ៊ិច គូប
នាង​ក៏​និយាយ​តាម​ថា មួយ លើក​បី​អ៊ិច​គប់
បុរស​នោះ​ក៏​និយាយ​ថា មិន​មែន​ទេ..គឺ មួយ​លើ​បី​អ៊ិច គូប
នាង​ក៏​និយាយ​តាម​ថា មួយ លើ ​បី​អ៊ិច​គប់
បុរស​និយាយ​ថា ត្រូវ​ហើយ…”
នាង​នោះ​ក៏​ទន្ទេញដដែល​ៗ​ថា មួយ លើ ​បី​អ៊ិច​គប់ ៗ…”
នៅ​ពេល​ដែល​បុរស​ទី​មួយ​ត្រលប់​មក​វិញ បុរស​ទី​ពីរ​ក៏​បបួល​បុរស​ទី​មួយ​ភ្នាល់​គ្នា។ គាត់​ថា បើ​គាត់​ហៅ​ស្រី​បំរើ​នោះ​មក​សួរ ហើយ​នាង​ឆ្លើយ​ត្រូវ គាត់​នឹង​ឈ្នះ។ បុរស​ទី​មួយ​ក៏​យល់​ព្រម។

បុរស​ទី​ពីរ​ក៏​ហៅ​ស្រី​បំរើ​មក​សួរ​ថា អាំង​តេក្រាល ស្មើ​អី?”
នាង​នោះ​ក៏​ឆ្លើយ​ថា ស្មើ មួយ​ភាគ​បី​អ៊ិច​គូប” () …តែ​បាន​បន្តិច​នាង​ក៏​បន្ថែម​ទៀត​ថា អូហ អត់​ទាន់​ត្រូវ​ទេ គឺ​បូក​នឹង​ចំនួន​ថេរ​មួយ​ទៀត